ជំងឺឆ្កួតជ្រូកគឺជាជំងឺប្រព័ន្ធសរសៃប្រសាទចំពោះកុមារដែររកឃើញជាញឹកញាប់ ដែលបណ្តាលមកពីដំណើរការខុសប្រក្រតីនៃខួរក្បាល កុមារនិងមានអាការះ រឹងខ្លួន កន្ត្រាក់ វង្វេងស្មារតី ដែលអាចនិងដឹងខ្លួនឬមិនដឹងក៏ថាបាន ប្រសិនបើមិនបានព្យាបាលឪ្យទាន់ពេលទេ វានឹងប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ បង្កឱ្យមានការយឺតយ៉ាវ និងថយក្រោយ ព្រមទាំងប៉ះពាល់ដល់ទំនាក់ទំនង និងការរៀនសូត្រក្នុងសង្គម។
វេជ្ជបណ្ឌិត DR. SUPACHAI LAOHAPONGSOMBOON គ្រូពេទ្យកុមារឯកទេសខាងប្រព័ន្ធសរសៃប្រសាទ នៃមន្ទីរពេទ្យវេជ្ជថានីបានពន្យល់ថា ជំងឺឆ្កួតជ្រូកចំពោះកុមារគឺបណ្តាលមកពីរលកអគ្គិសនីក្នុងខួរក្បាលដំណើរការខុសប្រក្រតី រហូតបណ្តាលឪ្យមានការប្រកាច់ បច្ចុប្បន្នមានទាំងដឹងមូលហេតុ និងមិនទាន់ដឹងមូលហេតុ ដោយមូលហេតុមួយចំនួនកើតឡើងមកពី ភាពមិនប្រក្រតីនៃខួរក្បាល ដូចជាការរបួសខួរក្បាលដោយសារខ្វះអុកស៊ីសែន គ្រោះថ្នាក់ប៉ះពាល់ដល់ក្បាល ការឆ្លងមេរោគឬបាក់តេរីនៃប្រព័ន្ធសរសៃប្រសាទ។
មូលហេតុនៃជំងឺឆ្កួតជ្រូកអាចកើតមានមុនពេលសម្រាល អំឡុងពេលសម្រាល និងក្រោយពេលសម្រាល
- មុនពេលសម្រាល ត្រូវបានគេរកឃើញនៅក្នុងម្តាយមានផ្ទៃពោះដែលមានជំងឺប្រចាំខ្លួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងភាពខុសប្រក្រតីកំឡុងពេលមានផ្ទៃពោះ សុកទាប និងមានកាល់ស្យូមរុំសុកច្រើន មូលហេតុទាំងនេះបណ្តាលឱ្យកុមារខ្វះអុកស៊ីសែន
- អំឡុងពេលសម្រាល អាចមានព្រឹត្តិការណ៍ដែរមិនសមប្រកបកើតឡើងដូចជា សុករុំក ឬកើតមិនគ្របខែ កត្តាទាំងនេះប៉ះពាល់ដល់ខួរក្បាល អាចធ្វើឱ្យខួរក្បាលខ្វះអុកស៊ីហ្សែន ឬឆ្លងមេរោគក្នុងខួរក្បាលបាន
- ក្រោយពេលសម្រាល ទារកអាចឆ្លងមេរោគក្រោយពេលសម្រាល កើតឧបទ្ទវហេតុប៉ះទង្គិចក្បាល ជាលិកាខួរក្បាលមានការលូតលាស់ខុសប្រក្រតី ដុំសាច់ក្នុងខួរក្បាល។ល។
ការប្រកាច់មានច្រើនទម្រង់ ដោយបែងចែកងាយៗ 1. ការប្រកាច់ដែរមានអាការះអាចមើលឃើញដូចជា រឹងខ្លួន កន្ត្រាក់ 2. ការប្រកាច់ដែរមិនមានអាការះ ដូចជា វង្វេង ភាវះបាត់បង់ស្មារតី ការឈប់ធ្វើសកម្មភាពភ្លាមៗជាដើមដែលបណ្តាលឱ្យប្រកាច់បែបនេះ ពិបាកកត់សម្គាល់ អ្នកជំងឺតែងតែមានរោគសញ្ញាងងុយគេង ងោកញឹកញាប់ និងការថយចុះសមត្ថភាពសិក្សាដូច្នេះហើយ ឪពុកម្តាយគួរតែសង្កេតមើលរោគសញ្ញារបស់កូនៗឲ្យបានដិតដល់។
សម្រាប់ការព្យាបាលជំងឺឆ្កួតជ្រូកប្រមាណ 60-70% អាចគ្រប់គ្រង នងព្យាបាលបានដោយថ្នាំ ប៉ុន្តែវេជ្ជបណ្ឌិតត្រូវតែធ្វើរោគវិនិច្ឆ័យរកមូលហេតុនៃជំងឺឆ្កួតជ្រូកជាមុនសិន ដើម្បីផ្តល់ការព្យាបាលត្រឹមត្រូវ បច្ចុប្បន្ននេះមានថ្នាំប្រឆាំងការប្រកាច់ជាច្រើនប្រភេទ ដោយជ្រើសរើសប្រើថ្នាំប្រឆាំងនឹងការប្រកាច់ វេជ្ជបណ្ឌិតនឹងជ្រើសរើសថ្នាំទៅតាមប្រភេទនៃការប្រកាច់ និងអាយុរបស់អ្នកជំងឺ។
ជំងឺ និងមូលហេតុនៃជំងឺឆ្កួតជ្រូក លើសពីនេះ ក៏មានការព្យាបាលផ្សេងទៀតដូចជា របបអាហារ (ketogenic diet), ថ្នាំស្តេរ៉ូអ៊ីត, ថ្នាំវីតាមីនកម្រិតខ្ពស់ សម្រាប់អ្នកជំងឺដែលមិនទទួលលទ្ធផលល្អអំពីការប្រើប្រាស់ថ្នាំ អាចត្រូវការការព្យាបាលវះកាត់ ដូចជាការបញ្ចូលឧបករណ៍រំញោចសរសៃប្រសាទ vagus ការវះកាត់ខួរក្បាល។ល។
ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយត្រូវតែតាមដានលើរោគសញ្ញារបស់កូន ប្រសិនបើពួកគេមានអាការះរឹងខ្លួន កន្ត្រាក់ វង្វេងស្មារតីហៅហើយតែមិនដឹងខ្លួន ឬអាការះដែរសង្ស័យថាជាការប្រកាច់ នែនាំឪ្យប្រញាប់ទៅរកពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យនិងធ្វើការព្យាបាលឪ្យទាន់ពេលវេលា។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលកុមារ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 4.8 stars
4.8 / 5 (Reviewers) - Spectacular
- Your Rating