មជ្ឈមណ្ឌលវះកាត់ពោះវៀនធំ នៃមន្ទីរពេទ្យវេជ្ជថានី ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការថែទាំដល់អ្នកដែលមានរោគសញ្ញានៃជំងឺពោះវៀនធំ និងទ្វារលាមក ដូចជា ឈាមក្នុងលាមក ជំងឺឬសដូងបាត ដំបៅទ្វារលាមក Anal fistula (បូសគូទឫ បូសអន្ទង់) ទល់លាមក រលាកពោះវៀនធំរ៉ាំរ៉ៃ
ឬសក្នុងប្រដាប់បន្តពូជនៅលើគូទ រួមទាំងការព្យាបាលនៃជំងឺ
មហារីកពោះវៀនធំដ៏ទូលំទូលាយ ចាប់តាំងពីការវះកាត់ដាក់កាមេរ៉ា laparoscopic (Laparoscopic colorectal surgery) ការព្យាបាលដោយប្រើគីមី និងការថែទាំដោយក្រុមពហុជំនា (Multidisciplinary team)។ លើសពីនេះពួកយើងក៏បានត្រៀមខ្លួនជាស្រេចក្នុងការថែរក្សាការពិនិត្យ និងការពារ
មហារីកពោះវៀនធំដោយប្រើការឆ្លុះពោះវៀន (Colonoscopy) ដោយក្រុមគ្រូពេទ្យឯកទេសវះកាត់ពោះវៀនធំ និងទ្វារលាមក ដែលមានបទពិសោធន៍ រួមជាមួយនឹងក្រុមពហុជំនាញធ្វើការរួមគ្នាដើម្បីវាយតម្លៃ និងរៀបចំផែនការព្យាបាលសម្រាប់អ្នកជំងឺម្នាក់ៗ ដើម្បីទទួលបានការព្យាបាល និងការថែទាំប្រកបដោយប្រសិទ្ធភាព ជាមួយនឹងឧបករណ៍ និងបច្ចេកវិជ្ជាទំនើបកម្រិតថ្នាក់អន្តរជាតិយ៉ាងទូលំទូលាយ។