ជំងឺដែលមិនមែនមានតែសម្រាប់កីឡាករ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ជំងឺដែលមិនមែនមានតែសម្រាប់កីឡាករ

Share:

“Tennis Elbow” ឬ “ការរលាកសរសៃកែងដៃផ្នែកខាងក្រៅ” គឺជាការឈឺកែងដៃដែលរកឃើញច្រើនបំផុត វាបណ្តាលមកពីការរលាកនៃសរសៃពួរដែលភ្ជាប់ទៅនឹងផ្នែកខាងក្រៅនៃឆ្អឹងកែងដៃ។ វា​ត្រូវ​បាន​គេ​ហៅ​និង​ដាក់​ឈ្មោះ​តាម​ការ​រង​របួស​ដោយ​កីឡាករ​វាយ​កូន​បាល់​ម្នាក់។ ប៉ុន្តែ​បច្ចុប្បន្ន​គេ​រក​ឃើញ​ថា ក្នុងអាជីប​ផ្សេង​ទៀត​ក៏​អាច​មាន​ការ​ឈឺ​ចាប់​ប្រភេទ​នេះបានដូចគ្នា ដែលមានការប៉ះពាល់ដល់ការប្រើប្រាស់ដៃក្នុងជីវិតប្រចាំថ្ងៃ

ប្រសិនបើអ្នករកឃើញថាមានរោគសញ្ញាមិនប្រក្រតីចាប់ផ្តើមកើតឡើង អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីធ្វើការព្យាបាល។ ប្រសិនបើ​ទុក​យូររហូតទៅជារ៉ាំរ៉ៃ​អាច​នឹង​មាន​ភាពទន់ខ្សោយ​នៅ​ម្រាមដៃ និង​កដៃបាន​។ សម្រាប់ការព្យាបាលនឹងចាប់ផ្តើមជាមួយនឹងការសម្រាកពីការប្រើប្រាស់ លេបថ្នាំ និងធ្វើការព្យាបាលដោយចលន

លើសពីនេះទៀត វាអាចត្រូវបានព្យាបាលដោយការចាក់ថ្នាំផ្លាកែតដែលមានកំហាប់ខ្ពស់ ឬ PRP (Platelet-rich plasma) ដើម្បីជួយកាត់បន្ថយការរលាក និងជួសជុលសរសៃពួរដែលខូច។ ចំពោះអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរខ្លាំងរហូតរំខានដល់ជីវិតប្រចាំថ្ងៃ ឬប្រសិនបើព្យាបាលជាមួយនឹងវិធីសាស្រ្តផ្សេងទៀតមិនប្រសើរឡើងក្នុងរយៈពេល ៦-១២ខែវេជ្ជបណ្ឌិតនឹងណែនាំការព្យាបាលដោយការវះកាត់។ បច្ចុប្បន្ន​មាន​បច្ចេកវិទ្យា​វះកាត់ដោយកាមេរ៉ានិងជួយឪ្យមុខរបួសមានខ្នាច ធ្វើឱ្យអ្នកជំងឺជាសះស្បើយយ៉ាងឆាប់រហ័ស ក្រោយ​ពី​វះកាត់ អ្នក​អាចប្រើប្រាស់​ជីវិត​ប្រចាំ​ថ្ងៃ​ដូច​ធម្មតា

អានព័ត៌មានលម្អិតបន្ថែមនៅ៖

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating