ជារៀងរាល់ឆ្នាំនៅចុងរដូវវស្សា និងដើមរដូវរងា មេរោគ RSV រីករាលដាលក្នុងចំណោមកុមារតូចៗ ជាមួយនឹងរោគសញ្ញាស្រដៀងជំងឺផ្តាសាយ ប៉ុន្តែករណីខ្លះអាចធ្ងន់ធ្ងររហូតទៅជាជំងឺរលាកសួត ដែលជាការគំរាមកំហែងដល់អាយុជីវិត ជំងឺនេះមិនមានការព្យាបាលដោយផ្ទាល់ទេ ត្រូវតែព្យាបាលតាមរោគសញ្ញាតែប៉ុណ្ណោះ
មេរោគ RSV (Respiratory Syncytial Virus) គឺជាមេរោគដែលបង្កជំងឺនៅក្នុងប្រព័ន្ធផ្លូវដង្ហើម ភាគច្រើនរកឃើញក្នុងកុមារតូចៗ អាយុតិចជា ៣ឆ្នាំ មេរោគមានភាពធន់នឹងបរិស្ថានខាងក្រៅរាងកាយ បានរយៈពេលជាច្រើនម៉ោង រោគសញ្ញានៃមេរោគ RSV គឺស្រដៀងទៅនឹងជំងឺផ្តាសាយធម្មតាដូចជា គ្រុនក្តៅ ក្អក កណ្តាស់ តឹងច្រមុះ ហៀរសំបោរ ប៉ុន្តែនៅពេលដែលរោគសញ្ញារីករាលដាល អាចបណ្តាលឱ្យរលាកទងសួត ឬជំងឺរលាកសួត ដោយមានអាការ ក្អកខ្លាំង ងាយហត់ និងដកដង្ហើមមានសំឡេង
ការឆ្លងមេរោគកើតឡើងតាមរយៈការប៉ះពាល់ជាមួយមនុស្សដែលមានមេរោគ ការធ្វើរោគវិនិច្ឆ័យនៃ RSV អាចត្រូវបានធ្វើឡើងដោយប្រើស្លេសក្នុងប្រហោងច្រមុះ និងកាំរស្មីអ៊ិចទ្រូងក្នុងករណីធ្ងន់ធ្ងរ វ៉ាក់សាំង Palivizumab មានសម្រាប់ក្រុមដែលមានហានិភ័យខ្ពស់ ដូចជាកុមារដែលមានជំងឺសួតរ៉ាំរ៉ៃ ឬកុមារដែលកើតមិនគ្រប់ខែ ដែលត្រូវតែចាក់ឡើងវិញជារៀងរាល់ខែ អំឡុងពេលមានការការរាតត្បាត
ការការពារគឺការលាងដៃ ពាក់ម៉ាស់អនាម័យ ការសម្អាតប្រដាប់ប្រដាក្មេងលេង និងជៀសវាងការនាំកុមារទៅកន្លែងប្រជុំជន
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលកុមារ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating