NEW CATH LAB មន្ទីរពេទ្យវេជ្ជថានី ផ្តល់សេវាកម្មព្យាបាលជំងឺបេះដូងដ៏ទូលំទូលាយ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

News and updates

NEW CATH LAB មន្ទីរពេទ្យវេជ្ជថានី ផ្តល់សេវាកម្មព្យាបាលជំងឺបេះដូងដ៏ទូលំទូលាយ

Share:

បន្ទប់ Cath Lab ឬបន្ទប់សុងបេះដូង គឺជាបន្ទប់ពិសោធន៍​វេជ្ជសាស្រ្ដ​ប្រើ​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ជំងឺបេះដូង និងជំងឺ​សរសៃឈាម​បេះដូង ដោយប្រើបំពង់សុងខ្នាតតូចចូលទៅក្នុងសរសៃឈាមបេះដូង ដើម្បីនាំឧបករណ៍វេជ្ជសាស្ត្រចូលទៅត្រួតពិនិត្យវិនិច្ឆ័យឬព្យាបាលជំងឺ។

មន្ទីរពេទ្យវេជ្ជថានីមានបន្ទប់ Cath Lab ដែលស្របតាមមាត្រដ្ឋានអន្តរជាតិ ប្រកបដោយវេជ្ជសាស្ត្រទំនើបៗនិងក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកបេះដូង ដោយបន្ទប់ Cath Lab របស់មន្ទីរពេទ្យវេជ្ជថានីអាចផ្តល់សេវាកម្មពិនិត្យវិនិច្ឆ័យនិងព្យាបាលជំងឺបេះដូងនិងសរសៃឈាមបានយ៉ាងទូលំទូលាយ

ការ​ធ្វើ​រោគ​វិនិច្ឆ័យជំងឺបេះដូងនិង​សរសៃឈាម​បេះដូង ​ដូច​ជា​ ការ​សុងបេះដូង​ដើម្បី​វាស់​សម្ពាធ​ក្នុង​សរសៃឈាម​បេះដូង ការសុង​បេះដូង​ដើម្បី​ចាក់ពណ៌​ដើម្បី​ត្រួតពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​សរសៃឈាម​បេះដូង ជាដើម។

ការព្យាបាលជំងឺបេះដូងនិង​សរសៃឈាមបេះដូង ដូចជា ការពង្រីកសរសៃឈាមដោយប៉េងប៉ោង ការបញ្ចូល stent ដើម្បីពង្រីកសរសៃឈាមបេះដូង ឧបករណ៍ឆក់បេះដូង ជាដើម។

លើសពីនេះ បន្ទប់ Cath Lab នៅមន្ទីរពេទ្យវេជ្ជថានី ក៏ផ្តល់ការថែទាំវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺបេះដូង ២៤ម៉ោងផងដែរ

ប្រសិនបើអ្នក ឬមនុស្សជុំវិញខ្លួនអ្នក ប្រឈមនឹងជំងឺបេះដូងនិងសរសៃឈាមបេះដូង ឬមានរោគសញ្ញានៃជំងឺបេះដូងដូចជា ឈឺណែនដើមទ្រូង អស់កម្លាំង ញ័រទ្រូង ដួលសន្លប់ ឬបាត់បង់ស្មារតី គួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យវិនិច្ឆ័យនិងព្យាបាលឱ្យបានទាន់ពេលវេលា។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating