គ្រោះថ្នាក់ដែលលាក់កំបាំងនៃ Bradycardia "ចង្វាក់បេះដូងលោតយឺត"

អត្ថបទសុខភាព

គ្រោះថ្នាក់ដែលលាក់កំបាំងនៃ Bradycardia “ចង្វាក់បេះដូងលោតយឺត”

Share:

ជំងឺបេះដូងលោតខុសចង្វាក់ (Arrhythmia) ​មិន​ត្រឹម​តែ​ប្រភេទលោត​លឿន​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏មានជំងឺបេះដូងលោតខុសចង្វាក់ប្រភេទលោតយឺត ដែលមនុស្សភាគច្រើនតែងមើលរំលង។ តាម​ពិត​ទៅ វា​ជា​ជំងឺ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​បានដូចគ្នា ប្រសិនបើ​អ្នក​ជំងឺ​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ក៏​អាច​ជា​សះ​ស្បើយបាន។

ជំនួយការសាស្ត្រាចារ្យវេជ្ជបណ្ឌិត DR. SARAWUTH LIMPRASERT គ្រូពេទ្យឯកទេសជំងឺបេះដូង និងសរសៃឈាមបេះដូង នៃមន្ទីរពេទ្យវេជ្ជាថានី បានមានប្រសាសន៍ថា បេះដូងលោតយឺត (Brandycardia) គឺជាស្ថានភាពដែលបេះដូងលោតក្នុងអត្រាយឺតជាងធម្មតា ដោយតែងតែលោតយឺតជាង ៦០ដង ក្នុង១នាទី។ នៅពេលដែលបេះដូងលោតយឺតពេក តែងតែធ្វើឪ្យឈាមដែលបញ្ចេញពីបេះដូងមានបរិមាណធ្លាក់ចុះ រហូតបណ្តាលឱ្យការបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមផ្នែកផ្សេងៗនៃរាងកាយគឺមិនគ្រប់គ្រាន់ ជាពិសេសសរីរាង្គសំខាន់ៗដូចជាខួរក្បាល និងបេះដូង។ ជាទូទៅតែងតែមិនមានរោគសញ្ញាខុសប្រក្រតីទេ ជាពិសេសចំពោះមនុស្សដែលមានសុខភាពរឹងម៉ាំ ប៉ុន្តែបើសិនកើតឡើងលើអ្នកជំងឺ ឬមនុស្សចាស់តែងមានរោគសញ្ញាខុសប្រក្រតី។

រោគ​សញ្ញា​ខុស​ប្រក្រតី​ដែល​អាចរក​ឃើញ​ក្នុងអ្នក​ជំងឺ​បេះដូង​លោត​យឺត​រួម​មាន៖

  • ងាយហត់
  • ឈឺ​ទ្រូង
  • អស់កម្លាំង
  • ញ័របេះដូង
  • វិលមុខ
  • ដួលសន្លប់
  • ច្របូកច្របល់ ងាយភ្លេច ងាយវង្វេង

ស្ថានភាពបេះដូងលោតយឺត តែងរកឃើញក្នុងអ្នកជំងឺដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ ប៉ុន្តែអាចកើតមានចំពោះអ្នកជំងឺវ័យក្មេង ប្រសិនបើមានជំងឺរួមឬជំងឺតំណពូជមួយចំនួន ក្រៅពីនេះនៅមានមូលហេតុដែលរកឃើញច្រើនបំផុតគឺ តុល្យភាពនៃជាតិរ៉ែក្នុងរាងកាយខុសប្រក្រតី, ការឆ្លងមេរោគឬការរលាកមួយចំនួន, ជំងឺសរសៃឈាមបេះដូង, ជំងឺបេះដូងរ៉ាំរៃ Rheumatic, ការចុះខ្សោយនៃក្រុមកោសិការំញោចបេះដូង (Sick sinus syndrome), ការនាំចរន្តបេះដូងខុសប្រក្រតី, និងផលវិបាកពីការប្រើប្រាស់ថ្នាំ ការវះកាត់ និងការព្យាបាលដោយវិទ្យុសកម្ម។

ទោះជាយ៉ាងណាក៏ដោយ មានភាពចាំបាច់ជាខ្លាំងក្នុងការពិនិត្យរកមូលហេតុពិតប្រាកដ ព្រោះ​បើសិនជារកឃើញ​ថាស្ថានភាពបេះដូងលោតយឺត បណ្តាល​មក​ពី​មូលហេតុ​ដែល​អាច​ព្យាបាល​ឪ្យជាសះស្បើយបាន យើងនឹងធ្វើឪ្យស្ថានភាពបេះដូងលោតយឺតជាបានដូចគ្នា។ ដោយការណែនាំសម្រាប់ការធ្វើរោគវិនិច្ឆ័យ ស្ថានភាពបេះដូងលោតយឺត វេជ្ជបណ្ឌិតនឹងធ្វើការសាកសួរប្រវត្តិ, ពិនិត្យរាងកាយ, ត្រួតពិនិត្យអេឡិចត្រូតបេះដូង (EKG) និងការធ្វើតេស្តឈាមផ្សេងៗដើម្បីកំណត់ពីមូលហេតុនៃចង្វាក់បេះដូងលោតយឺត ហើយយើងក៏អាចមានការពិនិត្យពិសេសផ្សេងទៀតនៃប្រព័ន្ធបេះដូង ដោយអាស្រ័យលើស្ថានភាពរបស់អ្នកជំងឺ។

ប្រសិនបើ​​ធ្វើ​រោគវិនិច្ឆ័យ​រួចឃើញ​ថាមាន បញ្ហាចង្វាក់បេះដូងលោតយឺតដែលបណ្តាល​មក​ពី​ជំងឺ ឬ​លក្ខខណ្ឌ​ដែល​អាច​ព្យាបាល​ជា​សះស្បើយបាន។ អ្នកជំងឺនឹងត្រូវបានព្យាបាលសម្រាប់ជំងឺឬស្ថានភាពនោះ ដែលធ្វើឱ្យបេះដូងត្រឡប់មកលោតក្នុងអត្រាធម្មតាវិញ។ ប៉ុន្តែប្រសិនបើ បញ្ហាចង្វាក់បេះដូងលោតយឺត បណ្តាលមកពីជំងឺឬស្ថានភាពដែលមិនដែលអាចព្យាបាលបាន ឬមិនអាចព្យាបាលឪ្យជាដាច់បាន និងមានភាពចាំបាច់ត្រូវព្យាបាលដោយការដាក់ឧបករណ៍រំញោចចង្វាក់បេះដូង (Pacemaker Implantation) ក្នុងគោលបំណងកាត់បន្ថយរោគសញ្ញារបស់អ្នកជំងឺ ឬកាត់បន្ថយឱកាសនៃជំងឺចង្វាក់បេះដូង (Arrhythmias) ធ្ងន់ធ្ងរនាពេលអនាគត។

ការព្យាបាលដោយការដាក់ឧបករណ៍រំញោចចង្វាក់បេះដូង គឺ​ជា​នីតិវិធី​មួយ​ដើម្បី​ដាក់​ឧបករណ៍​អេឡិចត្រូនិក​ចូលទៅក្នុង​ជញ្ជាំង​ទ្រូង​ក្រោម​ស្បែក​របស់​អ្នកជំងឺ។ ដើម្បីរំញោចចង្វាក់បេះដូង ដោយបញ្ជូនសញ្ញាអគ្គិសនីទៅកាន់ប្រអប់បេះដូងដែលដំណើរការខុសប្រក្រតី  សញ្ញា​អគ្គិសនី​និងជួយ​ឱ្យ​បេះដូង​លោត​លឿន​ល្មម​នឹង​បូម​ឈាម​ទៅចិញ្ចឹម​រាងកាយ និង​សរីរាង្គ​ផ្សេង​ទៀតបានគ្រប់គ្រាន់។

ការត្រៀមខ្លួនមុនពេលបញ្ចូលឧបករណ៍រំញោចចង្វាក់បេះដូង

មុនពេលនីតិវិធីបញ្ចូលឧបករណ៍រំញោចចង្វាក់បេះដូង អ្នកជំងឺ​ត្រូវ​តម​ថ្នាំ​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត, តម​អាហារ​និង​ភេសជ្ជៈ​មុន​នឹង​ធ្វើ​នីតិវិធីរយៈពេល ៨ម៉ោង, អ្នកជំងឺ​នឹងត្រូវកោររោម​នៅលើ​ទ្រូង​ខាងដែលត្រូវដាក់ឧបករណ៍រំញោចបេះដូង, ភាគច្រើនវេជ្ជបណ្ឌិតនិយមដាក់ឧបករណ៍រំញោចបេះដូងនៅក្នុងដៃដែលអ្នកជំងឺមិនសូវប្រើប្រាស់។

ឥរិយាបថបន្ទាប់ពីបញ្ចូលឧបករណ៍រំញោចចង្វាក់បេះដូង

នៅពេលបញ្ចូលឧបករណ៍រំញោចចង្វាក់បេះដូងចូលទៅក្នុងរាងកាយរួច អ្នកជំងឺត្រូវសម្រាកក្នុងមន្ទីរពេទ្យរយៈពេលប្រហែល ១-២ថ្ងៃ ហើយក្នុងអំឡុងពេល ៧ថ្ងៃដំបូង មិនគួរលើកដៃដែលឧបករណ៍រំញោចចង្វាក់បេះដូងខ្ពស់ជាងស្មាឡើយ, ជៀសវាងសកម្មភាពដែលប្រើកម្លាំងខ្លាំង, ជៀសវាងការត្រដុស សង្កត់ ឬកោសបិរវេនមុខរបួស ជៀសវាងការម៉ាស្សាដើមទ្រូង ហាមលើករបស់ធ្ងន់យ៉ាងហោចណាស់ ១ខែ, អំឡុងពេលជាសម្រាប់ស្តានីតិសម្បទា ប្រសិនបើមានរោគសញ្ញាមិនប្រក្រតីដូចជា ញ័រទ្រូង វិលមុខ ដួលសន្លប់ នឿយហត់ពិបាកដកដង្ហើមខុសធម្មតា ត្អើកគ្រប់ពេលវេលា អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីរកមូលហេតុ និងពិនិត្យមើលប្រតិបត្តិការរបស់ម៉ាស៊ីន ហើយអ្នកគួរតែមកជួបគ្រូពេទ្យតាមការណាត់របស់អ្នក ដើម្បីបានត្រួតពិនិត្យឧបករណ៍ជាទៀងទាត់។

ទោះជាយ៉ាងណាក៏ ហានិភ័យ និងផលវិបាកដែលអាចជួបប្រទះរួមមានការលេចធ្លាយខ្យល់ចូលទៅក្នុងភ្នាសសួតដែលបង្កមកពីចុងម្ជុលដែលប្រើដើម្បីនាំខ្សែអគ្គសនីប៉ះទៅនឹងផ្នែកខាងលើនៃសួតដែលរកឃើញតិចតួចបំផុត, ក្នុងរយៈពេលខ្លីៗ មុខរបួសជុំវិញឧបករណ៍អាចហើម និងជាំ ជាពិសេសអ្នកជំងឺដែលទទួលថ្នាំប្រឆាំងផ្លាកែត ឬថ្នាំដើម្បីការពារការកកឈាមរួមជាមួយុំ ខ្សែឧបករណ៍រំញោចចង្វាក់បេះដូងរង្កិលឬធ្លាក់ចេញពីតំណែង អាចរកឃើញតិចតួចដោយសារតែមានការត្រួតពិនិត្យជាច្រើនដំណាក់កាលមុនពេលភ្ជាប់ខ្សែអគ្គសនីទៅនឹងឧបករណ៍រំញោចចង្វាក់បេះដូង, ការឆ្លងមេរោគនៃឧបករណ៍រំញោចចង្វាក់បេះដូងនិងខ្សែភ្លើង តែងមានកត្តាហានិភ័យខាងជំងឺប្រចាំខ្លួនមួយចំនួនដែលអាចបង្កើនហានិភ័យបាន ដែលអាចការពារបានដោយការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចមុន និងក្រោយការវះកាត់, ខណៈពេលដែលហានិភ័យរយៈពេលវែងតម្រូវឱ្យមានការសង្កេតរួមគ្នារវាងអ្នកជំងឺ និងវេជ្ជបណ្ឌិត ដើម្បីត្រួតពិនិត្យរកឃើញនិង​ដោះស្រាយ​បញ្ហា​បាន​លឿន​ប្រសិនបើ​មាន​ផលវិបាក​កើតឡើង

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating