Global Healthcare Accreditation (GHA) បានទទួលស្គាល់មន្ទីរពេទ្យវេជ្ជថានីថាជាមន្ទីរពេទ្យដែលមានគុណភាពដ៏ល្អឥតខ្ចោះ ដែលនេះជាពាន់រង្វាន់មួយក្នងចំណោមពាន់រង្វាន់ដ៏ទៃទៀតទាក់ទងនឹងសេវាថែទាំសុខភាពដែលមានការទទួលស្គាល់ពីអង្គការអន្តរជាតិ។ មន្ទីរពេទ្យនេះទទួលបានការទទួលស្គាល់រយៈពេល 3 ឆ្នាំជាមួយនឹងពិន្ទុសរុប 100% ទល់នឹងកត្តាជោគជ័យសំខាន់ៗចំនួន 10 របស់កម្មវិធី GHA ។
កម្មវិធី GHA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិចផ្តល់កិត្តិយសដល់អង្គការថែរក្សាសុខភាពដែលមានសេវាសុខាភិបាលដល់អ្នកជំងឺដែលមានសមត្ថភាពខ្ពស់។ GHA មានគោលបំណងចំបងក្នុងការបង្កើនប្រសិទ្ធភាពសេវាថែទាំសុខភាពបន្តបន្ដទៀតនិងគាំទ្រអ្នកផ្តល់សេវាថែទាំសុខភាពដូចជាមន្ទីរពេទ្យវេជ្ជថានីដើម្បីបញ្ជាក់ពីគុណភាពនិងបទពិសោធរបស់អ្នកជំងឺនិងការបង្កើនតម្លាភាពនិងការអនុវត្តវេជ្ជសាស្ត្រប្រកបដោយនិរន្តរភាពសម្រាប់អ្នកជំងឺផ្នែកវេជ្ជសាស្រ្ត។
យោងតាមលោក Dr. Charkrit Soucksakit ដែលជាប្រធាននាយកប្រតិបត្តិនៅមន្ទីរពេទ្យ វេជ្ជថានីបានមានប្រសាសន៍ថា “ក្នុងនាមជាមន្ទីរពេទ្យអន្តរជាតិយើងផ្តល់ជូននូវការថែទាំប្រកបដោយគុណភាពខ្ពស់ការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនដោយផ្អែកលើស្តង់ដារអន្តរជាតិ។ យើងបានបញ្ជាក់ពីគុណភាពនិងជំនាញមជ្ឈមណ្ឌលរបស់យើងដោយទទួលបានការទទួលស្គាល់ជាផ្លូវការពីគណៈកម្មការចម្រុះអន្តរជាតិរួមJoint Commission International (JCI) ដែលបានទទួលវិញ្ញាបនប័ត្រសម្រាប់កម្មវិធីថែទាំព្យាបាលចំនួនប្រាំ។ ថ្មីៗនេះយើងទទួលបានការទទួលស្គាល់គុណភាពនៃសេវាក្មរបស់យើងដែលបង្ហាញថាមន្ទីរពេទ្យវេជ្ជថានីមានសេវាកម្មដែលមានគុណភាពល្អឥតខ្ចោះ” ដោយអង្គការទទួលស្គាល់គុណភាពសុខភាពជាសកល Global Healthcare Accreditation ដែលផ្តោតលើការបង្កើនសេវាកម្មការថែទាំសុខភាពសម្រាប់អ្នកជំងឺអន្តរជាតិ។ ការទទួលស្គាល់គុណភាពរបស់ GHA គឺជាពាន់រង្វាន់ដែលបញ្ជាក់ពីមោទនភាពរបស់យើងដើម្បីក្លាយជាអ្នកផ្តល់ការថែទាំពិសេសដល់អ្នកជំងឺអន្តរជាតិទាំងអស់ដែលធ្វើដំណើរមកព្យាបាលនៅទីនេះ។”
មន្ទីរពេទ្យវេជ្ជថានីត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1994។ មន្ទីរពេទ្យវេជ្ជថានីគឺជាមន្ទីរពេទ្យឯកជនមួយដែលទទួលស្គាល់ដោយ JCI ដែលបានបម្រើអ្នកជំងឺជាង 300.000 នាក់ពីជាង 100 ប្រទេសជារៀងរាល់ឆ្នាំដោយមានគ្រែសម្រាកព្យាបាលចំនួន 263 និងគ្រូពេទ្យឯកទេសជាង 300 នាក់ដែលទទួលបានការបញ្ជាក់ជាអន្តរជាតិតាមរយៈជំនាញឯកទេសជាច្រើន។ មន្ទីរពេទ្យនេះបានក្លាយជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យល្អបំផុតរបស់ពិភពលោកដែលជាពិសេសក្នុងចំណោមអ្នកជំងឺមកពីប្រទេសដែលនិយាយភាសាអារ៉ាប់និងអាស៊ីអាគ្នេយ៍។ អ្នកជំងឺអន្តរជាតិភាគច្រើនបានមកមន្ទីរពេទ្យសម្រាប់ការព្យបាលដូចជាការប្តូរជង្គង់ ការវះកាត់ឆ្អឹងខ្នង ការព្យាបាលមហារីក ការវះកាត់កែសម្ផស្សនិងការព្យាបាលការបន្តពូជ។
យើងនៅតែបន្តអភិវឌ្ឍនិងពង្រឹងឥតឈប់ឈនូវគុណភាពនិងបច្ចេកវិជ្ជាវេជ្ជសាស្ដ្រទំនើបទាន់សម័យ និងឧបករណ៍ទំនើបៗដើម្បីពង្រឹងជំហររបស់យើងជាមន្ទីរពេទ្យអន្តរជាតិលំដាប់ពិភពលោកនិងជាអធិរាជឆ្អឹង។ការនាំបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើបទាន់សម័យនិងចុងក្រោយបង្អស់ទាំងនេះ ធ្វើឲ្យយើងអាចផ្តល់ដំណោះស្រាយនិងការព្យាបាលគ្រប់ជំងឺនិងបញ្ហាសុខភាពទាំងអស់របស់លោកអ្នកដូចជា ការវះកាត់ត្រគាកទាំងមូល និង ការវះកាត់ជង្គង់ ការវះកាត់ឆ្អឹងខ្នង ការវះកាត់កែសម្ផស្ស ការវះកាត់ផ្នែកកុមារ ពេទ្យកីឡា ការវះកាត់ស្មានិងដៃ។
ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់អ្នកជំងឺអន្តរជាតិ មន្ទីរពេទ្យវេជ្ជថានីផ្តល់ជូននូវបរិក្ខារនិងសេវាកម្មធ្វើដំណើរវេជ្ជសាស្រ្តដ៏ទូលំទូលាយសម្រាប់អ្នកជំងឺអន្តរជាតិ។ សេវាកមមនិងបរិក្ខារទាំងនេះរួមមានសេវាយន្តហោះសង្គ្រោះបន្ទាន់តាមយន្តហោះ V-Flight ក្រុមបកប្រែពហុភាសានិងអ្នកសម្របសម្រួលអ្នកជំងឺ ការឆ្លើយតបអ៊ីមែលភ្លាមៗ អ្នកសម្របសម្រួលធានារ៉ាប់រងអន្តរជាតិ សណ្ឋាគារ សេវាដឹកជញ្ជូន សេវាជំនួយទិដ្ឋានិងការទំនាក់ទំនងស្ថានទូតនិងបណ្តាញទូរស័ព្ទបន្ទាន់ 24 ម៉ោង និងភោជនីយដ្ឋានអន្តរជាតិ។
ក្រុមមើលថែអ្នកជំងឺរបស់មន្ទីរពេទ្យវេជ្ជថានីដែលមានសេវាបំរើអតិថិជនអន្តរជាតិនិងសេវាកម្មមើលថែអ្នកជំងឺអារ៉ាប់ផ្តល់សេវាកម្មផ្នែកវេជ្ជសាស្រ្តសម្រាប់អ្នកអន្តរជាតិដែលមានជាង 20 ភាសា។ ក្រុមការងារធ្វើការយ៉ាងសកម្មក្នុងការសម្របសម្រួលសេវាកម្ម ការណាត់លោកគ្រូពេទ្យ ការកក់សណ្ឋាគារ ការទៅទទួលនៅព្រលានយន្តហោះ និងជំនួយផ្នែកបន្ថែមទិដ្ឋាការ។ លើសពីនេះទៀតអ្នកសម្របសម្រួលធានានូវការថែរក្សាជាលក្ខណៈផ្ទាល់ខ្លួនសម្រាប់អ្នកជំងឺទាំងអស់។
ប្រសិនបើអ្នកកំពុងស្វែងរកអ្នកផ្តល់សេវាថែទាំសុខភាពលំដាប់ថ្នាក់ពិភពលោកដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិសម្រាប់ការព្យាបាលឬការវះកាត់អ្នកអាចពិចារណាមន្ទីរពេទ្យវេជ្ជថានីជាគោលដៅដ៏សំខាន់បំផុតសម្រាប់ជម្រើសរបស់អ្នកបាន។ ដោយគ្រាន់តែទាក់ទងក្រុមការងាររបស់មន្ទីរពេទ្យហើយបន្ទាប់មកអ្នកឯកទេសនិងបុគ្គលិកមន្ទីរពេទ្យនឹងផ្តល់ឱ្យអ្នកនូវជំនួយការដែលអ្នកត្រូវការក្នុងការធ្វើដំណើរតាមវេជ្ជសាស្ត្ររបស់អ្នក។
GHA’s Press Release: https://www.prnewswire.com/news-releases/accreditation-in-medical-travel-becoming-a-key-differentiator-for-healthcare-providers-300638366.html
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating