ជំងឺរលាកប្រអប់ខ្យល់រ៉ាំរ៉ៃ (sinusitis)៖​ ហានិភ័យស្ងាត់ៗដែលបណ្តាលមកពីធូលី PM2.5 - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ជំងឺរលាកប្រអប់ខ្យល់រ៉ាំរ៉ៃ (sinusitis)៖​ ហានិភ័យស្ងាត់ៗដែលបណ្តាលមកពីធូលី PM2.5

Share:

ធូលី PM2.5 ក្លាយទៅជាបញ្ហាធំដែលប៉ះពាល់ដល់សុខភាពរបស់យើង។ ជំងឺមួយក្នុងចំណោមជំងឺដែលមនុស្សជាច្រើនមើលរំលងគឺ ជំងឺរលាកប្រអប់ខ្យល់រ៉ាំរ៉ៃ (sinusitis)។

ជំងឺរលាកប្រអប់ខ្យល់ ស្ថានភាពដែលប្រអប់ខ្យល់កើតការរលាករ៉ាំរ៉ៃក្នុងរយៈពេលយូរ បង្កឪ្យកើតរោគសញ្ញាផ្សេងៗដូចជា តឹងច្រមុះ ហៀរសំបោរ ឈឺបរិវេនមុខ ការថយចុះនៃការទទួលក្លិន។ ភាគច្រើនរកឃើញក្នុងអ្នកជំងឺដែលមានប្រព័ន្ធស៊ាំទន់ខ្សោយ ជំងឺអាឡែស៊ី ឬអ្នកជំងឺដែលប៉ះពាល់និងជាតិពុលក្នុងអាកាសក្នុងរយៈពេលយូរ។

ធូលី PM2.5 គឺជាលំអងធូលីខ្នាតតូចដែលមានអង្កត់ផ្ចិតចន្លោះពី ០,១ ទៅ ២,៥ microns ធូលីទាំងនេះអាចចូលទៅក្នុងរាងកាយតាមរយៈប្រព័ន្ធផ្លូវដង្ហើម ចូលទៅក្នុងសួត បណ្តាតឪ្យមានអាការៈ ក្អក ណែនដើមទ្រូង ពិបាកដកដង្ហើម និងនឿយហត់បាន។

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ធូលី PM2.5 មានការពាក់ព័ន្ធជាមួយនិងជំងឺរលាកប្រអប់ខ្យល់ (Sinusitis)។ វិធីដំណើរការចម្បងគឺ ធូលី PM2.5 រំញោចភ្នាសច្រមុះនិងប្រអប់ខ្យល់រលាក កើតការហើ​​ម តឹងច្រមុះ ហៀរសំបោរ។

លើសពីនេះ ធូលី PM2.5 ក៏មានផលប៉ះពាល់ផ្សេងៗទៀតដូចជា៖

  • កាត់បន្ថយប្រសិទ្ធភាពនៃប្រព័ន្ធភាពស៊ាំ ធ្វើឱ្យរាងកាយចុះខ្សោយ និងប្រឈមនឹងការឆ្លងមេរោគ
  • ជំរុញការរលាករ៉ាំរ៉ៃ ប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗនៃរាងកាយ
  • បង្កើនហានិភ័យនៃជំងឺផ្សេងៗដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីកសួត

វិធីការពារជំងឺរលាកប្រអប់ខ្យល់រ៉ាំរ៉ៃ (sinusitis) ពីធូលី PM2.5

  • តាមដានកម្រិតធូលី PM2.5 ជៀសវាងចេញទៅខាងក្រៅនៅពេលដែលកម្រិតធូលី PM2.5 ខ្ពស់
  • ពាក់ម៉ាសដែលមានប្រសិទ្ធភាព ដូចជាម៉ាស N95
  • លាងដៃឱ្យបានញឹកញាប់
  • រក្សាផ្ទះឱ្យស្អាតជានិច្ច
  • ពិសារទឹកឱ្យបានគ្រប់គ្រាន់
  • បរិភោគអាហារដែលមានជីវជាតិគ្រប់គ្រន់
  • ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

ប្រសិនបើអ្នកមានរោគសញ្ញានៃជំងឺរលាកប្រអប់ខ្យល់រ៉ាំរ៉ៃ (sinusitis) អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ។ សម្រាប់ការព្យាបាលជំងឺរលាកប្រអប់ខ្យល់រ៉ាំរ៉ៃ (sinusitis) មានច្រើនវិធី អាស្រ័យទៅលើភាពធ្ងន់ធ្ងរ មូលហេតុ និងសុខភាពដោយរួមរបស់អ្នកជំងឺ។ ដោយជាទូទៅ វេជ្ជបណ្ឌិតនឹងណែនាំការព្យាបាលដោយមិនចាំបាច់វះកាត់ជាមុន ដូចជា ប្រើថ្នាំស្តេរ៉ូអ៊ីត បាញ់ច្រមុះ និងការលាងច្រមុះដោយសេរ៉ូមប្រៃ។ ប្រសិនបើការព្យាបាលមិនចំបាច់វះកាត់មិនមានប្រសិទ្ធភាពទេ វេជ្ជបណ្ឌិតអាចពិចារណា ធ្វើការវះកាត់ប្រអប់ខ្យល់ដោយការដាក់កាម៉េរា ដើម្បីបើកប្រអប់ខ្យល់ បង្ហូរខ្ទុះ និងយកជាលិកាដែលរលាកចេញ ជួយឪ្យអ្នកជំងឺដកដង្ហើមសងាយជាមុន កាត់បន្ថយរោគសញ្ញានៃការហៀរសំបោរ កាត់បន្ថយការឈឺក្បាល បង្កើនប្រសិទ្ធភាពនៃការទទួលក្លិន និងជួយកែលម្អគុណភាពនៃជីវិត។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating