បច្ចុប្បន្នមន្ទីរពេទ្យវេជ្ជថានីបានត្រៀមផែនការបង្ការការឆ្លងសម្រាប់វីរុស COVID-19

News and updates

បច្ចុប្បន្នមន្ទីរពេទ្យវេជ្ជថានីបានត្រៀមផែនការបង្ការការឆ្លងសម្រាប់វីរុស COVID-19 ។

Share:

បច្ចុប្បន្នមន្ទីរពេទ្យវេជ្ជថានីបានត្រៀមផែនការបង្ការការឆ្លងសម្រាប់វីរុស COVID-19 ។ អ្នកជំងឺដែលមានរោគសញ្ញាដូចខាងក្រោមត្រូវឆ្លងកាត់ការអង្កេតជំងឺ៖

  • ក្តៅខ្លួនខ្លាំង (សីតុណ្ហភាពរាងកាយ 37.5 °C​​ ឬលើសពីនេះ)
  • មានបញ្ហាផ្លូវដង្ហើមដូចជាក្អក ឈឺបំពង់ក ហៀរសំបោរនិងដកដង្ហើមខ្លីៗ
  • រស់នៅ / បានធ្វើដំណើរ /

ឬរស់នៅជាមួយមនុស្សដែលបានធ្វើដំណើរពីប្រទេសដែលកំពុងមានការតាមដានយ៉ាងដិតដល់ (ចិន ហុងកុងម៉ាកាវ តៃវ៉ាន់ សឹង្ហបូរី​ ជប៉ុន កូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់) ក្នុងរយៈពេល ១៤ ថ្ងៃមុនពេលមានរោគសញ្ញាឬកំពុងរស់នៅជាមួយ អ្នកជំងឺដែលបានឆ្លងវីរុស។

មន្ទីរពេទ្យវេជ្ជថានីមានផែនការដូចខាងក្រោម៖

1. យើងនឹងបើកច្រកទ្វារចេញចូលតែមួយនៅជាន់ផ្ទាល់ដី (ច្រកចូលទល់មុខបន្ទប់សង្គ្រោះបន្ទាន់) ដូច្នេះអតិថិជនគ្រប់រូបនឹងត្រូវធ្វើការអង្កេតជំងឺបឋមជាមួយកាមេរ៉ាស្កែនដើម្បីពិនិត្យសីតុណ្ហភាពរាងកាយ។ នេះគឺជាផែនការមួយនៃផែនការសម្រាប់COVID-19។

  • សម្រាប់អតិថិជនដែលចតរថយន្តនៅជាន់ក្រោមដីនៃអាគារ 1 សូមចូលតាមច្រកចូលជាន់ផ្ទាល់ដី (ច្រកចូលទល់មុខបន្ទប់សង្គ្រោះបន្ទាន់) ។
  • តែសម្រាប់អតិថិជនដែលចតរថយន្តនៅជាន់ទី2 ជាន់ទី3 ឬទី4 មន្ទីរពេទ្យមានឡានចាំទទួលនៅជាន់នីមួយៗដើម្បីផ្ទេរអតិថិជនទៅច្រកចូលមុខបន្ទប់សង្គ្រោះបន្ទាន់។

2. មន្ទីរពេទ្យបានរៀបចំគ្លីនិកព្យាបាលរោគផ្លូវដង្ហើមជាពិសេសសម្រាប់អ្នកជំងឺដែលមានគ្រុនក្តៅខ្លាំង (សីតុណ្ហភាពរាងកាយ 37.5°Cឬលើសពីនេះ) គ្រប់គ្រងដោយក្រុមគ្រូពេទ្យជំនាញនិងបុគ្គលិកដែលបានបណ្តុះបណ្តាលយ៉ាងល្អសម្រាប់អ្នកជំងឺដែលមានការសង្ស័យ។

3. យើងបានរៀបចំជណ្តើរយន្តដាច់ដោយឡែកសម្រាប់អ្នកជំងឺដែលសង្ស័យ។

4. យើងបានរៀបចំបន្ទប់សម្ពាធអវិជ្ជមានសំរាប់អ្នកជំងឺដែលមានការសង្ស័យដើម្បីបង្ការការឆ្លងរាលដាល។

5. សម្អាតជណ្តើរយន្តនិងវត្ថុផ្សេងៗជាញឹកញាប់ដោយប្រើថ្នាំសំលាប់មេរោគដែលមានប្រសិទ្ធិភាពខ្ពស់។

6. ចំពោះបុគ្គលិកពេទ្យឬមនុស្សដែលពាក់ព័ន្ធដែលត្រូវប៉ះឬជិតស្និទ្ធជាមួយអ្នកជម្ងឺត្រូវពាក់ឧបករណ៍ការពារស្របតាមស្តង់ដារអន្តរជាតិ។

7.​មន្ទីរពេទ្យមានសមយុទ្ធនៃផែនការផ្ទេរអ្នកជំងឺដែលសង្ស័យឬឆ្លង។

8.​ យើងបានផ្ទាំងបញ្ឈរនៅក្នុងមន្ទីរពេទ្យដើម្បីណែនាំនិងជូនដំណឹងដល់អតិថិជនអំពីជំងឺនេះ។

  • Readers Rating
  • Rated 2.8 stars
    2.8 / 5 (2 )
  • Your Rating