ការខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ ​តួរអាក្រក់នៃកការបំផ្លាញគ្រប់ប្រព័ន្ធនៃរាងកាយ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ការខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ ​តួរអាក្រក់នៃកការបំផ្លាញគ្រប់ប្រព័ន្ធនៃរាងកាយ

Share:

ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃដំណាក់កាលដំបូងទៅមធ្យម ភាគច្រើនអ្នកជំងឺនិងមិនមានរោគសញ្ញា ឬមានរោគសញ្ញាតិចតួច​ ដោយការដែរអា​ចដឹងថាមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃឬទេ លុះត្រាតែធ្វើតេស្តឈាម ឬទឹកនោម ប្រសិនបើអ្នកជំងឺខ្សោយតម្រងនោម មិនបានទទួលការព្យាបាលសមស្រប និងទាន់ពេលវេលាទេ តម្រងនោមនិងកាន់តែខ្សោយ រហូត​ដល់​ទីបំផុត​និង​ចូល​ទៅ​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​គេ​ស្គាល់​ថា​ជា​ ជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ។

អ្នកគ្រូពេទ្យ DR. UMPAIWAN RUNGBANAPHAN ឯកទេសផ្នែកតម្រងនោមនៃមន្ទីរពេទ្យវេជ្ជថានីបានមានប្រសាសន៍ថា ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ គឺជាការបំផ្លិចបំផ្លាញជាបន្តបន្ទាប់នៃជាលិកាតម្រងនោមក្នុងរយៈពេលជាច្រើនខែ ឬរាប់ឆ្នាំ។ ​នៅដំណាក់កាលដំបូង អ្នកជំងឺនឹងមិនមានរោគសញ្ញាខុសប្រក្រតីណាមួយឡើយ ហើយនៅពេលពិនិត្យរាងកាយ អាចនិងរកមិនឃើញនូវភាពខុសប្រក្រតីណាមួយទេ លុះត្រាតែមានការធ្វើតេស្តឈាម ឬការធ្វើតេស្តទឹកនោម អាចរកឃើញភាពខុសប្រក្រតីដូចជាមានកោសិកាឈាមក្រហម និងប្រូតេអ៊ីនស៊ុតពណ៌សនៅក្នុងទឹកនោម ដូច្នេះទើប​អាច​ដឹង​ថា​វា​ជា​ជំងឺ​ខ្សោយ​តម្រងនោម​រ៉ាំរ៉ៃ។

នៅពេលដែលមុខងារតម្រងនោមសល់ប្រហែល 30% រោគសញ្ញានៃជំងឺខ្សោយតម្រងនោមនិងចាប់ផ្តើមលេចឡើង ដំណាក់កាលបន្ទាប់អ្នកជំងឺនឹងត្រូវធ្វើរោគវិនិច្ឆ័យថាជា “ការខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ” នៅពេលដែលមុខងារតំរងនោមតិចជាង 15% នៅក្នុងស្ថានភាពនេះ មុខងារនៃប្រព័ន្ធរាងកាយជាច្រើននឹងចាប់ផ្តើមចុះខ្សោយយ៉ាងខ្លាំង​ ដូចជា:

ប្រព័ន្ធ​រំលាយ​អាហារ អ្នកជំងឺនឹងចាប់ផ្តើមបាត់បង់ចំណង់អាហារ ក្អួតចង្អោរ មិនអាចទទួលបានរសជាតិនៃអាហារបាន ប្រព័ន្ធខ្យល់ដង្ហើមនិងបេះដូង នៅពេលដែលរាងកាយមិនអាចបញ្ចេញកាកសំណល់បាន ​​បេះដូង​និងត្រូវធ្វើការ​ខ្លាំង ងាយនិងហត់នឿយ ពិបាក​ដកដង្ហើម សម្ពាធ​ឈាម​ខ្ពស់ បេះដូង​រីក សាច់ដុំ​បេះដូង​ចុះខ្សោយ​ និងអាចមានទឹកដក់ក្នុងភ្នាសជុំវិញបេះដូង ទឹកដក់ក្នុងសួត ហើមសួត​ ឬក្អកចេញឈាម។

​​ប្រព័ន្ធ​សរសៃប្រសាទនិង​ខួរក្បាល​ នឹង​មានអាការះ ​សាច់ដុំ​កន្ត្រាក់ រមួលក្រពើ ខ្សោយសាច់ដុំ​ ជំងឺ​វង្វេង ប្រសិនបើ​មិន​បានទទួលការ​ព្យាបាលយ៉ាង​ត្រឹមត្រូវ​ទេ ​អាច​បណ្តាល​ឲ្យ​ប្រកាច់ សន្លប់ ឬ​ស្លាប់​​បាន។

ប្រព័ន្ធលំហូរនោម នៅពេលដែលតម្រងនោមធ្វើការបានតិច ការបញ្ចេញកាកសំណល់រួមទាំងសារធាតុរ៉ែនិងទឹកបានតិចដូចគ្នា បណ្តាលឪ្យបញ្ចេញទឹកនោមបានតិច ហើមជើង ហើមតាមខ្លួន និងកម្រិតសារធាតុរ៉ែក្នុងឈាមប្រែប្រួល។

ប្រព័ន្ធឆ្អឹង អ្នកជំងឺមានភាវះកាល់ស្យូមនៅក្នុងឈាមធ្លាក់ចុះ បណ្តាលមកពីរោគសញ្ញាពុកឆ្អឹង ងាយនិងបាក់បែក ចំពោះអ្នកជំងឺក្មេងគឺនិងបញ្ឈប់ការលូតលាស់នៃរាង្គកាយអាចក្រិនបាន

ប្រព័ន្ធអ័រម៉ូនផ្សេងទៀត អ្នកជំងឺដែលមានជំងឺខ្សោយតំរងនោម ភាគច្រើនតែងតែមានអរម៉ូនដែរធ្វើការខុសប្រក្រតីស្ទើតែគ្រប់ប្រភេទដូចជា អរម៉ូនពីក្រពេញភីតូរីស ក្រពេញទីរ៉ូអ៊ីត ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ក្រពេញប្រូស្តាត និងអរម៉ូនពីអូវែរ។

ការព្យាបាលដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយគឺ “ការផ្លាស់ប្តូរតម្រងនោម” គឺជាការវះកាត់យកតម្រងនោមរបស់អ្នកដទៃ ​មិនថាជាការបរិចា្ចគដោយអ្នកបរិចា្ចគដែលពិការខួរក្បាលឬអ្នកបរិច្ចាគដែលនៅរស់ ដើម្បីធ្វើការជំនួសតម្រងនោមដើមរបស់អ្នកជំងឺ ដោយដាក់តម្រងនោមថ្មី​ ក្នុងឆ្អឹងអាងត្រគាកនិងភ្ជាប់ទៅនឹងប្លោកនោម និងសរសៃឈាមរបស់អ្នកជំងឺ។ ប្រសិនបើការវះកាត់ទទួលបានជោគជ័យ អ្នកជំងឺនឹងលែងត្រូវការការព្យាបាលដោយលាងឈាមទៀតហើយ ប៉ុន្តែចាំបាច់ត្រូវប្រើថ្នាំការពារពេញមួយជីវិតរបស់អ្នក ដើម្បីការពាររាងកាយពីប្រឆាំងនិងតម្រងនោមថ្មី ដោយវិធីនេះស័ក្តសមសម្រាប់អ្នកជំងឺដែលមានរាងកាយរឹងមាំ មិនមានហានិភ័យខ្ពស់នៃការឆ្លងមេរោគនិងមិនមានជំងឺបេះដូងធ្ងន់ធ្ងរ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលផ្លាស់ប្តូរឈាមតម្រងនោម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 3.7 stars
    3.7 / 5 (3 )
  • Your Rating




Related Posts