ទល់លាមករ៉ាំរ៉ៃពឹងលើថ្នាំរំលាយអាហារជាប្រចាំប្រយ័ត្នពោះវៀនឈប់ធ្វើការ -

អត្ថបទសុខភាព

ទល់លាមករ៉ាំរ៉ៃពឹងលើថ្នាំរំលាយអាហារជាប្រចាំប្រយ័ត្នពោះវៀនឈប់ធ្វើការ

Share:

ការទល់លាមកភាគច្រើនត្រូវបានប្រទះនៅលើមនុស្សវ័យចំណាស់តែបច្ចុប្បន្នបែរជាប្រទះឃើញនៅលើមនុស្សដែលមានអាយុតិចទៅវិញនេះអាចមកពីកត្តាជាច្រើនដូចជា​ ការចូលចិត្តញ្ញ៉ាំអាហា​រFast Food ការ​ប្រើប្រាស់ជីវិតបែបប្រញាប់មិនមានពេលវេលាសូម្បីសម្រាប់បន្ទោរបង់ស្ទះចរាចរណ៍យូរៗដែលធ្វើឲ្យត្រូវខកខានក្នុងការបន្ទោរបង់ជាញឹកញាប់រួមទាំងការស្រ្តេស។​ ទាំងនេះបានធ្វើឲ្យកើតមានការទល់លាមកបាន។​ ភាគច្រើនយើងតែងតែចូលចិត្តប្រើប្រាស់ថ្នាំជួយរលាយលាមកឲ្យបន្ទោរបង់ការធ្វើបែបនេះជាញឹកញាប់និងយូរៗទៅនឹងអាចនាំមកនូវលទ្ធិផលធ្ងន់ធ្ងរបានដែលធ្វើអោយពោះវៀននិងរន្ធទ្វាធំមិនធ្វើការ​និងអាចធ្វើឲ្យពោះវៀនធ្លុះបាននៅដំកាល់ចុងក្រោយ។​
មូលហេតុចម្បងនៃការទល់លាមករ៉ាំរ៉ៃចែកជាក្រុមសំខាន់បី​ គឺ៖

  1. ពោះវៀនធំចាប់ផ្តើមធ្វើការយឺតជាងមុន ភាគច្រើនមានអាការៈឈឺបន្ទោរបង់ចុះខ្សោយ ឬ អាចមិនមានអារម្មណ៍ចង់បន្ទោរបង់ជាច្រើនថ្ងៃ
  2. ជំងឺរលាកពោះវៀន បច្ចុប្បន្នគេរកឃើញថាការទល់លាមករ៉ាំរ៉ៃអាចពាក់ព័ន្ធនឹងបាក់តេរីប្រភេទខ្លះក្នុងពោះវៀនដែលផលិតមេតាន។ មេតានធ្វើឲ្យពោះវៀនធ្វើការយឺតជាងមុន និងធ្វើឲ្យមានការទល់លាមក។​
  3. រន្ធទ្វាធំមិនព្រមបើកនៅពេលបន្ទោរបង់ តែងមានអាការៈបន្ទោរបង់មិនអស់ ហើយយើងតែងតែប្រើប្រាស់វិធីផ្សេងៗដើម្បីជួយឲ្យបន្ទោរបង់។​

ការប្រើប្រាស់ថ្នាំជួយឲ្យបន្ទោរបង់គ្រាន់ជាការព្យាបាលបញ្ហាបន្តោសអាសន្ន ដូចជាថ្នាំដែលជួយជំរុញការធ្វើការរបស់ពោះវៀនធំ។​ បើប្រើប្រាស់យូរៗទៅអាចធ្វើអោយពោះវៀនមិនធ្វើការហើយត្រូវធ្វើឲ្យបរិមាណថ្នាំកាន់តែកើនឡើង។​ ការព្យាបាលជំងឺទល់លាមកដែលខុសវិធីអាចជះឥទ្ធិពលអាក្រក់ដល់រាងកាយ ដូចជាការ​អាចធ្វើឲ្យពោះវៀនធ្លុះ រន្ធទ្វាធំរលាក ពោះវៀនមិនធ្វើការ ឬ អាចកើតឬសដូងបាត។ សារហេតុផ្សេងៗដែលធ្វើឲ្យ​ទល់លាមកមានដូចជា ការញ្ញ៉ាំអាហារដែលខ្ខះជាតិសរសៃ ការផឹកទឹកមិនបានគ្រប់គ្រាន់ មិនហាត់ប្រាណ ការអង្គុយធ្វើការពេញមួយថ្ងៃ ការទទួលទានវិតាមីនឬធាតុរ៉ែដែលធ្វើឲ្យពោះវៀនធ្វើការយឺតជាងមុន និងជំងឺមួយចំនួនដូចជា ជំងឺក្រពេញទីរ៉ូអ៊ីតធ្វើការថយចុះ និង​ ម​​ហារីកពោះវៀនផងដែរ។​

ការធ្វើការវិនិច្ឆ័យ និង​ ការព្យាបាលពីបុព្វហេតុ

ជំងឺទល់លាមកគួរតែត្រូវទទួលបានការព្យាបាលពីបុព្វហេតុ សាកលវិទ្យាល័យ UCLA ស្ថាប័នផ្នែកជំងឺប្រព័ន្ធ ការរំលាយអាហារនាំមុខគេនៅសហរដ្ឋអាមេរិក បានយកចិត្តទុកដាក់ពីបញ្ហានេះ និងបានផ្តល់ភាពសំខាន់ក្នុងការស្រាវជ្រាវយ៉ាងច្បាស់លាស់និងមានប្រសិទ្ធិភាពមកប្រើក្នុងការកំនត់សារហេតុជំងឺនេះដែលមានដូចជា៖

  • ការពិនិត្យ​មុខងារនៃរន្ធទ្វាធំ (manometry Anorectal)
  • ការពិនិត្យ​ចលនានៃពោះវៀនធំ (Colonic transit time)
  • ការពិនិត្យ​ចំនួននៃបាក់តេរីនៅក្នុងពោះវៀន (Hydrogen breath test)

ទាំងនេះធ្វើឲ្យយើងអាចញែកសារហេតុនៃជំងឺទល់លាមកបានដោយបានបែងចែកជា3 ក្រុមដូចដែលបានជម្រាបខាងលើ។​ ពេលយើងដឹងច្បាស់ពីសារហេតុយើងអាចព្យាបាលបានពីដើមបញ្ហាដូចជាការហ្វឹកហាត់បើករន្ធទ្វាធំវិធីនេះអាចព្យាបាលអោយជាដាច់រហូតដល់60%-70% និងការព្យាបាលដោយឲ្យថ្នាំសម្លាប់មេរោគ
ថ្នាំ antibioticដែលអាចព្យាបាលជំងឺទល់លាមកនិងតឹងពោះបានធ្វើឲ្យអ្នកជំងឺមានគុណភាពជីវិតល្អប្រសើរ។

ការការពារជំងឺទល់លាមក

ការការពារអាការៈទល់លាមកអាចធ្វើបានដោយខ្លួនឯងបានតាមគោលការណ៍3 គឺការទទួលទានអាហារដែលមានជាតិសរសៃបន្ថែមផឹកទឹកឲ្យបានគ្រប់គ្រាន់ហាត់ប្រាណឲ្យបានទៀងទាត់ធ្វើអោយសាច់ដុំរន្ធទ្វាធំនិងពោះវៀនមានចលនាក្នុងការបន្ទោរបង់បានប្រសើរឡើងហ្វឹកហាត់បន្ទោរបង់អោយទៀងពេលមិនគួរអានសៀវភៅឬលេងទូរស័ព្ទខណៈកំពុងបន្ទោរបង់និងមិនគួរប្រើថ្នាំជូយបន្ទោរបង់ញឹកញាប់ជាប់ៗក្នុងរយៈពេលយូរគួរជ្រើសរើសវិធីប្រើថ្នាំនេះជាជម្រើសចុងក្រោយ។​

អត្ថបទដោយលោកវេជ្ជបណ្ឌិតDr. Boonlert Imraporn និងវេជ្ជបណ្ឌិតDr. Sukprasert Jutaghokiat
វេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលផ្នែកក្រពះពោះវៀននិងថ្លើម
នៃមន្ទីរពេទ្យវេជ្ជថានី

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 3.9 stars
    3.9 / 5 (7 )
  • Your Rating