ម៉ោងបម្រើសេវាកម្ម
ទីតាំង
ការណាត់ជួបនិងទំនាក់ទំនងពត៌មាន
គ្រូពេទ្យវះកាត់អ្នកឯកទេសនិងបុគ្គលិកនៅមជ្ឈមណ្ឌលវះកាត់ឆ្អឹងនៃមន្ទីរពេទ្យវេជ្ជថានីគឺជាក្រុមគ្រូពេទ្យវះកាត់ដ៏អស្ចារ្យបំផុតដែលប្តេជ្ញាចិត្តឲ្យអស់ពីសមត្ថភាពដើម្បីផ្តល់ជូនអ្នកនូវការថែទាំនិងការព្យាបាលដែលមានគុណភាព។ គ្រូពេទ្យឯកទេសវះកាត់របស់យើងមានបទពិសោធន៍និងជំនាញខាងការវះកាត់ឆ្អឹងខ្នងនិងការស្តារនីតិសម្បទាច្បាស់លាស់និងមានការទទួលស្គាល់ជាអន្តរជាតិ ទាំងនេះប្រាកដជានឹងធ្វើឱ្យអ្នកទទួលបានការព្យាបាលដែលមានគុណភាពនិងប្រសិទិ្ធភាពខ្ពស់។
មជ្ឈមណ្ឌលវះកាត់ឆ្អឹងទូទៅនៅមន្ទីរពេទ្យវេជ្ជថានីផ្តល់ជូននូវសេវាកម្មក្នុងការធ្វើរោគវិនិច្ឆ័យនិងការវះកាត់ឆ្អឹងទូទៅ។ សេវាកម្មនេះរួមមានការព្យាបាលការបាក់ឆ្អឹងនិងសន្លាក់គ្រប់ប្រភេទដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ការកែតម្រូវនូវសន្លាក់ឆ្អឹងនិងឆ្អឹងដែលបណ្តាលមកពីការកើតជម្ងឺឬដោយគ្រោះថ្នាក់ផ្សេងៗ ការពិភាក្សាទាក់ទងនិងរឿងកីឡានិងសុខភាព ជំងឺរលាកសន្លាក់ជើង ការព្យាបាលការខូចទ្រង់ទ្រាយដៃ ការឈឺឆ្អឹងខ្នង បញ្ហាឌីសឆ្អឹងខ្នង និង បញ្ហាសាច់ដុំ។ យើងបានបំពាក់ទៅដោយសម្ភាៈបរិក្ខារទំនើបៗទាន់សម័យដើម្បីបំពេញតាមតម្រូវក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលបញ្ហាសុខភាពរបស់អ្នកជំងឺទាំងអស់។ គ្រូពេទ្យរបស់យើងមានចំណេះដឹងខ្ពស់និងមានការទទួលស្គាល់ជាអន្តរជាតិ រួមជាមួយគិលានុបដ្ឋាយិកា និង បុគ្គលិកទាំងអស់ដែលមានជំនាញច្បាស់លាស់និងមានភាពរូសរាយរាក់ទាក់។ អ្នកជំងឺទាំងអស់ត្រូវបានធានាថាពួកនឹងទទួលបាននូវការព្យាបាលវេជ្ជសាស្រ្តដ៏ល្អបំផុតខណៈពេលសម្រាកនៅក្នុងមន្ទីរពេទ្យវេជ្ជថានី។ មន្ទីរពេទ្យវេជ្ជថានីមានការទទួលស្គាល់ពី JCI (Joint Joint International Commission) ដែលជាស្តង់ដារលំដាប់អន្តរជាតិផ្តល់ជូនសម្រាប់មន្ទីរពេទ្យលំដាប់កំពូលៗក្នុងពិភពលោក។ នេះមានន័យថាការព្យាបាលនិងសេវាកម្មវេជ្ជសាស្រ្តរបសើយើងគឺស្ថិតក្នុងស្តង់ដារលំដាប់កំពូលដែលត្រូវបានរចនាឡើងដើម្បីផ្តល់គុណភាពដែលល្អបំផុតនៃការព្យាបាលនិងថែទាំដល់អ្នកជំងឺ។ យើងទាំងអស់គ្នារីករាយរង់ចាំស្វាគមន៍អ្នកក្នុងការមកកាន់មន្ទីរពេទ្យវេជ្ជថានីនិងរីករាយផ្តល់ជូននូវសេវាកម្មវេជ្ជសាស្ត្រលំដាប់ពិភពលោកដល់លោកអ្នក។