ក្រពេញប្រូស្តាត គឺជាសរីរាង្គមួយនៅក្នុងរាងកាយ ដែលមនុស្សជាច្រើនមានការភាន់ច្រឡំអំពីមុខងាររបស់ក្រពេញប្រូស្តាតថាមានដើម្បីអ្វី
ក្រពេញប្រូស្តាតគឺជាក្រពេញនៃប្រព័ន្ធបន្តពូជរបស់បុរស មានរាងដូចបាល់ រុំជុំវិញបំពង់បង្ហូរនោមម្តុំផ្លោកនោមនិងពីមុខទ្វាមាស ដែរក្រពេញប្រូស្តាតគឺប្រៀបដូចជារោងចក្រផលិតទឹកចិញ្ចឹមមេជីវិតឈ្មោលរបស់បុរសឪ្យរឹងមាំដើម្បីបន្តពូជនិងអូវែ នៅពេលបញ្ចេញទឹកកាម ក្រពេញប្រូស្តាតនឹងជំរុញទឹករំអិលចូលទៅក្នុងបង្ហួរនោម ដូច្នេះ ក្រពេញប្រូស្តាតត្រូវបានគេចាត់ទុកថាជាសរីរាង្គមួយដ៏សំខាន់សម្រាប់ដំណើរការប្រព័ន្ធបន្តពូជរបស់បុរស
ធម្មជាតិរបស់បុរស ប្រសិនបើអាយុកាន់តែ ក្រពេញប្រូស្តាតកាន់តែរំខានជាញឹកញាប់ ដែរមានខ្នាតធំជាងមុននិងសង្កត់លើបង្ហួរនោម បណ្តារឪ្យបង្ហូរនោមស្ទះនិងរួមតូច រហូតធ្វើឪ្យពិបាកនោម នោមញឹកតែតិចៗ ដែរជាការរំខានចិត្តយ៉ាងខ្លាំង អាក្រក់ជាងនេះទៅទៀត ក្រពេញប្រូស្តាតអាចរំខានដល់ក្លាយជាជំងឺមហារីកក្រពេញប្រូស្តាត លើកនេះហើយគឺ គ្រោះថ្នាក់ដល់អាយុជីវិតសម្រាប់ហេតុផលនេះ យើងនឹងរៀបរាប់លម្អិតអំពីជំងឺមហារីកក្រពេញប្រូស្តាតដើម្បីឪ្យបានយល់ដឹងទាំងអស់គ្នា:
ជំងឺមហារីកក្រពេញប្រូស្តាត
ជំងឺមហារីកក្រពេញប្រូស្តាតជាធម្មតាត្រូវបានគេរកឃើញចំពោះមនុស្សដែលមានអាយុចាប់ពី 50 ឆ្នាំឡើងទៅ វ័យក្មេងអាចរកឃើញមួយចំនួនប៉ុន្តែមិនច្រើនទេ កាន់តែចាស់ អត្រានៃជំងឺមហារីកក៏កាន់តែខ្ពស់ ប៉ុន្តែមូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេជឿថាទាក់ទងទៅ នឹងអាយុ តំណពូជ បរិស្ថាន អាហារ ជាតិសាសន៍។ល។ បច្ចុប្បន្ននេះ ប្រទេសថៃបានបង្កើនការពិនិត្យសុខភាពបន្ថែមទៀត ដើម្បីរកមើលជំងឺមហារីកក្រពេញប្រូស្តាត ដូច្នេះទើបធ្វើឪ្យស្ថិតិនៃការរកឃើញជំងឺមហារីកក្រពេញប្រូស្តាត ទៅជាជំងឺមហារីកច្រើនបំផុតទី 2-3 ចំពោះបុរសថៃ
រោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត
ជំងឺមហារីកក្រពេញប្រូស្តាត នៅដំណាក់កាលដំបូងនិងមិនមានអាការះខុសប្រក្រតី ប៉ុន្តែនៅពេលដែរជំងឺកាន់តែធ្ងន់ធ្ងរនឹងចាប់ផ្តើមលេចឡើងដោយដុំសាច់ចាប់ផ្តើមរីកធំទៅសង្កត់បំពង់បង្ហូរនោម ធ្វើឱ្យការនោមកាន់តែពិបាក ឈឺចាប់នៅពេលនោម រហូតដល់ទឹកនោមទៅជាឈាមក៏មាន ហើយនៅពេលមហារីកវាយលុកវាចូលទៅក្នុងសរីរាង្គដែលនៅជិតៗផងដែរ វាអាចរាលដាលដល់កូនកណ្តុរ និងភាគច្រើនទៅឆ្អឹងនិងធ្វើឱ្យមានការឈឺចាប់នៅចង្កេះ ឬត្រគាក ជួនកាលមហារីកវាយលុកសរសៃប្រសាទនៅខួរឆ្អឹងខ្នង ជើងអ្នកជំងឺអាចនឹងគ្មានកម្លាំងបាន ក្រៅពីនេះគេបានរកឃើញថាលិង្គពិបាកឡើងរឹងខ្លួន ហើយពេលចេញទឹកកាមមានការឈឺចាប់ ឬអាចរកឃើញឈាមលាយជាមួយទឹកកាមក៏ថាបាន
ការពិនិត្យរកមហារីកក្រពេញប្រូស្តាត
ភាពខុសប្រក្រតីដែរកើតឡើងជាមួយនឹងក្រពេញប្រូស្តាតមានច្រើនមូលហេតុ ទោះបីជាមិនទាន់មានរោគសញ្ញាក៏ដោយ ប៉ុន្តែគួរតែពិនិត្យរកភាពខុសប្រក្រតីមុនពេលមានជំងឺកើតឡើង ការត្រួតពិនិត្យក្រពេញប្រូស្តាតតាមទ្វារមាស វេជ្ជបណ្ឌិតនឹងពាក់ស្រោមដៃ ហើយប្រើជែល ឬ Vaseline ដើម្បីរំអិលម្រាមដៃ បន្ទាប់មកច្របាច់ក្រពេញប្រូស្តាតតាមទ្វារមាសដើម្បីមើលថាមានការលូតលាស់ធំខុសប្រក្រតីឬទេ តេស្តទឹកនោមដើម្បីមើលថាមានការឆ្លងមេរោគតាមផ្លូវទឹកនោមឬទេ ការត្រួតពិនិត្យដោយអ៊ុលត្រាសោនក្រពេញប្រូស្តាតតាមទ្វារមាស
ការធ្វើតេស្ត PSA (Prostate specific Antigen) ដែលជាសារធាតុប្រូតេអ៊ីនដែលផលិតដោយក្រពេញប្រូស្តាត ប្រសិនបើតម្លៃកាន់តែខ្ពស់ ឱកាសនៃជំងឺមហារីកក៏កាន់តែខ្ពស់ ប្រសិនបើការពិនិត្យខាងលើរកឃើញភាពមិនប្រក្រតី ហើយត្រូវបានគេសង្ស័យថាជាមហារីក វេជ្ជបណ្ឌិតនឹងពិចារណាលើការធ្វើតេស្តបន្ថែមដើម្បីបញ្ជាក់ថាតើវាជាមហារីកក្រពេញប្រូស្តាតពិតឬអត់ ដោយប្រើវិធីចោះរពេញប្រូស្តាតដើម្បីរកមើលកោសិកាមហារីក
ដំណាក់កាលនៃជំងឺ
ការធ្វើផែនការព្យាបាលត្រូវតែដឹងពីដំណាក់កាលនៃជំងឺមហារីកក្រពេញប្រូស្តាតថាតើឆ្លងទៅសរីរាង្គផ្សេងទៀតឬអត់? ដែលគេនិយមបែងចែកជា៥ដំណាក់កាលដូចខាងក្រោម
- ដំណាក់កាល T1 មិនអាចពិនិត្យចាប់ជំងឺមហារីកក្រពេញប្រូស្តាតតាមទ្វារមាសបាន
- ដំណាក់កាល T2 អាចពិនិត្យចាប់ជំងឺមហារីកក្រពេញប្រូស្តាតតាមទ្វារមាសបាន ប៉ុន្តែមហារីកមិនទាន់រីករាលដាលចេញក្រៅក្រពេញប្រូស្តាតទេ
- ដំណាក់កាល T3 មហារីកបានរីករាលដាលហួសពីក្រពេញប្រូស្តាត ហើយអាចរីករាលដាលដល់ថង់ទឹកកាម ប៉ុន្តែមិនរាលដាលដល់សរីរាង្គផ្សេងទៀតទេ
- ដំណាក់កាល T4 មហារីកបានរាលដាលដល់សរីរាង្គក្បែរក្រពេញប្រូស្តាត
- ដំណាក់កាល M មហារីកបានរាលដាលដល់សរីរាង្គឆ្ងាយពីក្រពេញប្រូស្តាត ដូចជា ឆ្អឹង សួត ជាដើម
ការព្យាបាល
វេជ្ជបណ្ឌិតនឹងជ្រើសរើសការព្យាបាលដោយផ្អែកលើកត្តាផ្សេងៗដូចជាដំណាក់កាលនៃជំងឺថាតើវាបានរីករាលដាលឬនៅ អាយុនិងសុខភាពរបស់អ្នកជំងឺ អត្ថប្រយោជន៍នៃការព្យាបាល ផលប៉ះពាល់នៃការព្យាបាលនិងការការពារ តើការព្យាបាលនេះមានប៉ះពាល់ចំពោះអារម្មណ៍ផ្លូវភេទដែរឬទេ? តើវាប៉ះពាល់ដល់ការនោមទេ? ក្រោយពេលព្យាបាល តើមានរាគរួសរឺទេ? រួមទាំងគុណភាព
នៃជីវិតបន្ទាប់ពីការព្យាបាលផងដែរ
វិធីសាស្រ្តនៃការព្យាបាល
1.ការវះកាត់គឺជាវិធីសាស្រ្តដ៏ពេញនិយមមួយដែលត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជំងឺមហារីកដំណាក់កាលដំបូង ដោយមានវិធីសាស្រ្តវះកាត់ចំនួន 3វិធី
- ការវះកាត់តាមពោះ ដោយកាត់ក្រពេញប្រូស្តាត និងកូនកណ្តុរចេញ
- ការវះកាត់ក្រពេញប្រូស្តាតដោយវិធីសុង Endoscopic (Laparoscopy)
- ការវះកាត់ក្រពេញប្រូស្តាតដោយវិធីសុង Endoscopic និងប្រើមនុស្សយន្តដើម្បីជួយវះកាត់
2.ដាក់រ៉ែនិងបានលទ្ធផលល្អចំពោះដំណាក់កាល T1
3.ការព្យាបាលដោយកកាំរស្មី
- ក្នុងករណីដំណាក់កាល T1 – T2 មានឱកាសព្យាបាលជាដាច់បាន ប៉ុន្តែវានឹងមានផលវិបាកច្រើនជាងការព្យាបាលដោយការដាក់រ៉ែ
- ក្នុងករណីវះកាត់ក្រពេញប្រូស្តាតចេញមិនអស់ ឬបន្ទាប់ពីការវះកាត់ PSA នៅតែខ្ពស់ដដែល
- ក្នុងករណីមហារីកបានរាលដាលដល់ឆ្អឹង ហើយមានការឈឺចាប់ក្នុងឆ្អឹងអាចកាំរស្មីប្រើដើម្បីជួយកាត់បន្ថយការឈឺចាប់បាន
4.ការព្យាបាលដោយអរម៉ូនដោយសារតែមហារីកក្រពេញប្រូស្តាតត្រូវការអ័រម៉ូនលូតលាស់ វិធីនេះប្រើក្នុងករណីមហារីកបានរាលដាលហើយ ឬដើម្បីការពារការកើតឡើងវិញ ដោយមានវិធីព្យាបាលដូចខាងក្រោម
- កាត់ពងស្វាស ដែលជាប្រភពផលិតអ័រម៉ូនភេទប្រុស (Testosterone)
- ការប្រើប្រាស់ថ្នាំដើម្បីកាត់បន្ថយការផលិតអ័រម៉ូនភេទប្រុស (Testosterone)
- ថ្នាំដែលរារាំងសកម្មភាពរបស់ androgens
- នាំដែលរារាំងក្រពេញ Adrenal មិនឱ្យបង្កើតអរម៉ូន androgens
5.ការព្យាបាលដោយប្រើគីមី វាសម្លាប់កោសិកាមហារីកដោយផ្តល់សារធាតុគីមីដល់អ្នកជំងឺ ប្រើក្នុងករណីដែលគេគិតថាមិនអាចវះកាត់យកចេញមហារីកបានទាំងស្រុង
6.ប្រើសារធាតុដែលជំរុញប្រព័ន្ធភាពស៊ាំរបស់រាងកាយ
ជំងឺមហារីកក្រពេញប្រូស្តាត មានទាំងដំណាក់កាលដែលអាចព្យាបាលបាន និងមិនអាចព្យាបាល
បាន ដូច្នេះអ្នកដែលមានអាយុលើសពី 50 ឆ្នាំមានឱកាសជ្រើសរើសដោយការមកពិនិត្យតាមដានជាមួយគ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធលំហូរនោមដើម្បីរកមើលមហារីកក្រពេញប្រូស្តាតនៅដំណាក់កាលដំបូង ខណៈពេលដែលមិនទាន់មានអាការះមានឱកាសខ្ពស់ដែលអាចព្យាបាលបាន ជាមួយនឹងផលវិបាកតិចតួច និងមិនមានផលប៉ះពាល់ដល់គុណភាពជីវិតអ្នក
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលសុខភាពបុរស និងប្រព័ន្ធបង្ហូរនោម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 4.9 stars
4.9 / 5 (Reviewers) - Spectacular
- Your Rating