ជំងឺចង្វាក់បេះដូងលោទខុសប្រក្រតីនៅថតបេះដូងខាងលើ (Atrial fibrillation) គ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់អាយុជីវិត - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ជំងឺចង្វាក់បេះដូងលោទខុសប្រក្រតីនៅថតបេះដូងខាងលើ (Atrial fibrillation) គ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់អាយុជីវិត

Share:

ជំងឺបេះដូងលោទខុសចង្វាក់មានច្រើនប្រភេទ។ ប្រភេទដែលរកឃើញច្រើនបំផុតនោះគឺ ជំងឺចង្វាក់បេះដូងលោទខុសប្រក្រតីនៅថតបេះដូងខាងលើ ដែលអ្នកជំងឺច្រើនជាង ៥០ភាគរយ តែងតែមិនមានរោគសញ្ញាខុសប្រក្រតី ធ្វើឪ្យទទួលការព្យាបាលយឺត និងថែមទាំងបង្កើនហានិភ័យនៃការខ្ពស់ជាងមនុស្សទូរទៅប្រហែល ១,៥-៣,៥ដង។

ជំនួយការសាស្ត្រាចារ្យវេជ្ជបណ្ឌិត DR. SARAWUTH LIMPRASERT វេជ្ជបណ្ឌិតជំងឺបេះដូងនិងសរសៃឈាម ឯកទេសផ្នែកសរីរវិទ្យាអគ្គិសនីបេះដូង នៃមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ជំងឺចង្វាក់បេះដូងលោទខុសប្រក្រតីនៅថតបេះដូងខាងលើ ឬ Atrial Fibrillation គឺជាជំងឺបេះដូងលោតខុសប្រក្រតីដែលរកឃើញច្រើនបំផុត ដោយមកពីការធ្វើការខុសប្រក្រតីនៃជំងឺបេះដូងថតខាងលើ បង្កឪ្យបេះដូងលោទជាចង្វាក់មិនស្មើគ្នា ដែលជាញឹកញាប់តែងធ្វើឪ្យបេះដូងលោទលឿនខុសប្រក្រតី។

ជាងពាក់កណ្តាលនៃអ្នកជំងឺនឹងមិនមានរោគសញ្ញា ដែលនាំទទូលបានការព្យាបាលយឺតបាន។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអ្នកជំងឺមួយចំនួន អាចរោគសញ្ញានៃជំងឺ រួមមាន ញ័រទ្រូង ល្ហិតល្ហៃ វិលមុខ អស់កម្លាំង ឈឺទ្រូង និងកើតភាពស្មុគស្មាញអំឡុងពេលបេះដូងថតខាងលើលោតញាប់បាន រោគសញ្ញាទាំងនេះអាចមានចាប់ពី កម្រិតស្រាលដែលមិនប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ រហូត​ដល់​​មាន​សភាព​ធ្ងន់ធ្ងរ​រហូត​ដល់​អ្នក​មិន​អាច​ធ្វើ​សកម្មភាព​ធម្មតា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​បាន​ទេ។

កត្តាហានិភ័យនៃ ជំងឺចង្វាក់បេះដូងលោទខុសប្រក្រតីនៅថតបេះដូងខាងលើ ដែលរកឃើញញឹកញាប់បំផុតរួមមាន:

  • អាយុកាន់តែច្រើន ត្រូវបានគេចាត់ទុកថាជាកត្តាហានិភ័យរកឃើញញឹកញាប់បំផុត
  • ជំងឺលើសសម្ពាធឈាម
  • លើសទម្ងន់ ឬជំងឺធាត់
  • ជំងឺទឹកនោមផ្អែម
  • ជំងឺខ្សោយបេះដូង
  • ជំងឺត្បៀតសរសៃឈាមបេះដូង
  • ជំងឺក្រពេញទីរ៉ូអ៊ីត
  • ជំងឺគេងស្រមុក
  • ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
  • ការទទួលទានគ្រឿងស្រវឹង
  • ការជក់បារី

ការត្រួតពិនិត្យសុខភាពមានសារៈសំខាន់ណាស់ ព្រោះធ្វើឪ្យអ្នកជំងឺអាចទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា បន្ថែម​ពីលើ​ការ​ទទួល​បាន​ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ ការពិនិត្យដោយប្រើបច្ចេកវិទ្យាពាក់លើខ្លួននាពេលបច្ចុប្បន្ន មិនថាជានាឡិកា ឬឧបករណ៍ឯកទេស អាចពិនិត្យរកការធ្វើការនៃ ជំងឺចង្វាក់បេះដូងលោទខុសប្រក្រតីនៅថតបេះដូងខាងលើ (Atrial fibrillation) បានទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យ និងការព្យាបាលជាប្រចាំ។

ការធ្វើរោគវិនិច្ឆ័យនៃជំងឺបេះដូង Atrial fibrillation វេជ្ជបណ្ឌិតនឹងធ្វើការវិនិច្ឆ័យដោយផ្អែកលើរោគសញ្ញារបស់អ្នកជំងឺ ប្រវត្តិវេជ្ជសាស្ត្រ ការពិនិត្យរាងកាយ ពិនិត្យជីពចរ ចង្វាក់បេះដូង ការធ្វើតេស្តមន្ទីរពិសោធន៍ផ្សេងៗ ដូចជា ការពិនិត្យភាពស្លេកស្លាំង ខ្សោយតម្រងនោម និងពិនិត្យមុខងារក្រពេញទីរ៉ូអ៊ីត និងអាចមានការណែនាំសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការពិនិត្យបន្ថែមដោយប្រើបច្ចេកវិទ្យាវេជ្ជសាស្ត្រដូចជា ការពិនិត្យចង្វាក់បេះដូង ការត្រួតពិនិត្យ និងថតចង្វាក់បេះដូងរហូតរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃដោយប្រើ Holter Monitor។

គោលការណ៍នៃការថែទាំអ្នកជំងឺដែលមានជំងឺបេះដូង atrial fibrillation ប្រកបដោយ ការថែរក្សាព្យាបាលជំងឺនិងការលុបបំបាត់កត្តាហានិភ័យផ្សេងៗ កាត់បន្ថយឱកាសនៃការវិវត្តទៅជាខ្វិន ជាមួយនឹងការព្យាបាលជាមួយនឹងថ្នាំឈាមរាវ កាត់បន្ថយ ឬការពាររោគសញ្ញានៃជំងឺ ដោយការគ្រប់គ្រងទាំងការលោទនៃបេះដូង និងចង្វាក់បេះដូងឱ្យមានលក្ខណៈធម្មតា។

នៅក្នុងលក្ខខណ្ឌនៃការព្យាបាល សព្វថ្ងៃនេះ គេនិយមប្រើវិធី Radiofrequency Ablation ដើម្បីធ្វើអោយចង្វាក់បេះដូងវិលមកធម្មតាវិញ ដោយវេជ្ជបណ្ឌិតនឹងប្រើបំពង់សុងប្រភេទពិសេស ដាក់វានៅកន្លែងដែលមានចង្វាក់បេះដូងខុសប្រក្រតី និងប្រើប្រាស់ចរន្តអគ្គិសនីដែលមានប្រេកង់ខ្ពស់ដូចរលកវិទ្យុ ដើម្បីដុតនៅកន្លែងដែលមានភាពមិនប្រក្រតី ខណៈពេលដែលកំពុងទទួលការព្យាបាលអ្នកជំងឺនឹងទទួលការប្រើថ្នាំរំងាប់អារម្មណ៍ ដែលជួយកាត់បន្ថយការឈឺចាប់អំឡុងពេលធ្វើនីតិវិធី។ ការព្យាបាលដោយ Radiofrequency Ablation មិនត្រឹមតែកាត់បន្ថយរោគសញ្ញានៃជំងឺ និងបង្កើនគុណភាពជីវិតរបស់អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពន្យឺតការវិវត្តនៃជម្ងឺផងដែរ នេះអាចជួយកាត់បន្ថយឱកាសនៃផលវិបាកផ្សេងៗនៃជំងឺដូចគ្នា។

ការត្រៀមខ្លួនមុនពេលធ្វើនីតិវិធី Radiofrequency Ablation 

មុនពេលធ្វើនីតិវិធី Radiofrequency Ablation អ្នកជំងឺត្រូវតែបញ្ឈប់ការប្រើថ្នាំប្រឆាំងនឹងចង្វាក់បេះដូងលោទខុសប្រក្រតី យ៉ាងហោចណាស់ ៣ថ្ងៃ ឬតាមការសំរេចចិត្តរបស់វេជ្ជបណ្ឌិត ហើយអ្នកត្រូវយកថ្នាំដែលអ្នកលេបជាប្រចាំមកជាមួយក្នុងថ្ងៃដែលធ្វើនីតិវិធីផងដែរ។ តមអាហារ ឬភេសជ្ជៈយ៉ាងហោចណាស់ ៦ម៉ោង លើសពីនេះ អ្នកជំងឺនឹងទទួលបានការរៀបចំស្បែកនៅលើក្រលៀនទាំងសងខាង ឬផ្នែកខាងស្តាំនៃកញ្ចឹងក អាស្រ័យលើកន្លែងដែលគ្រូពេទ្យនឹងបញ្ចូលបំពង់សុង រួមទាំងនិងបានទទួលការដាក់សារធាតុទឹកក្នុងសរសៃវ៉ែនខ្លះនិងត្រូវដាក់បំពង់សុងទឹកនោមផងដែរ។

ការប្រតិបត្តិខ្លួនបន្ទាប់ពីនីតិវិធី Radiofrequency Ablation

ក្រោយ​ពីពេល​ព្យាបាល​រួច អ្នក​ជំងឺ​ត្រូវ​ស្នាក់​នៅ​ក្នុង​បន្ទប់​មន្ទីរពេទ្យ​រយៈពេល ១​យប់ ដើម្បី​ទទួល​បាន​ការ​តាមដាន​យ៉ាង​ដិតលើ ការពិនិត្យនិងចង្វាក់បេះដូង ECG និង​ Vital signs ​ក្នុង​មួយ​ថ្ងៃ ២៤ម៉ោង ពេល​ទៅដល់កន្លែងសម្រាកត្រូវគេងផ្ងារ ហាមបត់ជើងខាងដែលធ្វើនីតិវិធី យ៉ាងហោចណាស់ ៤-៦ម៉ោង ដើម្បីការពារការហូរឈាមនិងកំណកឈាមនៅក្រោមស្បែក។ ប្រសិនបើអ្នកមានរោគសញ្ញាណែនទ្រូង អស់កម្លាំង គេងផ្ងារមិនបាន វិលមុខ ក្តៅខ្លួន ឬ​រក​ឃើញ​ថា​មាន​ការ​ហូរ​ឈាម ឬ​មាន​កំណក​ឈាម​ក្រោម​ស្បែក​ក្នុង​របួស​ក្រលៀន អ្នកគួរតែជូនដំណឹងទៅវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឬបុគ្គលិករបស់អ្នកជាបន្ទាន់។

“ទោះបីជាអ្នកជំងឺភាគច្រើនដែលមានជំងឺបេះដូង atrial fibrillation មិនមានរោគសញ្ញាមិនធម្មតាក៏ដោយ ប៉ុន្តែ​ជំងឺ​នេះ​សំខាន់​ណាស់​ដែល​ត្រូវ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​ជា​ជំងឺ​ដែល​នាំ​ឱ្យ​មាន​ផលវិបាក​សំខាន់ៗ​ ដូចជា អ្នក​ជំងឺ​បេះដូង atrial fibrillation មាន​ហានិភ័យ​នៃ​ការ​ស្លាប់​ប្រហែល ១,៥-៣,៥ ដង​ខ្ពស់​ជាង​មនុស្ស​ធម្មតា ហើយ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អ្នក​ជំងឺ​បេះដូង atrial fibrillation ច្រើន​ជាង ៦០% ទំនងជាបាត់បង់គុណភាពជីវិតរបស់ពួកគេ, ៣០% នឹងមានជំងឺខ្សោយបេះដូង, ២០% ទំនងជាវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តហើយមានហានិភ័យនៃជំងឺវង្វេងលើសពី ១,៤-១,៦ដង លើសពីនេះ អំពីស្ថិតិនៅរកឃើញថាអ្នកជំងឺស្លាប់មួយចំហៀងខ្លួន ច្រើនរហូតដល់ ៣០% គឺបណ្តាលមកពីជំងឺ​បេះដូង atrial fibrillation។ អ្នក​ជំងឺ​បេះដូង atrial fibrillation ថែមទាំងមាននហានិភ័យដែលត្រូវការការព្យាបាលនៅមន្ទីរពេទ្យរហូតដល់ ១០-៤០ភាគរយក្នុងមួយឆ្នាំ”

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating