ការឈឺខ្នងគឺជារោគសញ្ញាដ៏ពេញនិយមរបស់អ្នកធ្វើការក្នុងការិយាល័យ ដែលមនុស្សជាច្រើនតែងតែមើលរំលង ដោយសារតែគិតថាជាបញ្ហាសុខភាពទូទៅ ប៉ុន្តែប្រសិនបើអ្នកមានការឈឺខ្នងធ្លាក់ចុះជើង រួមជាមួយនឹងស្ពឹក និងខ្សោយសាច់ដុំ នោះវាអាចជាសញ្ញាព្រមាននៃជំងឺលៀនឌីសឆ្អឹងខ្នងគៀបសរសៃប្រសាទបាន ប្រសិនបើមិនបានព្យាបាលឱ្យបានឆាប់ទេ វាអាចឈានទៅរកការពិការបាន។
វេជ្ជបណ្ឌិត DR. EKKAPHOL LARPUMNUAYPHOL គ្រូពេទ្យវះកាត់ឆ្អឹង ឯកទេសជំងឺឆ្អឹងខ្នងនៃមន្ទីរពេទ្យវេជ្ជថានី បានឲ្យដឹងថាជំងឺលៀនឌីសឆ្អឹងខ្នងគៀបសរសៃប្រសាទ គឺជាជំងឺដែលកើតឡើងមកពីភាពខូចខាតនៃរាងកាយមួយប្រភេទ ដោយបង្កមកពីទ្រនាប់ឆ្អឹង(ឌីស) ត្រូវបានខូចខាតរហូតទៅគៀបសង្កត់ទៅលើសរសៃប្រសាទ ដែលជាលទ្ធផលនៃការប្រើប្រាស់ឆ្អឹងខ្នងក្នុងរយៈពេលយូរជាប់ៗគ្នា ដូចជា ការអោនចុះទៅលើឥវ៉ាន់ធ្ងន់ៗ គ្រោះថ្នាក់ដែលប៉ះពាល់លើឆ្អឹងខ្នងផ្ទាល់ និងការខូចខាតទៅតាមអាយុ។
ជំងឺលៀនទ្រានប់ឆ្អឹងខ្នងគៀបសរសៃប្រសាទ (Herniated Disc) អាចកើតឡើងគ្រប់ទីកន្លែងនៅតាមបណ្តោយឆ្អឹងខ្នង ចាប់តាំងពីក រហូតដល់ខ្នងផ្នែកខាងក្រោម ដែលមានឥទ្ធិពលធ្វើឪ្យអ្នកជំងឺមាន ការឈឺខ្នង អ្នកជំងឺភាគច្រើននិងមានអាការៈឈឺសាច់ដុំបរិវេនកណ្តាលខ្នង ឬចង្កេះផ្នែកខាងក្រោម និងអាចមានរោគសញ្ញាម្ខាងឬទាំងសងខាង ដោយរោគសញ្ញាកាន់តែច្បាស់ នៅពេលក្អក កណ្តាស់ ឬអង្គុយកោងខ្នង មានការឈឺចុះទៅជើង។ ក្នុងករណីអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរអាចនិងមានការស្ពឹកនិងខ្សោយសាច់ដុំរួមផងដែរ។
ភាពធ្ងន់ធ្ងរនៃជំងឺលៀនទ្រានប់ឆ្អឹងខ្នងគៀបសរសៃប្រសាទ (Herniated Disc)
- ដំណាក់កាលដំបូង៖ គឺនៅពេលដែលឌីសឆ្អឹងខ្នងចាប់ផ្តើមទ្រុតទ្រោម ដំបូងនឹងធ្វើឱ្យឈឺខ្នងបែបម្តងឈឺ ម្តងជា បន្ទាប់មកកម្រិតនៃការឈឺចាប់នឹងកើនឡើងតាមពេលវេលា រោគសញ្ញានឹងមានរយៈពេលលើសពី ២សប្តាហ៍
- ដំណាក់កាលមធ្យម៖ នៅពេលដែលឌីសឆ្អឹងខ្នងចាប់ផ្តើមលៀនចេញមក និងធ្វើឱ្យមានការឈឺចាប់ខ្លាំង ឬឈឺខ្នងធ្លាក់ចុះទៅជើង បន្ទាប់មកចាប់ផ្តើមរាលដាលដល់ជើងឬប្រអប់ជើង ឬអ្នកជំងឺខ្លះអាចមានអាការៈស្ពឹករួមផងដែរ
- ដំណាក់កាលធ្ងន់ធ្ងរ៖ នៅពេលដែលការគៀបសង្កត់សរសៃប្រសាទកាន់តែធ្ងន់ធ្ងរ ការឈឺចាប់ ស្ពឹក និងភាពទន់ខ្សោយកើនឡើង រហូតដល់សរសៃប្រសាទទទួលការរងរបួសនិងមានហានិភ័យទៅជាការពិការបាន
ការធ្វើរោគវិនិច្ឆ័យនៃជំងឺលៀនទ្រានប់ឆ្អឹងខ្នង (Herniated Disc) វេជ្ជបណ្ឌិតនឹងចាប់ផ្តើមជាមួយការសាកសួរប្រវត្តិ ត្រួតពិនិត្យរាងកាយ និងត្រួតពិនិត្យដោយស្កេនតាមកុំព្យូទ័រ (CT Scan) ឬការស្កេនរូបភាពអនុភាពម៉ាញេទិក (MRI) សម្រាប់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវជាងមុន ព្រោះការធ្វើ MRI និងអាចឃើញរចនាសម្ព័ន្ធនៃឌីសឆ្អឹងខ្នង និងសរសៃប្រសាទបានច្បាស់ ធ្វើឪ្យវេជ្ជបណ្ឌិតអាចដឹងថាមានការគៀបសង្កត់នៅកន្លែងណានិងមានភាពធ្ងន់ធ្ងរកម្រិតណា ដើម្បីអាចរៀបចំផែនការនៃការព្យាបាលជាបន្តបាន។
ការព្យាបាលនៃជំងឺលៀនទ្រានប់ឆ្អឹងខ្នង (Herniated Disc) អាចព្យាបាលបានច្រើនវិធី អាស្រ័យទៅលើរោគសញ្ញានិងភាពធ្ងន់ធ្ងរនៃជំងឺ
- ថ្នាំ ជួយព្យាបាលរោគសញ្ញានៃឌីសដែលគៀបទៅលើសរសៃប្រសាទ មានទាំងថ្នាំបំបាត់ការឈឺចាប់ ថ្នាំរលារសាច់ដុំ និងការចាក់ស្តេរ៉ូអ៊ីត ដើម្បីកាត់បន្ថយការរលាកនិងការឈឺចាប់
- ការព្យាបាលដោយចលនា និងជួយឪ្យសាច់ដុំរលារនិងកាត់បន្ថយការឈឺចាប់បាន រួមទាំងជួយធ្វើឱ្យសាច់ដុំរឹងមាំផងដែរ ប៉ុន្តែអ្នកគួរធ្វើក្រោមការគ្រប់គ្រងរបស់វេជ្ជបណ្ឌិត អ្នកព្យាបាលរាងកាយ និងធ្វើជាបន្តបន្ទាប់ ដើម្បីឱ្យការព្យាបាលដោយចលនាមានប្រសិទ្ធភាពបំផុត
- ការវះកាត់ ប្រសិនបើព្យាបាលដោយវិធីខាងលើរួចនៅតែមិនប្រសើរឡើង វេជ្ជបណ្ឌិតអាចនិងណែនាំឪ្យធ្វើការវះកាត់ ដោយបច្ចុប្បន្នមានបច្ចេកវិជ្ជា ការវះកាត់ឆ្អឹងខ្នងដោយការដាក់កាមេរ៉ា (Endoscope) ដោយវេជ្ជបណ្ឌិតនិងដាក់កាមេរ៉ាចូលទៅក្នុងសរសៃប្រសាទផ្នែកដែលមានការគៀបសង្កត់ផ្ទាល់ ដើម្បីធ្វើការកាត់សាច់ដុំតិចបំផុតតាមដែលអាចធ្វើបាន និងមិនចាំបាច់វះកាត់ដកសាច់ដុំផ្នែកដែលល្អចេញ ដោយការធ្វើបែបវិធីនេះ នឹងជួយអ្នកជំងឺកាត់បន្ថយការបាត់បង់ឈាម និងការឆ្លងមេរោគ ជាសះស្បើយលឿន ដោយសារតែមុខរបួសវះកាត់មានខ្នាតតូចប្រហែល ០,៨សង់ទីមែត្រ ក្រៅពីនេះនៅមានបច្ចេកវិជ្ជាការត្រួតចាប់មុខងារប្រព័ន្ធប្រសាទ (Intraoperative Neuromonitoring) បច្ចេកវិជ្ជាជួយបង្កើននូវភាពសុវត្ថិភាពអំឡុងពេលវះកាត់ ដែលធ្វើកាតត្រួតពិនិត្យការធ្វើការនៃប្រព័ន្ធប្រសាទបែប Real Time និងជួកាត់បន្ថយហានិភ័យនៃការវិវត្តិទៅជាពិការបន្ទាប់ពីការវះកាត់ទៀតផង។
ដូច្នេះ ជំងឺលៀនទ្រានប់ឆ្អឹងខ្នង (Herniated Disc) អាចការពារបានដោយការហាត់ប្រាណយ៉ាងទៀងទាត់ដើម្បីពង្រឹងសាច់ដុំនិងពន្យារភាពទ្រុតទ្រោមនៃទ្រនាប់ឆ្អឹងខ្នង ការគ្រប់គ្រងទម្ងន់ មិនជក់បារី ផ្លាស់ប្តូរវិធីអង្គុយនិងគេងឪ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយការសង្កត់នៅឆ្អឹងខ្នង ក៏ដូចជាការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលនឹងប៉ះពាល់ដល់ឆ្អឹងខ្នងដោយផ្ទាល់ផងដែរ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- No Rating Yet!
- Your Rating