ការផ្លាស់ប្តូរទ្រនាប់ជង្គង់ទាំងស្រុងនិងជួយផ្លាស់ប្ដូរសន្លាក់ជង្គង់របស់អ្នកដែលមានបញ្ហា និងកំចាត់ផ្ទៃទ្រនាប់ដែលខូចដែលបណ្តាលឱ្យអ្នកឈឺចាប់
អត្ថប្រយោជន៍បីយ៉ាងនៃការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់៖
- ការលុបបំបាត់ការឈឺចាប់
- ធ្វើឱ្យចលនានិងមុខងារជង្គង់ប្រសើរឡើង
- ការបន្ថយការកកិតនិងការរហែក
ប្រសិនបើអ្នកកំពុងទទួលរងការឈឺជង្គង់ដោយសារការសឹកទ្រនាប់ជង្គង់ ឬរលាកសន្លាកជង្គង់ ការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់អាចជាជម្រើសសម្រាប់អ្នក ការវះកាត់នេះពាក់ព័ន្ធនឹងការជំនួសផ្នែកដែលខូចនៃជង្គង់ជាមួយនឹងឧបករណ៍ប៉ូលីអេទីឡែន និងលោហៈដែលបំបាត់ការឈឺចាប់ និងធ្វើឱ្យមុខងារប្រសើរឡើង
តើអ្នកត្រូវការការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់ឬទេ?
ការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់ត្រូវបានណែនាំនៅពេលដែលការព្យាបាល ដូចជាថ្នាំ និងការព្យាបាលដោយចលនាមិនអាចជួយបំបាត់ការឈឺជង្គង់និងមិនអាចជួយសម្រួលចលនាបាន សញ្ញាទូទៅមួយចំនួនដែលអាចបង្ហាញអ្នកត្រូវការការវះកាត់នេះ រួមមានការឈឺជង្គង់ធ្ងន់ធ្ងរដែលរំខានដល់ការងារប្រចាំថ្ងៃ សន្លាក់ជង្គង់មានភាពរឹងរហូតធ្វើចលនាមានកំណត់ ហើមរ៉ាំរ៉ៃ ទ្រនាប់ជង្គង់អស្ថេរភាព ឬជង្គង់មិនរឹងម៉ាំឬជង្គង់កោង និងការព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធភាព ការវាយតម្លៃយ៉ាងហ្មត់ចត់ដោយគ្រូពេទ្យវះកាត់ឆ្អឹងរបស់យើងនិងជួយពិចារណាថាតើការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់គឺជាជម្រើសស័ក្ដិសមសម្រាប់អ្នកឬទេ
តើការវះកាត់ត្រូវបានអនុវត្តយ៉ាងដូចម្តេច?
ក្នុងអំឡុងពេលវះកាត់ គ្រូពេទ្យនឹងដកផ្នែកនៃសាច់ដុំភ្លៅខាងមុខ (Quadriceps) ចេញពីឆ្អឹងអង្គុញ (Patella) ដើម្បីបើកចុងនៃឆ្អឹងភ្លៅ (Femur) និងចុងម្ខាងនៃឆ្អឹងស្មង (Tibia) ចុងបញ្ចប់ ឆ្អឹងទាំងនេះនឹងត្រូវបានកាត់យ៉ាងត្រឹមត្រូវទៅជារូបរាងដោយប្រើមគ្គុទ្ទេសក៍កាត់។ ឆ្អឹងខ្ចី និងសរសៃចងឆ្អឹងមុខនឹងត្រូវដកចេញ ហើយចំណែកលោហៈនឹងដាក់ផ្ជាប់នឹងឆ្អឹង ឬផ្ជាប់ដោយប្រើស៊ីម៉ងត៍ប៉ូលីមេទីលមេតាគ្រីឡាត
ហេតុអ្វីត្រូវជ្រើសរើសមន្ទីរពេទ្យវេជ្ជថានី?
មន្ទីរពេទ្យវេជ្ជថានី ផ្តល់សារៈសំខាន់យ៉ាងខ្លាំងលើការថែទាំអ្នកជំងឺ ដើម្បីធានាបាននូវគុណភាពដែលល្អបំផុតនៃការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់នៅក្នុងប្រទេសថៃ ហើយយើងក៏ផ្តោតសំខាន់លើការថែទាំក្រោយការវះកាត់ និងការស្តារនីតិសម្បទាផងដែរ ក្រុមវេជ្ជសាស្រ្ដដែលបានទទួលការបណ្ដុះបណ្ដាលរបស់យើងនឹងណែនាំអ្នកពេញអំឡុងពេលនៃការស្តារនីតិសម្បទាអ្នក ដើម្បីធានាបាននូវចលនាជង្គង់កាន់តែប្រសើរ និងងាយស្រួលត្រឡប់ទៅរកជីវិតធម្មតាវិញ
បន្ទាប់ពីការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់ ជាទូទៅអ្នកនិងត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យប្រហែលជា ៣-៤ថ្ងៃ អាស្រ័យលើស្ថានភាពសុខភាពទូទៅរបស់អ្នក និងការគាំទ្រដែលមាននៅខាងក្រៅមន្ទីរពេទ្យ អ្នកនឹងអាចចាប់ផ្តើមដើរទំលាក់ទម្ងន់ថ្ងៃទី១ បន្ទាប់ពីការវះកាត់ ដោយប្រើឧបករណ៍ដើរឬឈើច្រត់ ដើម្បីធានាបាននូវលំនឹង និងការពារហានិភ័យនៃការដួល
ការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់នៅក្នុងប្រទេសថៃនៅមន្ទីរពេទ្យវេជ្ជថានី
មន្ទីរពេទ្យវេជ្ជថានី ផ្តល់ជូននូវការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់ ដែលអាចផ្តល់នូវគុណភាពជីវិតប្រសើរបំផុត និងដំណោះស្រាយបញ្ហាជង្គង់យ៉ាងទូលំទូលាយ គ្រូពេទ្យវះកាត់ដែលបានទទួលការបណ្តុះបណ្តាលខ្ពស់របស់យើងប្រកបដោយភាពជំនាញ និងមានបទពិសោធន៍ខ្ពស់ដើម្បីផ្តល់ការថែទាំសុខភាពពិសេសដែលលើសពីការព្យាបាល តែរួមជាមួយការការពារផងដែរ ហើយជាមួយនឹងអត្រាជោគជ័យ និងលទ្ធផលល្អបំផុតមួយក្នុងការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់ មន្ទីរពេទ្យវេជ្ជថានីបានត្រៀមខ្លួនជាស្រេចដើម្បីជួយអ្នកស្វែងរកការធូរស្បើយដែលអ្នកត្រូវការ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌជង្គង់និងត្រគាក, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating