ជំងឺមហារីកពោះវៀន(Colon cancer)ដែលជារឿយៗត្រូវបានគេហៅថាមហារីកពោះវៀនធំ(Colorectal cancer)គឺជាទម្រង់មួយក្នុងចំណោមទម្រង់ទូទៅបំផុតនៃជំងឺមហារីកដែលមនុស្សបានជួបប្រទះ។ ការយល់ដឹងអំពីជំងឺនេះគឺចាំបាច់សម្រាប់អ្នកជំងឺដែលស្វែងរកទាំងការព្យាបាលនិងការការពារ។ ដូច្នេះតើអ្វីជាភាពខុសគ្នារវាងជំងឺមហារីកពោះវៀននិងពោះវៀនធំ(Colon cancer vs. Colorectal cancer)?
ជំងឺមហារីកពោះវៀន(Colon cancer)គឺជាជំងឺសាហាវដែលចាប់ផ្តើមពីពោះវៀនតូចឬពោះវៀនធំ។ ពោះវៀនធំគឺជាសរីរាង្គដែលមានរាងដូចបំពង់វែងនៅជិតចុងបញ្ចប់នៃប្រព័ន្ធរំលាយអាហារ។ បន្ទាប់ពីអាហារឆ្លងកាត់ក្រពះនិងពោះវៀនតូច ពោះវៀនធំទទួលខុសត្រូវក្នុងការយកសារធាតុរាវនិងសារធាតុចិញ្ចឹមមួយចំនួនចេញពីអាហារដែលអ្នកញ៉ាំ។ បន្ទាប់មកពោះវៀនធំយកកាកសំណល់រឹងដែលនៅសល់ចូលទៅក្នុងរន្ធគូថដែលវាត្រូវបានបណ្តេញចេញពីរាងកាយ។
ជំងឺមហារីកពោះវៀនធំ(Colorectal cancer)គឺជាពាក្យមួយផ្សេងទៀតដែលត្រូវបានគេប្រើជាទូទៅដែលមិនត្រឹមតែរួមបញ្ចូលទាំងជំងឺមហារីកពោះវៀនប៉ុណ្ណោះទេ ថែមទាំងមហារីកដែលកើតមាននៅរន្ធគូថទៀតផង។ រន្ធគូថគឺជាផ្នែកចុងក្រោយនៃពោះវៀនធំដែលលាមកដែលជាផលិតផលកាកសំណល់នៃរាងកាយត្រូវបានបណ្តេញចេញតាមរន្ធគូថ។
នៅក្នុងអត្ថបទនេះយើងនឹងពិភាក្សាលើផ្នែកសំខាន់ៗចំនួនបួននៃជំងឺមហារីកពោះវៀនធំ៖ រោគសញ្ញា កត្តាហានិភ័យ ការការពារមុន និងជំរើសព្យាបាល
1) រោគសញ្ញា
ទោះបីជាជំងឺមហារីកពោះវៀនធំ(Colorectal cancer)ជាទូទៅកើតមានចំពោះមនុស្សវ័យចំណាស់ក៏ដោយក៏វាអាចកើតឡើងគ្រប់ពេលនៃជីវិតដែរ។ មហារីកជាធម្មតាចាប់ផ្តើមជាដុំតូចៗនៅខាងក្នុងពោះវៀនធំហៅថាPolyps។ ប្រសិនបើមិនបានព្យាបាលទេ Polyps អាចនឹងក្លាយទៅជាដុំសាច់កាចសាហាវ (មហារីក) និងលូតលាស់ទៅជាស្រទាប់សាច់ដុំនៅពីក្រោមហើយបន្ទាប់មកឆ្លងកាត់ជញ្ជាំងពោះវៀន។
នៅដំណាក់កាលដំបូងនៃជំងឺនេះមនុស្សជាច្រើនដែលមានជំងឺមហារីកពោះវៀនធំមានរោគសញ្ញាតិចតួចឬគ្មានរោគសញ្ញា។ នៅពេលរោគសញ្ញាលេចចេញមកពួកគេទំនងជាប្រែប្រួលអាស្រ័យលើទំហំនិងទីតាំងមហារីក។
រោគសញ្ញាទូទៅមួយចំនួនរួមមានៈ
- ការផ្លាស់ប្តូរយ៉ាងខ្លាំងនូវទំលាប់នៃពោះវៀនរបស់អ្នក, រាគ, ទល់លាមកឬការផ្លាស់ប្តូរភាពទៀងទាត់នៃការបន្ទោរបង់
- ការហូរឈាមតាមរន្ធគូថឬមានឈាមនៅក្នុងលាមករបស់អ្នក
- មានអារម្មណ៍មិនស្រួលក្នុងពោះទូទៅ
- មានអារម្មណ៍មិនស្រួលក្នុងពោះ ឧទាហរណ៍ ឈឺពោះ តឹងពោះ រមូលពោះ
- អារម្មណ៍ថាណែនពោះគ្រប់ពេល
- ស្លេកស្លាំងឬអស់កម្លាំង
- ស្រកទម្ងន់ដោយគ្មានហេតុផល
2) កត្តាហានិភ័យ
កត្តាដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំរួមមានដូចខាងក្រោម៖
- អាយុកាន់តែចាស់
- ជំងឺទឹកនោមផ្អែម
- ភាពធាត់
- ការជក់បារីញឹកញាប់
- ការបរិភោគគ្រឿងស្រវឹងខ្ពស់
- មានប្រវត្តិនៃជំងឺមហារីកពោះវៀនធំឬ Polyps
- រលាកពោះវៀន
- ប្រវត្តិគ្រួសារធ្លាប់មានជំងឺមហារីក ឬមហារីកពោះវៀនធំ
- របបអាហារមានជាតិសរសៃទាប មានជាតិខ្លាញ់ខ្ពស់
- របៀបរស់នៅ
- ការព្យាបាលដោយកាំរស្មីសម្រាប់ជំងឺមហារីក
- រោគសញ្ញារួមដែលបង្កើនហានិភ័យជំងឺមហារីកពោះវៀនធំ
3) ការការពារ
ការការពារតែងតែជាថ្នាំល្អបំផុត។ វេជ្ជបណ្ឌិតភាគច្រើនណែនាំថាអ្នកដែលមានហានិភ័យជាមធ្យមនៃជំងឺមហារីកពោះវៀនធំសូមធ្វើការពិនិត្យសុខភាពចំពោះអ្នកដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានហានិភ័យខ្ពស់ ឧទាហរណ៍មានប្រវត្តិគ្រួសារធ្លាប់មានជំងឺមហារីកគួរតែត្រូវបានពិនិត្យឱ្យបានញឹកញាប់ជាប្រចាំ។
មានជំរើសជាច្រើនសំរាប់ការតាមដានជំងឺមហារីកពោះវៀនធំ(Colorectal cancer screening)ដូចជាការឆ្លុះពោះវៀន ការពិនិត្យទឹកនោម លាមក ការរំលាយបារីយ៉ូមនិងការឆ្លុះ CT ពោះវៀន។
រឿងមួយដែលល្អបំផុតដែលអ្នកអាចធ្វើបានដើម្បីជៀសវាងជំងឺមហារីកពោះវៀនធំគឺត្រូវធ្វើការផ្លាស់ប្តូរនូវទម្លាប់ប្រចាំថ្ងៃរបស់អ្នកឧទាហរណ៍៖
- បរិភោគផ្លែឈើស្រស់បន្លែនិងគ្រាប់ធញ្ញជាតិដែលមានសុខភាពល្អ
- បញ្ឈប់ការសេពសុរា
- ឈប់ជក់បារី
- ធ្វើលំហាត់ប្រាណ
- រក្សាទំងន់
- ការឃ្លាំមើលទៀងទាត់ដើម្បីតាមដានជំងឺមហារីកពោះវៀនធំក្នុងគោលបំណងបង្ការទាន់ពេលវេលា
ជម្រើសនៃការព្យាបាល
មានជម្រើសព្យាបាលជាច្រើនវាអាស្រ័យលើដំណាក់កាលនៃមហារីករបស់អ្នកជំងឺម្នាក់ៗនិងកត្តាវេជ្ជសាស្ត្រផ្សេងៗ។ ការព្យាបាលនឹងរួមបញ្ចូលការវះកាត់ ការប្រើវិទ្យុសកម្ម ការព្យាបាលដោយគីមី ការព្យាបាលដោយប្រើភាពស៊ាំ និងការព្យាបាលដោយប្រើថ្នាំដូចជាការព្យាបាលដោយគីមី។ ប្រសិនបើដឹងទាន់ពេលវេលាការព្យាបាលជំងឺមហារីកមានអត្រាជោគជ័យខ្ពស់។
កាលពីមុននៅពេលដែលអ្នកជំងឺត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកពោះវៀនធំ ពួកគេត្រូវធ្វើការវះកាត់ដ៏ធំមួយដែលធ្វើឲ្យមានស្នាមនៅពោះ ។ សព្វថ្ងៃនេះការវះកាត់មិនមែនជារឿងគួរឱ្យភ័យខ្លាចទៀតទេមិនដូចកាលពីមុនដោយសារបច្ចេកទេសខាងការវះកាត់ដោយកែវឆ្លុះ។
ប្រសិនបើជំងឺមហារីកពោះវៀនធំត្រូវបានគេរកឃើញនៅដំណាក់កាលដំបូងវាអាចត្រូវបានព្យាបាលដោយEndoscopic Interventionដែលមិនទុកឱ្យមានស្លាកស្នាមនៅពោះទេ។ សូម្បីតែចំពោះអ្នកជំងឺដែលត្រូវការវះកាត់ម្តងទៀតឬវះកាត់ពោះវៀនធំចេញក៏ដោយការវះកាត់ត្រូវបានធ្វើឡើងដោយប្រើបច្ចេកទេសវះកាត់មុខរបួសតូចដែលមានភាពច្បាស់លាស់និងបណ្តាលឱ្យឈឺចាប់តិច។
ប្រសិនបើអ្នកកំពុងស្វែងរកការណែនាំអំពីជំងឺមហារីកពោះវៀនធំការពិនិត្យឬព្យាបាលនៅទីក្រុងបាងកកសូមទៅកាន់មជ្ឈមណ្ឌលជំងឺមហារីកនៅមន្ទីរពេទ្យវេជ្ជថានីនៅថ្ងៃនេះដើម្បីទទួលបានការពិគ្រោះយោបល់ឯកទេសជាមួយគ្រូពេទ្យជំនាញរបស់យើង។ទំនាក់ទំនង ទូរស័ព្ទ +6689 201 9000
ឬតាមអ៊ីម៉ែល [email protected]
- Readers Rating
- Rated 4.3 stars
4.3 / 5 (Reviewers) - Outstanding
- Your Rating