ព្រោះសុខភាពបេះដូងនិងសរសៃឈាមបេះដូងជាអ្វីដែលមិនអាចរង់ចាំបាន ដូច្នេះហើយទើបមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យវេជ្ជថានី សង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់សេវាកម្មលឿន និងមានប្រសិទ្ធភាពបំផុត ប្រកបដោយគ្រឿងបរិក្ខាពេទ្យទំនើបៗ និងបុគ្គលិកដែលមានទេពកោសល្យ ដែលផ្តោតលើការធ្វើរោគវិនិច្ឆ័យជំងឺបេះដូង និងការថែទាំវេជ្ជសាស្រ្តប្រកបដោយគុណភាពស្របតាមស្តង់ដារអន្តរជាតិជាមួយនឹងក្រុមវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាយិកា ដើម្បីទទួលអ្នកជំងឺបេះដូងនិងសរសៃឈាមបេះដូងរបស់មន្ទីរពេទ្យដែលមានចំនួនកើនឡើងជារៀងរាល់ឆ្នាំ។
មជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យវេជ្ជថានី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដែលផ្តល់នូវសេវាកម្មធ្វើរោគវិនិច្ឆ័យ និងការព្យាបាលសម្រាប់ជំងឺបេះដូងនិងសរសៃឈាមបេះដូងដ៏ទូលំទូលាយ យើងផ្តល់សេវាកម្មដោយចាប់តាំងពីការធ្វើរោគវិនិច្ឆ័យជំងឺបេះដូងបែបមូលដ្ឋាន ការពិនិត្យជំងឺបេះដូងដោយប្រើបច្ចេកវិទ្យាពិសេស ការថែទាំនិងការការពារជំងឺបេះដូង ការព្យាបាល ការវះកាត់និងការថែទាំតាមដាននៅក្នុងបន្ទប់ថែទាំបេះដូង (CCU Intermediate) រហូតដល់ការស្តារនីតិសម្បទានៃបេះដូងបានឡើងវិញ ដោយប្រើឧបករណ៍វេជ្ជសាស្ត្រទំនើប និងបច្ចេកវិទ្យា។
មន្ទីរពេទ្យវេជ្ជថានី យកចិត្តទុកដាក់លើភាពជំនាញរបស់បុគ្គលិកនិងឧបករណ៍វេជ្ជសាស្ត្រដែលទំនើបបំផុត ដើម្បីផ្តល់ការវិនិច្ឆ័យជំងឺបេះដូងប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវ និងទាន់ពេលវេលា ដោយសារតែមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យវេចថានី បានបំពាក់ដោយគ្រឿងបរិក្ខារ បច្ចេកវិទ្យាទំនើប និងឧបករណ៍វេជ្ជសាស្ត្រពេញលេញ រួមបញ្ចូលគ្នានូវភាពជំនាញរបស់ក្រុមគ្រូពេទ្យ ដើម្បីធ្វើឱ្យការព្យាបាលជម្ងឺបេះដូងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន