គ្លីនិកថ្លើម លំពែង និងថង់ទឹកប្រមាត់(គ្លីនិក HPB)នៃមន្ទីរពេទ្យវេជ្ជថានី មានក្រុមគ្រូពេទ្យជំនាញជាច្រើនដែលក្នុងនោះមានវេជ្ជបណ្ឌិតជំនាញវះកាត់ដ៏ល្បីល្បាញ វេជ្ជបណ្ឌិតជំនាញផ្នែកកាំរស្មី, ថ្នាំស្ពឹកនិងគិលានុបដ្ឋាយិកានៅក្នុងមជ្ឈមណ្ឌលជំងឺក្រពះពោះវៀននិងជំងឺថ្លើម។ក្នុងនោះយើងមានលោកវេជ្ជបណ្ឌិត Dr. Jade Suphapol ដែលជាវេជ្ជបណ្ឌិតជំនាញវះកាត់ជំងឺទាក់ទងនឹងផ្នែកថ្លើម លំពែង និងថង់ទឹកប្រមាត់ដ៏ល្បីល្បាញនៃប្រទេសថៃដែលបានទទួលការអប់រំនៅប្រទេសជប៉ុនដែលមានការទទួលស្គាល់ទូទៅ ។
ចំពោះជំងឺរលាកថ្លើមប្រភេទ B និង C ជាជំងឺមួយកើតមានឡើងច្រើនក្នុងប្រទេសថៃក៏ដូចជាប្រទេសផ្សេងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការរកឃើញថាអ្នកមានជំងឺរលាកថ្លើមប្រភេទ B និង C នេះឆាប់រហ័សឬក្នុងដំណាក់កាលដំបូងនឹងបង្កើនឱកាសនៃការធ្វើរោគវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវនិងអាចទទួលបានការព្យាបាលនិងការស្តារនីតិសម្បទាដែលមានប្រសិទ្ធិភាពល្អបំផុត។ គ្លីនិក HPB ត្រូវបានបំពាក់ដោយសម្ភារៈបរិក្ខារបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពេទ្យក្នុងការវះកាត់ដោយការចោះ (វះកាត់ Laparroscopic) និងត្រូវបានវាយតម្លៃថាជាគ្លីនិកឈានមុខគេក្នុងក្នុងការព្យាបាលរោគវិនិច្ឆ័យនៃជំងឺមហារីកថ្លើម, មហារីកបំពង់ទឹកប្រមាត់, ជំងឺមហារីកលំពែង, ជំងឺរលាកថ្លើម, ជាតិអាល់កុលជំងឺរលាកថ្លើម ថ្លើមក្រិន ជំងឺរលាកលំពែង, គ្រួសក្នុងថង់ទឹកប្រមាត់និង ជំងឺរលាកបំពង់ទឹកប្រមាត់ ដោយមានបទពិសោធន៍ព្យាបាលអ្នកជំងឺជាង 300.000នាក់មកពីជាង 40ប្រទេសនៅទូទាំងតំបន់អាស៊ី អាហ្រ្វិកនិងអូស្ត្រាលី។
គ្លីនិក HPB មានទីតាំងស្ថិតនៅជាន់ទីពីរនៃមន្ទីរពេទ្យវេជ្ជថានី។ គ្លីនិក HPB មានអត្រាជោគជ័យនែការព្យាបាលខ្ពស់បំផុតនៅក្នុងប្រទេសថៃបាន។ លោកវេជ្ជបណ្ឌិត Dr. Jade Suphapol និងក្រុមអ្នកជំនាញរបស់លោករីករាយស្វាគមន៍អ្នកជំងឺក្នុងការណែនាំពីបញ្ហាទាំងអស់ដែលទាក់ទងទៅក្រពះពោះវៀន ថ្លើម លំពែងនិងថង់ទឹកប្រមាត់ ។
ទំនាក់ទំនង៖
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
គ្លីនិកផ្នែកជំងឺថ្លើម លំពែង និងថង់ទឹកប្រមាត់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 4.8 stars
4.8 / 5 (Reviewers) - Spectacular
- Your Rating