Ovarian Cancer Treatment in Bangkok - Vejthani Hospital

អត្ថបទសុខភាព

មហារីកក្រពេញអូវ៉ែរ៖ ឃាតករសម្ងាត់

Share:

ជំងឺមហារីកក្រពេញអូវ៉ែរគឺជាជំងឺដ៏កាចសាហាវ:

មន្ទីរពេទ្យវេជ្ជថានីក្នុងទីក្រុងបាងកកមានសេវាកម្មព្យាបាលជំងឺមហារីកអូវែដោយវិធីទំនើបបំផុត។
ជំងឺមហារីកក្រពេញអូវ៉ែគឺជាជំងឺដ៏កាចសាហាវជាពិសេសក្នុងចំណោមស្ត្រីដែលមានអាយុពេញវ័យ។ ជារឿងមួយដែលគួរឲ្យព្រួយបារម្ភ ដោយសារជំងឺនេះមិនមានមូលហេតុច្បាស់លាស់ ដែលធ្វើឲ្យយើងពិបាកនឹងផ្លាស់ប្តូរទំលាប់ក្នុងការរស់នៅដើម្បីការពារ។
អាក្រក់ជាងនេះទៅទៀតជំងឺមហារីកប្រភេទនេះកម្រនឹងដឹងក្នុងដំណាក់កាលដំបូងៗណាស់ ព្រោះវាកម្រនឹងបង្ហាញរោគសញ្ញានៅក្នុងដំណាក់កាលដំបូងៗណាស់។ វិធីព្យាបាលតែមួយគត់ក្នុងការព្យាបាលជំងឺមហារីកក្រពេញអូវែដំណាក់កាលចុងក្រោយជាធម្មតាគឺព្យាបាលដោយការវះកាត់និងការព្យាបាលដោយគីមីផ្សេងៗ ការព្យាបាលដោយអរម៉ូននិងការព្យាបាលដោយកាំរស្មី។
ក្នុងករណីទាំងអស់នេះ ការវះកាត់យកចេញនូវអូវែរគឺជាជំរើសទី ១ ដែលជាមូលហេតុដែលជំងឺនេះអាចបំផ្លាញផ្លូវចិត្តចំពោះស្ត្រីដែលមានអាយុពេញវ័យសម្រាប់ការបង្កើតកូន។ ការបាត់បង់សមត្ថភាពរបស់ស្ត្រីក្នុងការមានកូននៅ ពេលខ្លះក្នុងជីវិតគឺជាអ្វីដែលគួរឱ្យខ្លាចសម្រាប់ស្ត្រីក្នុងពេលតែមួយខណៈដែលពួកគេកំពុងតស៊ូនឹងជំងឺដើម្បីការរស់រានរបស់ពួកគេ។

នេះហើយជាមូលហេតុដែលស្ត្រីត្រូវប្រយ័ត្នប្រយែងរាល់ការផ្លាស់ប្តូរនៅក្នុងខ្លួនប្រសិនបើមានប្រវត្តិគ្រួសារមានជំងឺនេះ។

រោគសញ្ញានៃជំងឺមហារីកក្រពេញអូវ៉ែរ:

ខណៈពេលដែលជំងឺមហារីកនេះកម្របង្ហាញរោគសញ្ញាណាមួយនៅដំណាក់កាលដំបូង ការដែលអ្នកទទួលការព្យាបាលឱ្យបានឆាប់ វាគឺជាដំណើរការល្អបំផុតរបស់អ្នកដើម្បីទទួលបានការព្យាបាលដែលមានប្រសិទ្ធភាពនិងជោគជ័យ ហើយអាចជាសះស្បើយធម្មតាវិញបាន។ រោគសញ្ញាជំងឺនេះពេលខ្លះអាចបង្ហាញតាមរយៈការបាត់បង់ចំណង់អាហារការឡើងទម្ងន់ឬស្រកទម្ងន់ភ្លាមៗដោយគ្មានមូលហេតុ។ រោគសញ្ញាមួយទៀតគឺការផ្លាស់ប្តូរទម្លាប់នៃការបន្ថោរបង់ និងការនោម។

កត្តាហានិភ័យ:

ដូចដែលបានរៀបរាប់ខាងលើស្ត្រីដែលគ្រួសារមានប្រវត្តិកើតជំងឺមហារីកក្រពេញអូវែ ជាពិសេសសមាជិកគ្រួសារជិតស្និទ្ធដូចជាម្តាយមីងនិងបងប្អូនស្រីគឺប្រឈមនឹងហានិភ័យនៃជំងឺនេះ។ ស្ត្រីដែលមានប្រវត្តិគ្រួសារមានជំងឺមហារីកពោះវៀនធំនិងមហារីកសុដន់គ៏គួរតែត្រូវបានតាមដានយ៉ាងដិតដល់ផងដែរ។
ស្ត្រីដែលមិនធ្លាប់សំរាលកូននឹងប្រឈមនឹងគ្រោះថ្នាក់នៅពេលក្រោយ ហើយស្ត្រីដែលចូលវ័យជំទង់មុនអាយុ ១២ ឆ្នាំឬឈានចូលវ័យអស់រដូវបន្ទាប់ពីអាយុ ៥៥ ឆ្នាំក៏ប្រឈមនឹងគ្រោះថ្នាក់ដែរ។

ជីវិតបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ:

ជំងឺនេះមានលក្ខណៈស្រពេចស្រពិលព្រោះរោគសញ្ញាជាធម្មតាលេចចេញតែនៅពេលដែលមហារីកបានវិវត្តដល់ដំណាក់កាលចុងក្រោយ។ ប៉ុន្តែស្ត្រីដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺនេះមិនគួរបោះបង់ចោលក្តីសង្ឃឹមទេ។

ថ្នាំថ្មីនិងការព្យាបាលជំងឺមហារីកដែលត្រូវបានធានាថាមានប្រសិទ្ធិភាពកំពុងត្រូវបានបង្កើតឡើងគ្រប់ពេលហើយអ្នកជំនាញផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យវេជ្ជថានីត្រូវបានបណ្តុះបណ្តាលនិងមានបទពិសោធន៍ក្នុងការស្វែងរកឧបករណ៍ល្អបំផុតដើម្បីប្រើក្នុងការព្យបាលប្រឆាំងនឹងជំងឺមហារីកប្រភេទនេះ។ ដោយមានសំណាងស្ត្រីដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញអូវែអាចបន្តជីវិតប្រកបដោយភាពរីករាយនិងអាចបង្ករកំណើតបានដោយទទួលការព្យាបាលដ៏ត្រឹមត្រូវនិងទាន់ពេលវេលា។
ប៉ុន្តែវាទាំងអស់ចាប់ផ្តើមដោយការដឹងអំពីគ្រោះថ្នាក់និងការរកឱ្យឃើញជំងឺមហារីកនៅដំណាក់កាលដំបូង។ ការរកឃើញកាន់តែឆាប់និងទាន់ពេលវេលាគឺជាគន្លឹះដើម្បីអាចកម្ចាត់ជំងឺមហារីកក្រពេញអូវែ។ទំនាក់ទំនង ទូរស័ព្ទ +6689 201 9000 ឬតាមអ៊ីម៉ែល [email protected]
Facebook: Vejthani Hospital-មន្ទីរពេទ្យវេជ្ជថានី

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating