ការគាំងបេះដូងភ្លាមៗ ការគំរាមកំហែងស្ងាត់ៗដែលសម្លាប់អត្តពលិក

អត្ថបទសុខភាព

ការគាំងបេះដូងភ្លាមៗ ការគំរាមកំហែងស្ងាត់ៗដែលសម្លាប់អត្តពលិក

Share:

ការគាំងបេះដូងភ្លាមៗ ការគំរាមកំហែងស្ងាត់ៗដែលសម្លាប់អត្តពលិក

ការ​លេង​កីឡា និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​គឺ​ជា​វិធី​រក្សា​សុខភាពដ៏​ល្អ​ ប៉ុន្តែមនុស្សជាច្រើនមិនបានដឹងថាអត្តពលិកមួយចំនួនដែលមើលទៅរឹងមាំអាចប្រឈមនឹងហានិភ័យនៃការគាំងបេះដូងភ្លាមៗ (Sudden Cardiac Death) ដែលជាជំងឺដែលអាចកើតឡើងភ្លាមៗ និងអាចប៉ះពាល់ដល់អាយុជីវិត ប្រសិនបើមិនបានព្យាបាលភ្លាមៗ

សាស្ត្រាចារ្យវេជ្ជបណ្ឌិត SARAWUTH LIMPRASERT គ្រូពេទ្យឯកទេសជំងឺបេះដូង អ្នកជំនាញផ្នែកអេឡិចត្រូសរីរវិទ្យាបេះដូង បាននិយាយថា ការគាំងបេះដូងភ្លាមៗ (Sudden Cardiac Death) គឺជាស្ថានភាពដែលកើតឡើងនៅពេលដែលបេះដូងឈប់លោតភ្លាមៗ បណ្តាលឱ្យលំហូរឈាមនៅក្នុងរាងកាយត្រូវបានរំខានភ្លាមៗ ហើយប្រសិនបើមិនបានព្យាបាលជាបន្ទាន់ទេ វាអាចបណ្តាលឱ្យអ្នកជំងឺស្លាប់ក្នុងរយៈពេលប៉ុន្មាននាទី

មូលហេតុនៃការគាំងបេះដូងភ្លាមៗចំពោះអត្តពលិកអាចបណ្តាលមកពីកត្តាជាច្រើន រួមមាន៖

  • អាយុតិចជាង ៣៥ឆ្នាំ ករណីភាគច្រើនគឺបណ្តាលមកពីភាពមិនប្រក្រតីនៃសាច់ដុំបេះដូង ប៉ុន្តែអត្តពលិកទាំងនេះធ្វើលំហាត់ប្រាណជាប្រចាំ រាងកាយ​និង​បេះដូង​នឹង​សម្រប​តាម​រហូត​អាច​លេង​កីឡា​បាន​ល្អបាន ដោយអត្តពលិកមិនបានដឹងថាពួកគេមានភាពមិនប្រក្រតីនោះទេ។ ប៉ុន្តែនៅពេលលេងកីឡា បេះដូងត្រូវធ្វើការធ្ងន់ធ្ងរ ការដំណើរការរបស់​សាច់ដុំ​បេះដូង​មិន​អាច​បន្ត​បាន ទើបធ្វើ​ឱ្យ​បេះដូង​ឈប់​លោត​បាន
  • អាយុលើសពី ៣៥ឆ្នាំឡើងទៅ ករណីភាគច្រើនបណ្តាលមកពីការស្ទះនៅក្នុងសរសៃឈាមដែលផ្គត់ផ្គង់បេះដូង ធ្វើឱ្យពេលដែលរាងកាយដើម្បីបញ្ចេញថាមពលច្រើន បេះដូងនឹងធ្វើការច្រើនជាងមុន ប៉ុន្តែ​ឈាម​មិន​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​ដល់​សាច់ដុំ​បេះដូង ក៏អាច​ធ្វើ​ឱ្យ​បេះដូង​ឈប់​លោត​បាន

ការធ្វើរោគវិនិច្ឆ័យភាពមិនប្រក្រតីនៅក្នុងអត្តពលិកគឺពិបាកណាស់ ដោយសារតែការហ្វឹកហាត់របស់អត្តពលិក បណ្តាលឱ្យមានការផ្លាស់ប្តូរនៃបេះដូងដែលមានលក្ខណៈជាច្រើន ស្រដៀងនឹងជំងឺបេះដូងដែលខុសប្រក្រតី ឧទាហរណ៍ អត្តពលិកដែលបានឆ្លងកាត់ការហ្វឹកហាត់មកយ៉ាងល្អតែងមានមានសាច់ដុំបេះដូងប្រអប់ខាងឆ្វេងផ្នែកខាងក្រោមក្រាស់ ដែលជួយធ្វើឱ្យបេះដូងធ្វើការបានកាន់តែរឹងមាំ ប៉ុន្តែលក្ខណៈនេះក៏ត្រូវបានរកឃើញចំពោះអ្នកជំងឺដែលមានបញ្ហាសាច់ដុំបេះដូងក្រាស់ខុសពីធម្មតាផងដែរ

ដូច្នេះ ចាំបាច់ត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យបេះដូងឱ្យបានហ្មត់ចត់ មិនថាជាការសាកសួរប្រវត្តិ ការពិនិត្យរាងកាយ ពិនិត្យអេឡិចត្រូតបេះដូង ហើយការពិនិត្យបេះដូងដោយប្រើវិធីសាស្ត្រពិសេសផ្សេងៗគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺឱ្យបានត្រឹមត្រូវ។ នេះអាចការពារការគាំងបេះដូងភ្លាមៗនៅពេលអនាគតបាន

ដំបូន្មានសម្រាប់អត្តពលិក ឬសូម្បីតែសាធារណជនទូទៅដែលមានគម្រោងចូលរួមការប្រកួតកីឡាដែលមានកម្លាំងខ្លាំង ដូចជាការរត់ចម្ងាយឆ្ងាយម៉ារ៉ាតុង (២១,១គីឡូម៉ែត្រ) គួរតែពិនិត្យរកមើលជំងឺបេះដូងមុនពេលចូលរួមប្រកួត ឬលេងកីឡាបែបនេះ ដើម្បីទប់ស្កាត់ការគាំងបេះដូងភ្លាមៗដែលអាចកើតមានក្នុងអំឡុងពេលប្រកួតកីឡាបាន។ លើសពីនេះ អ្នករៀបចំកីឡាក៏គួរតែរៀបចំផ្តល់ជំនួយដល់អត្តពលិក ឬអ្នកចូលរួមឱ្យបានទាន់ពេលវេលាផងដែរ។ មិខថាជាបុគ្គលិកដែលមានចំណេះដឹងក្នុងការជួយសង្គ្រោះ (Cardiopulmonary resuscitation ឬ CPR) និងការស្វែងរកឧបករណ៍កន្ត្រាក់បេះដូងដោយស្វ័យប្រវត្តិ (Automated External Defibrillators ឬ AEDs) នៅក្នុងតំបន់ប្រកួតប្រជែងកីឡាផងដែរ ដោយឧបករណ៍ទាំងនេះនិងជួយបង្កើនឱកាសរស់រានមានជីវិតរបស់អ្នកជំងឺយ៉ាងខ្លាំង ក្នុងករណីមានការគាំងបេះដូងភ្លាមៗ

ការ​មាន​ជំងឺ​បេះដូង​មិន​មែន​ជា​ការ​រារាំង​ដល់​ការ​ហាត់​ប្រាណ ឬ​សូម្បី​តែ​ការ​ប្រកួត​កីឡា​នោះ​ទេ ការណែនាំអំពីការធ្វើលំហាត់ប្រាណនឹងប្រែប្រួលពីអ្នកជំងឺម្នាក់ ដោយអាស្រ័យលើជំងឺ ឬស្ថានភាពបេះដូងរបស់អ្នកជំងឺ ទោះជាយ៉ាងណាក៏ដោយ ប្រភេទនៃជំងឺបេះដូងមួយចំនួនអាចមានការហាមឃាត់ ចំពោះការធ្វើលំហាត់ប្រាណខ្លាំង ឬកីឡាដែលមានការប្រកួតប្រជែង។ ប៉ុន្តែការធ្វើលំហាត់ប្រាណកម្រិតមធ្យមគឺ អាចធ្វើបានក្នុងអ្នកជំងឺបេះដូងស្ទើរតែគ្រប់ប្រភេទ ក្រោមការណែនាំរបស់វេជ្ជបណ្ឌិត និងក្រុមថែទាំអ្នកជំងឺ

ថ្វីត្បិតតែការហាត់ប្រាណមានប្រយោជន៍ច្រើនយ៉ាងក៏ដោយ ប៉ុន្ដែប្រសិនបើអ្នកចង់ធ្វើលំហាត់កម្លាំងខ្លាំង ឬប្រកួតកីឡា អ្នកគួរតែឆ្លងកាត់ការវាយតម្លៃឱ្យបានហ្មត់ចត់ ដើម្បីពិនិត្យរកមើលជំងឺបេះដូងដោយគ្រូពេទ្យជំនាញបេះដូង ដើម្បីស្វែងរកជំងឺបេះដូងដែលអាចលាក់កំបាំង ហើយនិងអាចជួយការពារការគាំងបេះដូងភ្លាមៗក្នុងពេលធ្វើលំហាត់ប្រាណផងដែរ

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating