ការ​ព្យាបាល​ជំងឺ​ខ្សោយ​តម្រងនោម​ដោយ​ជោគជ័យ​តាម​រយៈ​ការផ្លាស់​ប្តូរ​តម្រងនោម​ជាមួយអ្នកបរិច្ចាក - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

Patient Story

ការ​ព្យាបាល​ជំងឺ​ខ្សោយ​តម្រងនោម​ដោយ​ជោគជ័យ​តាម​រយៈ​ការផ្លាស់​ប្តូរ​តម្រងនោម​ជាមួយអ្នកបរិច្ចាក

Share:

លោក Rashid, បុរសអាយុ 43 ឆ្នាំមកពីប្រទេស Oman បានធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើនរួមជាមួយប្អូនស្រីរបស់គាត់ដើម្បីស្វែងរកការព្យាបាលសម្រាប់ជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយរបស់គាត់ ប៉ុន្តែគ្មានកន្លែងណាអាចផ្តល់ឱ្យគាត់នូវក្តីសង្ឃឹមដែលគាត់កំពុងស្វែងរកនោះទេ រហូតគាត់មកដល់មន្ទីរពេទ្យវេជ្ជថានី ព្រមជាមួយរោគសញ្ញានៃជំងឺខ្សោយតម្រងនោម ហើមជើង និងមានកាកសំណល់ក្នុងឈាម

លោក Rashid បាននិយាយថា “ភាពជំនាញនៃក្រុមវេជ្ជសាស្រ្ដនៅមន្ទីរពេទ្យវេជ្ជថានីព្រមជាមួយបច្ចេកវិជ្ជាវេជ្ជសាស្ត្រទំនើបបានផ្តល់នូវទំនុកចិត្តក្នុងការទទួលការព្យាបាលដែលខ្ញុំស្វែងរកនៅទីបំផុត” 

លោកវេជ្ជបណ្ឌិត Nataphut Boonvisuth គ្រូពេទ្យឯកទេសជម្ងឺតម្រងនោមនៃមន្ទីរពេទ្យវេជ្ជថានី បានវាយតម្លៃចំពោះលោក Rashid ដោយសារគាត់នៅក្មេង លោកវេជ្ជបណ្ឌិត Nataphut បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃការប្តូរតំរងនោមថាជាវិធីសាស្រ្តនៃការព្យាបាលដ៏ល្អប្រសើរបំផុតសម្រាប់គាត់។

លោកវេជ្ជបណ្ឌិត Nataphut បានពន្យល់ថា “មានជម្រើសនៃព្យាបាលជំងឺខ្សោយតម្រងនោមសំខាន់ៗមាន ៤ជម្រើស” “ការលាងឈាម (Hemodialysis), ការលាងឈាមដោយប្រើស្រោមពោះ (Peritoneal dialysis), ការផ្លាស់ប្តូរតំរងនោម (Kidney transplantation )និងការប្រើប្រាស់ថ្នាំតាមអាការៈ (Conservative management)។”

លោកវេជ្ជបណ្ឌិត Nataphut បានពន្យល់លម្អិតអំពីអត្ថប្រយោជន៍នៃការប្តូរតម្រងនោមថា “ការប្តូរសរីរាង្គផ្តល់ឱ្យអ្នកជំងឺនូវគុណភាពជីវិត និងអត្រារស់រានមានជីវិតខ្ពស់បំផុត ដូច្នេះប្រសិនបើសិនជាអ្នកជំងឺចាប់ផ្តើមព្យាបាលចាប់តាំងពីអាយុ ដូចជាលោក Rashid និងនាំទៅរកលទ្ធផលដ៏ល្អបំផុត មិនដូចការលាងឈាមដែលតម្រូវឱ្យទៅមន្ទីរពេទ្យញឹកញាប់ដើម្បីព្យាបាលទេ ការផ្លាស់ប្តូរតំរងនោម អនុញ្ញាតឱ្យអ្នកជំងឺមានសេរីភាពនិងគុណភាពជីវិតកាន់តែច្រើន។ “

លោកវេជ្ជបណ្ឌិត Nataphut បានបន្តទៀតថា “ការប្តូរសរីរាង្គមានន័យថាអាយុសង្ឃឹមរស់បានយូរជាងបើធៀបនឹងការលាងឈាម ក្រៅពីនេះដូចជា មុខងារតម្រងនោម កាត់បន្ថយចំនុចហាមឃាត់នៃការតមចំណីអាហារយ៉ាងខ្លាំង ធ្វើអោយសុខុមាលភាពរួមប្រសើរឡើងយ៉ាងខ្លាំង បើទោះជាត្រូវប្រើថ្នាំជាប្រចាំក៏ដោយ អ្នកជំងឺអាចរីករាយនឹងវិធីរស់នៅដែលមិនសូវមានចំនុចហាមឃាត់”

លោក Rashid បានទទួលការវះកាត់ (Preemptive kidney transplant) យ៉ាងជោគជ័យ ដែលជានីតិវិធីមួយដែលធ្វើឡើងមុនពេលដែលចាំបាច់និងត្រូវធ្វើការលាងឈាម លោកវេជ្ជបណ្ឌិត Nataphut បានសរុបថា “ការលាងឈាមគឺជាការព្យាបាលដ៏មានតម្លៃ ប៉ុន្តែវាមិនអាចអនុវត្តដូចតម្រងនោមដែលមានសុខភាពល្អពេញលេញនោះទេ ធ្វើឪ្យកាកសំណល់អាចកកកុញបាន ពេលវេលាកាន់តែយូរ ហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាលក៏កាន់តែកើនឡើងដូចគ្នា ការផ្លាស់ប្តូរតម្រងនោមចាប់តាំងពីមុនធ្វើការលាងឈាមឬ (Preemptive Transplantation) តែងផ្តល់ឪកាសដ៏ល្អបំផុតទៅលើសុខភាពល្អរយៈពេលវែងនិងការចាប់ផ្តើមជីវិតថ្មីយ៉ាងល្អប្រសើរ ដែលជាចម្លើយថាហេតុអ្វីទើបវាជាជម្រើសដ៏ល្អបំផុតសម្រាប់ លោក Rasid”

លោក Rashid Al Habsi បានទទួលការវះកាត់ប្តូរតម្រងនោមពីអ្នកបរិច្ចាគដោយជោគជ័យពីប្អូនស្រីរបស់គាត់

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្ទៃក្នុង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating




Related Posts