បានមានប្រសាសន៍ថា ជំងឺសន្ទះបេះដូងចំហរ គឺជាស្ថានភាពដែលសន្ទះបេះដូងបិទមិនជិតទាំងស្រុង ដាច់ឬមានប្រហោង ធ្វើឪ្យប្រសិទ្ធិភាពនៃមុខងារបេះដូងធ្លាក់ចុះ ដូចជា ពីមុនអាចបូមឈាមបាន៥លីត្រ ប៉ុន្តែមានការហូរចេញ ២លីត្រ ធ្វើឪ្យបេះដូងធ្វើការកាន់តែធ្ងន់ ជំងឺសន្ទះបេះដូងចំហរដែលមិនទាន់ធ្ងន់ធ្ងរអាចនិងមិនមានរោគសញ្ញាបង្ហាញ ប៉ុន្តែនៅពេលដែលវាកាន់តែធ្ងន់ធ្ងរអ្នកអាចនឹងមានអាការៈ នឿយហត់ វិលមុខ ងងឹតមុខ ឈឺទ្រូង មានអារម្មណ៍ថាបេះដូងលោទខុសចង្វាក់ ស្រដៀងនឹងការញ័រទ្រូង មានការហើមនៅលើជើងនិងកជើង។
មូលហេតុនៃការកើតជំងឺសន្ទះបេះដូងចំហរ
ជំងឺសន្ទះបេះដូងចំហរ គឺជាជំងឺដែលអាចកើតឡើងក្នុងមនុស្សគ្រប់វ័យ ដូច្នេះហើយទើបមានមូលហេតុខុសៗគ្នា ដូចជា ក្នុងវ័យកុមារ ភាគច្រើនកើតឡើងដោយជំងឺបេះដូងពីកំណើត។ ចំពោះកុមារដែលកំពុងលូតលាស់និងរស់នៅក្នុងប្រទេសដែលមិនទាន់មានការអភិវឌ្ឍន៍ ភាគច្រើនបណ្តាលមកពីការឆ្លងមេរោគបាក់តេរីដែលបង្កឪ្យមានជំងឺក្រុនក្តៅរ៉ូមាទិក (Rheumatic fever)។ ចំណែកមនុស្សចាស់ភាគច្រើនបណ្តាលមកពីការទ្រុតទ្រោមនៃរាងកាយឬការឆ្លងមេរោគ ដោយជំងឺនេះអាចព្យាបាលដោយការប្រើប្រាស់ថ្នាំ និងការវះកាត់សន្ទះបេះដូង ក្នុងករណីអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរ។
ការវះកាត់សន្ទះបេះដូងបែងចែកជា ២ប្រភេទ៖
- ការវះកាត់ជួសជុលសន្ទះបេះដូង មានផលប៉ះពាល់តិចតួចព្រោះវាជាការវះកាត់ជួសជុលសន្ទះបេះដូងរបស់អ្នកជំងឺដើម្បីឱ្យត្រលប់មកដំណើរការបានតាមធម្មតា ដែលនាំឪ្យអត្រានៃអាយុជីវិតវែង និងធ្វើឪ្យអ្នកជំងឺមានគុណភាពជីវិតល្អ ហើយថែមទាំងជួយកាត់បន្ថយរោគសញ្ញានៃការកកឈាមក្នុងបេះដូងផងដែរ កាត់បន្ថយហានិភ័យនៃការហូរឈាមក្នុងរាងកាយបានល្អ ហើយអ្វីដែលសំខាន់គឺមិនចាំបាច់ប្រើប្រាស់ថ្នាំឈាមរាវអស់មួយជីវិតនោះទេ ជាលទ្ធផលអ្នកជំងឺអាចមានផ្ទៃពោះបានបន្ទាប់ពីការវះកាត់។
- ការវះកាត់ផ្លាស់ប្តូរសន្ទះបេះដូង គឺជាការនាំយកសន្ទះបេះដូងសិប្បនិម្មិតចូលទៅជំនួសសន្ទះបេះដូងដើមរបស់អ្នកជំងឺ ដោយសន្ទះបេះដូងសិប្បនិម្មិតដែលនាំមកប្រើមានទាំងបែបលោហៈនិងសន្ទះបេះដូងសត្វ។ ប៉ុន្តែការវះកាត់ផ្លាស់ប្តូរសន្ទះបេះដូង មានហានិភ័យនៃការឆ្លងមេរោគជាងខ្ពស់ការវះកាត់ជួសជុលសន្ទះបេះដូង ហើយចាំបាច់ត្រូវលេបថ្នាំឈាមរាវពេញមួយជីវិតទៀតផង។
បច្ចុប្បន្ននេះ អ្នកជំងឺដែលមានជំងឺសន្ទះបេះដូងចំហរ អាចទទួលការព្យាបាលដោយការវះកាត់ជួសជុលសន្ទះបេះដូងបាន ដែលផ្តល់លទ្ធផលនៃការព្យាបាលល្អ មានផលប៉ះពាល់តិចតួចហើយអ្នកជំងឺមានអាយុកាលយូរជាងការវះកាត់ប្តូរសន្ទះបេះដូង ដូច្នេះ ការវះកាត់ជួសជុលសន្ទះបេះដូងទើបជាការព្យាបាលដ៏ពេញនិយមជាខ្លាំងសម្រាប់អ្នកជំងឺដែលមានជំងឺសន្ទះបេះដូងចំហរ។
បន្ទាប់ពីការវះកាត់ជួសជុលសន្ទះបេះដូង ឬការវះកាត់ប្តូរសន្ទះបេះដូងរួច វេជ្ជបណ្ឌិតនឹងបន្តតាមដានស្ថានភាពយ៉ាងដិតរហូតដល់បេះដូងអ្នកត្រលប់មកដំណើរការតាមធម្មតាវិញ ដោយគ្មានផលវិបាកអ្វីឡើយ ហើយអ្នកជំងឺគួរតែមកជួបគ្រូពេទ្យតាមការណាត់ ដើម្បីការពារផលវិបាកដែលអាចនឹងកើតមាន។
សម្រាប់ការថែរក្សាខ្លួនបន្ទាប់ពីការវះកាត់ជួសជុលសន្ទះបេះដូង ឬការវះកាត់ផ្លាស់ប្តូរសន្ទះបេះដូង ក្នុងចំណោមអ្នកជំងឺដែលនៅតែអាចធ្វើលំហាត់ប្រាណបាន អ្នកគួរធ្វើលំហាត់ប្រាណដែលសមរម្យឱ្យបានទៀងទាត់ ព្រោះវានឹងជួយឱ្យបេះដូងធ្វើការបានល្អ ប៉ុន្តែអ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីរកវិធីហាត់ប្រាណឲ្យបានត្រឹមត្រូវ និងកុំឲ្យបេះដូងរបស់អ្នកធ្វើការខ្លាំងពេក។
ជំងឺសន្ទះបេះដូងចំហរ អាចធ្វើរោគវិនិច្ឆ័យនិងព្យាបាលបាន ប្រសិនបើអ្នកសង្ស័យ ឬរកឃើញភាពខុសប្រក្រតី អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញបេះដូងភ្លាមៗ ដើម្បីទទួលបានការព្យាបាលដែលសមស្របនិងទាន់ពេលវេលា។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 4.8 stars
4.8 / 5 (Reviewers) - Spectacular
- Your Rating