មគ្គុទេសទេសចរណ៍វេជ្ជសាស្ត្រក្រោយការប្រកាសបន្ធូរបន្ថយនៅក្នុងប្រទេសថៃ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

News and updates

មគ្គុទេសទេសចរណ៍វេជ្ជសាស្ត្រក្រោយការប្រកាសបន្ធូរបន្ថយនៅក្នុងប្រទេសថៃ

Share:

ឯកសារលិខិតអញ្ជើញ

ក្រោយការប្រកាសបន្ធូរបន្ថយនៅក្នុងប្រទេសថៃ
ក្រុមអ្នកដំណើរដែលជាអ្នកជំងឺចាំបាច់ត្រូវចូលមក​ព្យាបាលជំងឺត្រូវបានអនុញ្ញាតឲ្យចូលមកព្យាបាលបានប៉ុន្តែអ្នកជំងឺត្រូវទាក់ទងមកមន្ទីរពេទ្យនិងផ្តល់ឯកសារចំបាច់មួយចំនួនដូចខាងក្រោម៖

  • លិខិតបញ្ជាក់សុខភាព/របាយការណ៍សុខភាព/លិខិតបញ្ជាក់សុខភាពសម្រាប់ធ្វើដំណើរ
  • ច្បាប់ចម្លងលិខិតឆ្លងដែន​ (មានសពុលភាពមិនតិចជាង 6 ខែ) (សម្រាប់អ្នកជំងឺ និង អ្នកដែលមកជាមួយ)
  • ឯកសារបញ្ជាក់ពីទំនាក់ទំនងដែលប្រែជាភាសារអង់គ្លេស (លិខិតការចុះបញ្ជីផ្ទះ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត ។ល។)

នៅពេលដែលអ្នកបានផ្តល់ជូនយើងនូវរាល់ព័ត៌មាននិងឯកសារចាំបាច់ទាំងអស់នោះមន្ទីរពេទ្យវេជ្ជថានីនឹងផ្តល់ជូននិងរៀបចំឯកសារដើម្បី
ជួយអ្នកក្នុងរយៈពេល ៤៨ ម៉ោងដូចខាងក្រោម:

  • លិខិត​អញ្ជើញ
  • កាលវិភាគណាត់ជួបទុកជាមុន
  • ការណែនាំសម្រាប់ធ្វើដំណើរនិងការព្រមានអំពីការធ្វើដំណើរ
  • សេវាកម្មរថយន្តទទួលអ្នកជំងឺ
  • សេវាកម្មភាពសម្រូលផ្សេងៗទៀត

ឯកសារចាំបាច់សម្រាប់ការដាក់ពាក្យសុំទិដ្ឋាការ

នៅក្នុងដំណើរការដាក់ពាក្យសុំទិដ្ឋាការអ្នកជម្ងឺត្រូវរៀបចំឯកសារចាំបាច់ទាំងនេះដូចខាងក្រោម៖

  • ពាក្យសុំទិដ្ឋាការ (បំពេញសម្រាប់អ្នកជំងឺ និង អ្នកដែលមកជាមួយ)
  • លិខិតស្នើសុំការអនុញ្ញាតឱ្យចូលប្រទេសថៃដើម្បីទទួលការព្យាបាល
    • ការយល់ព្រមអនុវត្តតាមវិធានត្រួតពិនិត្យជំងឺរបស់ប្រទេសថៃរួមទាំងការធ្វើច​ត្តា​ឡី​ស័ករយៈពេល ១៤ ថ្ងៃនៅមន្ទីរពេទ្យ
    • គំរោងដែលអ្នកចង់ស្នាក់នៅក្នុងប្រទេសថៃ
  • រូបថតថ្មីៗរបស់អ្នកដាក់ពាក្យ
  • ច្បាប់ចម្លងលិខិតឆ្លងដែន​ (មានសពុលភាពមិនតិចជាង 6 ខែ) (សម្រាប់អ្នកជំងឺ និង​អ្នកដែលមកជាមួយ)
  • លិខិតអញ្ជើញពីមន្ទីរពេទ្យវេជ្ជថានី
  • លិខិតបញ្ជាក់សុខភាព/របាយការណ៍សុខភាព/លិខិតបញ្ជាក់សុខភាពសម្រាប់ធ្វើដំណើរ
  • លទ្ធផលតេស្តកូវីដ19 (អវិជ្ជមាន ឬមិនមាន)
  • ការធានារ៉ាប់រងការធ្វើដំណើរផ្នែកវេជ្ជសាស្រ្ត (តម្លៃ ១០០,០០០ ដុល្លារ / នាក់) – (សម្រាប់អ្នកជំងឺ និង​អ្នកដែលមកជាមួយ)
  • ឯកសារហិរញ្ញវត្ថុ (ដូចជារបាយការណ៍ធនាគារ លិខិតធានាហិរញ្ញវត្ថុ ។ ល។ )
  • លិខិតបញ្ជាក់ការគាំទ្រ (មិនលើសពី ៣ នាក់)
  • ឯកសារបញ្ជាក់ពីទំនាក់ទំនងដែលប្រែជាភាសារអង់គ្លេស (លិខិតការចុះបញ្ជីផ្ទះ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត ។ល។)
  • ច្បាប់ចម្លងនៃព័ត៌មានលម្អិតនៃការហោះហើរដូចជាលេខជើងយន្តហោះនិងកាលបរិច្ឆេទនិងពេលវេលានៃការហោះហើរ (សម្រាប់អ្នកជំងឺ និង​អ្នកដែលមកជាមួយ)

សម្គាល់ៈ សូមកត់សម្គាល់ថាមន្រ្តីកុងស៊ុលរក្សាសិទ្ធិក្នុងការស្នើសុំឯកសារបន្ថែមនៅពេលដែលពួកគេយល់ថាចាំបាច់។

ឯកសារចាំបាច់សម្រាប់លិខិតបញ្ជាក់

នៅពេលដែលទិដ្ឋាការ និងលិខិតបញ្ជាក់ឲ្យចូល ត្រូវបានចេញ អ្នកជំងឺនឹងត្រូវភ្ជាប់ឯកសារខាងក្រោមសម្រាប់លិខិតបញ្ជាក់ការធានារ៉ាប់រងសំរាប់ការសំរាកព្យាបាលនៅមន្ទីរពេទ្យជំនួស និងឯកសារណាត់ជួបមន្ទីរពេទ្យទៅមន្ទីរពេទ្យវេជ្ជថានីក្នុងរយៈពេល ៧២ ម៉ោងមុនពេលចេញដំណើរ។

  • លិខិតបញ្ជាក់សុខភាព/របាយការណ៍សុខភាព/លិខិតបញ្ជាក់សុខភាពសម្រាប់ធ្វើដំណើរ
  • លទ្ធផលតេស្តកូវីដ19 (អវិជ្ជមាន ឬមិនមាន) (ចេញឲ្យក្នុងរយៈពេល ៧២ ម៉ោងមុនពេលបញ្ចូនឯកសារ)
  • ការធានារ៉ាប់រងការធ្វើដំណើរផ្នែកវេជ្ជសាស្រ្ត (តម្លៃ ១០០,០០០ ដុល្លារ / នាក់) – (សម្រាប់អ្នកជំងឺ និង​អ្នកដែលមកជាមួយ)
  • លិខិតបញ្ជាក់ការគាំទ្រ (មិនលើសពី ៣ នាក់)
  • ឯកសារបញ្ជាក់ពីទំនាក់ទំនងដែលប្រែជាភាសារអង់គ្លេស (លិខិតការចុះបញ្ជីផ្ទះ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត ។ល។)
  • ច្បាប់ចម្លងលិខិតឆ្លងដែន និង​វីសា (សម្រាប់អ្នកជំងឺ និង អ្នកដែលមកជាមួយ)
  • លិខិតបញ្ជាក់ឲ្យចូល
  • ច្បាប់ចម្លងនៃព័ត៌មានលម្អិតនៃការហោះហើរដូចជាលេខជើងយន្តហោះនិងកាលបរិច្ឆេទនិងពេលវេលានៃការហោះហើរ (សម្រាប់អ្នកជំងឺ និង​អ្នកដែលមកជាមួយ)

ឯកសារចាំបាច់នៅពេលមកដល់ប្រទេសថៃ

នៅពេលមកដល់ប្រទេសថៃអ្នកជំងឺនិងអ្នកដែលមកជាមួយត្រូវឆ្លងកាត់ចំណុចត្រួតពិនិត្យជំងឺនិងបង្ហាញឯកសារចាំបាច់ដូចខាងក្រោម៖

  • លិខិតបញ្ជាក់ឲ្យចូល
  • លិខិតបញ្ជាក់សុខភាពសម្រាប់ធ្វើដំណើរ (ចេញឲ្យក្នុងរយៈពេល ៧២មុនចេញដំណើរ)
  • លិខិតបញ្ជាក់សុខភាពនិងលទ្ធផលតេស្តកូវីដ19 (អវិជ្ជមាន ឬមិនមាន) (ចេញឲ្យក្នុងរយៈពេល ៧២ ម៉ោងមុនចេញដំណើរ)
  • ការធានារ៉ាប់រងការធ្វើដំណើរផ្នែកវេជ្ជសាស្រ្ត (តម្លៃ ១០០,០០០ ដុល្លារ / នាក់)
  • ឯកសារហិរញ្ញវត្ថុ (ដូចជារបាយការណ៍ធនាគារ លិខិតធានាហិរញ្ញវត្ថុ ។ ល។ )
  • លិខិតបញ្ជាក់ការធានាសំរាប់ការធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យជំនួស
  • សំណុំបែបបទ T.8 Form(http://www.thaiembassy.org/london/contents/filemanager/document/T8_form.pdf)

អ្នកជំងឺអាចទាក់ទងមកពួកយើងនៅបូទមន្ទីរពេទ្យវេជ្ជថានីនៅច្រកទ្វារលេខ ១០ (ពេលមកដល់) នៅព្រលានយន្តហោះសុវណ្ណភូមិ។
មុនពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យ យើងនឹងត្រួតពិនិត្យសីតុណ្ហភាពរបស់មនុស្សគ្រប់គ្នា (ការវាយតម្លៃដំបូង) ប្រសិនបើវាមិនលើសពី
៣៧.៥ អង្សាសេទេ យើងនឹងផ្តល់ជូនអ្នកជម្ងឺនូវសេវាកម្មរថយន្តទៅមន្ទីរពេទ្យ (ដោយមិនគិតថ្លៃ) ។

បន្ទាប់ពីការធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យវេជ្ជថានី យើងនឹងផ្តល់ឯកសារដូចខាងក្រោម:

  • លិខិតបញ្ជាក់ពីការធ្វើច​ត្តា​ឡី​ស័ក
  • កំណត់ត្រាសុខភាពផ្ទាល់ខ្លួន / សេចក្តីសង្ខេបនៃការចេញពីមន្ទីរពេទ្យ

Contact Details of Thai Embassies & MOFA ( Ministry of Foreign Affairs) Overseas and International Embassies & MOFA ( Ministry of Foreign Affairs) in Thailand.

Preview Contact Details