ជំងឺរមួលពងស្វាស (Testicular Torsion)

អត្ថបទសុខភាព

ជំងឺរមួលពងស្វាស (Testicular Torsion)

Share:

ជំងឺរមួលពងស្វាស-Testicular Torsion

ជំងឺរមួលពងស្វាស (Testicular Torsion) ជាបញ្ហាគ្រោះថ្នាក់មួយរបស់​បុរសដែលរកឃើញច្រើនបំផុតក្នុងមនុស្សពេញវ័យនិងកុមារា បញ្ហានេះកើតឡើងនៅពេលដែលសរសៃឈាមដែលផ្គត់ផ្គង់ពងស្វាសត្រូវបានរមួល ធ្វើអោយឈាមមិនអាចហូរទៅចិញ្ចឹមពងស្វាសបាននាំឪ្យមាន​ការឈឺចាប់ធ្ងន់ធ្ងរ ហើមឡើងក្រហម និងអាចធ្វើឪ្យបាត់បង់ជាលិកាពងស្វាសប្រសិនបើមិនបានទទួលការព្យាបាលយ៉ាងទាន់ពេលវេលា

មូលហេតុ នៃការរមួលពងស្វាស មិនទាន់រកឃើញច្បាស់នៅឡើយទេ ប៉ុន្តែ​​វា​អាច​ទាក់ទង​នឹង​កត្តា​ខាង​ក្រោម

  • ទងសាច់ក្នុងថង់ពងស្វាស អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​​រមួលបានកាន់តែងាយ​
  • ហ្សែន កុមារាដែលមានបងប្អូនឬឪពុកដែលមានជំងឺរមួលពងស្វាស​ មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺនេះ
  • ភាពមិនប្រក្រតីរបស់ថង់ពងស្វាស ពងស្វាសដែលមានសភាពយារ ឬតូច ក៏អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​បត់​​​រមួលបានយ៉ាងងាយ

រោគសញ្ញានៃការរមួលពងស្វាស តែងតែកើតឡើងភ្លាមៗជាមួយនឹងរោគសញ្ញាដូចខាងក្រោម

  • មានអារម្មណ៍ថាឈឺចាប់ខ្លាំងក្នុងថង់ពងស្វាស ហើយឈឺចាប់យ៉ាងស្ថេរភាព មិនមានអ្វីដែលអាចកាត់បន្ថយភាពឈឺចាប់បាន
  • ពងស្វាសដែលឈឺនឹងមានការហើម
  • ក្អួតចង្អោរ
  • ជួនកាលការឈឺចាប់អាចរាលដាលដល់ក្រលៀន និងបរិវេនពោះនៅខាងតែមួយ

នៅពេលដែលមានរោគសញ្ញាការរមួលពងស្វាស​​កើតឡើង គ្រូពេទ្យ​នឹង​ធ្វើ​ការ​វះកាត់​ភ្លាមៗដើម្បីរក្សាពងស្វាសទុក​ ប្រសិនបើទុកស្ថានភាពនេះលើសពី ៤ ម៉ោង អាចបណ្តាលឱ្យពងស្វាសមានការខូចខាតជាអចិន្ត្រៃយ៍ និងអាចត្រូវវះយកពងស្វាសចេញនៅទីបំផុត

ដូចនេះប្រសិនបើមានអារម្មណ៍ថាឈឺចាប់ខ្លាំងក្នុងថង់ពងស្វាស ហើយឈឺចាប់យ៉ាងស្ថេរភា​ព សូមមកមន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

Urology Center, 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating