តើស្មាមិនស្មើគ្នាបណ្តាលមកពីអ្វី? សញ្ញាព្រមាននៃជំងឺវៀចឆ្អឹងខ្នង (Scoliosis) ដែលអ្នកត្រូវប្រុងប្រយ័ត្ន
មនុស្សជាច្រើនប្រហែលជាបានកត់សម្គាល់ឃើញថាស្មារបស់ពួកគេមើល […]
របៀបរស់នៅប្រចាំថ្ងៃរបស់យើងដែលរួមបញ្ចូលសកម្មភាពដូចជា អង្គុយ ដេក ឬ លើករបស់ធ្ងន់ៗមិនត្រឹមត្រូវ គឺជាកត្តារួមចំណែកធ្វើឱ្យខូចខួរឆ្អឹងខ្នង។ ការដឹងពីវិធីត្រឹមត្រូវដើម្បីកែសម្រួលទម្លាប់របស់យើងនឹងជួយយើងកាត់បន្ថយបញ្ហាឆ្អឹងខ្នងដែលអាចកើតឡើងនាពេលអនាគបានយ៉ាងច្រើនផងដែរ។
ហាមធ្វើ៖ ងើយជើង ឬ បត់ជើងពេលអង្គុយយូរពេញមួយថ្ងៃនឹងធ្វើឱ្យឈឺខ្នង និង ស្មា។
ធ្វើបាន៖ អង្គុយឱ្យខ្នងរបស់អ្នកត្រង់ស្មើរនឹងកៅអី ធ្វើឱ្យស្មារបស់អ្នកសម្រាក ហើយអង្គុយនៅលើកៅអី ដោយដាក់គូទ និង ត្រគាកទាំងសងខាងស្មើៗគ្នា ដោយមិនងាកទៅស្តាំ ឬឆ្វេងឡើយ ហើយក្រោកឈរឡើងរៀងរាល់ 20-40 នាទីម្តង។
ហាមធ្វើ៖ ការគេងលើផ្ទៃទន់ពេក ឬ រឹងពេក ឬ គេងក្នុងទីតាំងខុស ដូចជា គេងកោងខ្នងអាចបណ្តាលឱ្យឈឺខ្នង។
ធ្វើបាន៖ ពូកមិនគួររឹងពេក ឬ ទន់ពេកទេ។ គេងអោយត្រង់ខ្នង ឬ ចំហៀងរបស់អ្នក ហើយត្រូវរក្សាឆ្អឹងខ្នងរបស់អ្នកឱ្យស្របគ្នា។ ប្រើខ្នើយនៅក្រោមជង្គង់ពេលគេងត្រង់ ឬ ដាក់ខ្នើយនៅចន្លោះជង្គង់ពេលគេងផ្អៀង។
ហាមធ្វើ៖ ការពត់ខ្នង ឬ ឳនខ្នងរបស់អ្នកដើម្បីយកវត្ថុមួយរំពេចភ្លាមៗអាចនឹងធ្វើឱ្យសាច់ដុំ និង ខួរឆ្អឹងខ្នងរបស់អ្នកងាយស្រួលរងរបួស។
ធ្វើបាន៖ ឈរឱ្យជិតវត្ថុដែលអ្នកត្រូវការលើក ហើយពត់ជង្គង់របស់អ្នកឱ្យអង្គុយចុះបន្តិច រក្សាខ្នងរបស់អ្នកឱ្យត្រង់ ក្បាលរបស់អ្នកត្រង់ស្របនឹងឆ្អឹងខ្នង ដូច្នេះសម្ពាធទៅកាន់ឌីសឆ្អឹងខ្នងស្មើគ្នានៅពេលអ្នកលើកវត្ថុ។
ហាមធ្វើ៖ ការឳនកទៅមុខពេលសម្លឹងមើលទូរសព្ទរបស់អ្នកគ្រប់ពេលពេកនឹងធ្វើឱ្យមានការឈឺចាប់ ក ស្មា និង ឆ្អឹងស្មា ដោយសារសម្ពាធត្រូវបានដាក់លើតំបន់ទាំងនេះខ្លាំង។
ធ្វើបាន៖ ព្យាយាមរក្សាករបស់អ្នកឱ្យត្រង់ទាំងស្រុង កុំពត់ក ឬ កៀប។
មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000