ការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់ដោយ Rosa Knee អាចចាប់ផ្តើមដើរឡើងវិញបានក្នុងរយៈពេល ១២ម៉ោង - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់ដោយ Rosa Knee អាចចាប់ផ្តើមដើរឡើងវិញបានក្នុងរយៈពេល ១២ម៉ោង

Share:

ងើបឈរក៏ឈឺ អង្គុយក៏ឈឺ ទាំងនេះអាចជារោគសញ្ញានៃជំងឺសឹកទ្រនាប់ជង្គង់ ដែលជាជំងឺដែលរកឃើញច្រើនបំផុតក្នុងចំនួនប្រជាជនទូរទាំងពិភពលោក ជាពិសេសក្នុងក្រុមមនុស្សចាស់ មានឥទ្ធិពលធ្វើឪ្យគុណភាពជីវិតកាន់តែអន់ថយជាងមុន។ បច្ចុប្បន្នមានបច្ចេកវិជ្ជាការវះកាត់ព្យាបាលជំងឺទ្រនាប់ជង្គង់ដោយមនុស្សយន្តជំនួយក្នុងការវះកាត់ Rosa Knee អ្នកជំងឺអាចត្រលប់មក ងើប ឈរ​ ដើរ បានក្នុងរយៈពេល ១២ម៉ោងក្រោយមក។

សាស្ត្រាចារ្យរង វរសេនីយ៍ឯក វេជ្ជបណ្ឌិត DR. BURA SINDHUPAKORN គ្រូពេទ្យវះកាត់ឆ្អឹង ឯកទេសផ្នែកវះកាត់ផ្លាស់ប្តូរជង្គង់ និងត្រគាក នៃមន្ទីរពេទ្យវេជ្ជថានី បាននិយាយថា ជំងឺសឹកទ្រនាប់ជង្គង់ បណ្តាលមកពីការខូចទ្រង់ទ្រាយនៃផ្ទៃឆ្អឹងខ្ចីនៅសន្លាក់ជង្គង់។ ដែលជាទូទៅផ្ទៃឆ្អឹងខ្ចីមានតួនាទីជំនួយក្នុងការផ្លាស់ទីនៃសន្លាក់ជង្គង់ឪ្យមានភាពរលូនមិនមានការជាប់ និងដើរតួរជាផ្នែកទ្រទម្ងន់នៃរាងកាយផងដែរ ដូច្នេះប្រសិនបើសន្លាក់ជង្គង់ចាប់ផ្តើមសឹក វានិងបង្ករឪ្យមានការអាការៈស្អិតទ្រនាប់ជង្គង់ មាន​អារម្មណ៍​ជាប់គាំង​នៅពេល​ព្រឹក ឬ​ពេល​អ្នក​ក្រោក​ពីដំណេក​ហើយមិនអាច ធ្វើ​ចលនា​ជង្គង់​បាន​ល្អ មាន​ការឈឺចាប់ ហើម​សន្លាក់​ជង្គង់ និង​មាន​សំឡេង​ប្រេះប្រោះ និង​មាន​អារម្មណ៍​ទន់ខ្សោយ​

កត្តាដែលបង្ករឪ្យមានរោគសញ្ញាជំងឺសឹកទ្រនាប់ជង្គង់​ត្រូវ​បាន​បែង​ចែក​ជា​៤​កត្តា៖

  • អាយុ៖ អ្នកជំងឺកាន់តែចាស់ ហានិភ័យនៃជំងឺរលាកសន្លាក់ជង្គង់កាន់តែកើនឡើង
  • ភេទ៖ ត្រូវបានគេរកឃើញថា ស្ត្រីទំនងជាមានជំងឺរលាកសន្លាក់ជង្គង់ជាងបុរស
  • ការ​ប្រើ​ប្រាស់​មិន​បាន​ត្រឹម​ត្រូវ​ដូច​ជា ​លុត​ជង្គង់ អង្គុយចោងហោង ​អង្គុយបត់ជើង អង្គុយ​ពែនភ្នែន
  • ជំងឺប្រចាំខ្លួនមួយចំនួនដែលបណ្តាលឱ្យមានជំងឺសឹកទ្រនាប់ជង្គង់កាន់តែលឿនដូចជា ជំងឺរលាកសន្លាក់

ការព្យាបាលជំងឺសឹកទ្រនាប់ជង្គង់ វេជ្ជបណ្ឌិតនឹងពិចារណាពីរោគសញ្ញានិងភាពធ្ងន់ធ្ងរនៃការខូចខាតរបស់ផ្ទៃឆ្អឹងខ្ចីនៃទ្រនាប់ជង្គង់ដោយការព្យាបាលជាច្រើនប្រភេទដូចជា ការផ្លាស់ប្តូររបៀបរបបរស់នៅប្រចាំថ្ងៃ ការទទួលទានអាហារបំប៉នសម្រាប់សន្លាក់ជង្គង់ ការព្យាបាលដោយថ្នាំដើម្បីកាត់បន្ថយភាពរលាកនៃទ្រនាប់ជង្គង់ ការធ្វើចលនាបំបាត់រួមជាមួយការប្រើប្រាស់ថ្នាំ ការចាក់ថ្នាំចូលទៅក្នុងទ្រនាប់ជង្គង់ដែលមានជាច្រើនវិធី ដូចជា ចាក់ទឹកចូលទៅចិញ្ចឹមទ្រនាប់ជង្គង់ ការចាក់ផ្លាកែតឈាម ជាដើម​ និងវិធីចុងក្រោយគឺការវះកាត់សម្រាប់អ្នកជំងឺដែលមានអាការៈសឹកទ្រនាប់ជង្គង់បែបធ្ងន់ធ្ងរ។

ការពីដើមឡើយ ការវះកាត់ផ្លាស់ប្តូរជង្គង់និងធ្វើឡើងដោយប្រើវិធីបើកមុខរបួសធំ វែងប្រហែល ១២សង់ទីម៉ែត្រ ដោយគ្រូពេទ្យវះកាត់ជាអ្នកទទួលខុសត្រូវក្នុងការរៀបគម្រោងនិងកំណត់ទីតាំងក្នុងការដាក់ផ្ទៃនៃស្រទាប់សិប្បនិម្មិត ដោយលក្ខណៈនៃការវះកាត់ត្រូវបានគេរកឃើញថានៅមានចំនុចខ្វះខាតច្រើនប្រការដូចជា ការសម្រេចចិត្តរបស់វេជ្ជបណ្ឌិត រួមជាមួយការបើកមុខរបួសធំធ្វើឪ្យអ្នកជំងឺទទួលការឈឺចាប់ក្រោយការវះកាត់នឹងការស្តារនីតិសម្បទារទំនងយូរជាង។

បច្ចុប្បន្ននេះ មានបច្ចេកវិទ្យាមនុស្សយន្តជំនួយការវះកាត់ Rosa Knee ដែលប្រកបដោយដៃមេកានិចចំនួន២ ដើម្បីគ្រប់គ្រងនិងកំណត់ទីតាំងក្នុងការវះកាត់ត្រៀមផ្ទៃនៃទ្រនាប់ជង្គង់ ជួយវាស់ឧបករណ៍និងខ្នាតនៃទ្រនាប់ជង្គង់សិប្បនិម្មិត រួមទាំងមានកម្មវិធីដើម្បីជួយរៀបចំផែនការ និងចម្លងរូបភាពនៃការវះកាត់ជមុន ធ្វើឪ្យការវះកាត់មានភាពត្រឹមត្រូវនិងកាន់តែច្បាស់លាស់ជាងមុន។ ក្រៅពីនេះការប្រើប្រាស់មនុស្សយន្ត Rosa Knee ជំនួយក្នុងការវះកាត់មិនចាំបាច់ធ្វើការវះបើកមុខរបួសធំដូចសម័យមុននោះទេ និងចំបាច់វាយលុកចូលទៅក្នុងចន្លោះឆ្អឹងនោះទេ ដែលអាចជាមូលហេតុធ្វើឪ្យអ្នកជំងឺឈឺចាប់និងបាត់បង់ឈាមច្រើន ដូច្នេះអ្វីដែលអ្នកជំងឺនិងទទួលបានពីការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់សិប្បនិម្មិតដោយមនុស្សយន្ត Rosa Knee រួមមាន៖

  • ភាពច្បាស់លាស់ខ្ពស់៖ ដៃមនុស្សយន្តនិងជួយគ្រូពេទ្យធ្វើការវះកាត់បានច្បាស់លាស់ កាត់បន្ថយឪកាសនៃការថ្វីប្រហែស
  • មុខរបួសវះកាត់តូច៖ ស្នាមវះកាត់មានទំហំតូចជាការវះកាត់បែបបុរាណ
  • ការបាត់បង់ឈាមតិច៖​ អ្នកជំងឺនិងមានអារម្មណ៍ថាឈឺចាប់តិចជាងមុន
  • ជាសះស្បើយលឿន៖ អ្នកជំងឺស្តារនីតិសម្បទារលឿន ប្រើរយៈពេលសម្រាកតិចជាងមុន អាចងើបឈរដើរបាន ក្នុងរយៈពេល ១២ម៉ោង
  • ការផ្លាស់ទីប្រសើរជាងមុន៖ អ្នកជំងឺអាចត្រលប់មកធ្វើចលនារាងកាយបានកាន់តែប្រសើរជាងមុន។

ទោះជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតនិងធ្វើការនាំវិធីថែរក្សាខ្លួនអ្នក ដើម្បីការពារមិនឪ្យទ្រនាប់ជង្គង់អ្នកសឹកលឿន ដូចជា ការគ្រប់គ្រងទម្ងន់ ព្រោះទម្ងន់ទាក់ទងដោយផ្ទាល់ជាមួយជំងឺសឹកទ្រនាប់ជង្គង់ ដោយមានការរកឃើញថា រាល់ ១គីឡូក្រាមដែលកើនឡើង ទម្ងន់និងធ្លាក់ទៅទ្រនាប់ជង្គង់ប្រហែល ៤%។ ជៀសវាងការប្រើប្រាស់ជង្គង់មិនត្រឹមត្រូវដូចជា លើករបស់ធ្ងន់ៗហើយដើរឆ្ងាយៗ អង្គុយចោងហោង​ អង្គុយពែនភ្នែន អង្គុយបត់ជើង ក្នុងរយៈពេលយូរ​ និងគួរប្រុងប្រយ័ត្នកុំឪ្យមានឧប្បត្តិហេតុដែលធ្ងន់ធ្ងរ ដូចជា ការរមួលឬក្រឡាច់ទ្រនាប់ជង្គង់ពីការលេងកីឡា ឬការធ្វើលំហាត់ប្រាណ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលផ្លាស់ប្តូរជង្គង់ដោយមនុស្សយន្ត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating