ICSI IVF INFERTILITY TREATMENT - Vejthani Hospital

អត្ថបទសុខភាព

ICSI IVF ការព្យាបាលបញ្ហាពិបាកមានកូន

Share:

គ្លីនិកបង្កកំណើតនៅមន្ទីរពេទ្យវេជ្ជថានីគឺជាមន្ទីរពេទ្យឈានមុខគេមួយសម្រាប់ការព្យាបាលបញ្ហាគ្មានកូនដោយវីធី ICSI IVF ដែលផ្តល់នូវការព្យាបាលពេញលេញនៃបញ្ហាគ្មានកូន។

ការព្យាបាលការបង្កកំណើតនិងការព្យាបាលភាពគ្មានកូន៖ បច្ចេកវិទ្យាបន្តពូជមានដូចជា (ART) IVF, ICSI, Gift, PGD, IUI, ZIFT, Biopsy, Blastocyst ជាដើម។

គ្លីនិក IVF នៅមន្ទីរពេទ្យវេជ្ជថានីក្រុងបាងកកប្រទេសថៃផ្តល់ជូននូវបច្ចេកវិទ្យាបន្តពូជទំនើប។ គ្រូពេទ្យរបស់យើងអាចផ្តល់នូវការវាយតម្លៃនិងព្យាបាលពេញលេញអំពីបញ្ហាបន្តពូជ ភាពគ្មានកូននិងបញ្ហាមានផ្ទៃពោះ។ បុគ្គលិករបស់យើងផ្តល់សេវាកម្មប្រកបដោយការយកចិត្តទុកដាក់និងដឹងពីបញ្ហាលំបាកនិងអារម្មណ៍ដែលជះឥទ្ធិពលដល់គូស្វាមីភរិយាដែលកំពុងមានបញ្ហាពិបាកមានកូន។ សេវាកម្មទាំងអស់នៅគ្លីនិករបស់យើងត្រូវបានផ្តល់ជូនក្នុងបរិយាកាសកក់ក្តៅនិងភាពរួសរាយរាក់ទាក់ជាមួយនឹងផែនការព្យាបាលនីមួយៗ។ អ្នកជំងឺរបស់យើងជាអាទិភាពទីមួយរបស់យើងហើយយើងព្យាយាមបំពេញតម្រូវការរបស់ពួកគេសម្រាប់ការព្យាបាលបញ្ហាពិបាកមានកូនដោយបច្ចេកវិទ្យាICSI IVF ដែលវាជាគោលដៅរបស់យើង។

ការព្យាបាលបញ្ហាគ្មានកូនដោយ ICSI IVF នេះមន្ទីរពេទ្យវេជ្ជថានីនៅទីក្រុងបាងកក ប្រទេសថៃ

ចំពោះការព្យាបាលបញ្ហាគ្មានកូនដោយICSI IVF កាលពីជាងពីរទស្សវត្សមុនក្នុងការពិសោធន៍ហៅថាការបង្កកំណើតដោយ IVF គ្រូពេទ្យបានចាក់បញ្ចូលមេជីវិតញីរបស់ស្ត្រីនិងមេជីវិតឈ្មោលរបស់បុរសនៅក្នុងចានកែវនៅក្នុងមន្ទីរពិសោធន៍។ ជាលើកដំបូងការចាប់កំណើតបានកើតឡើងនៅខាងក្រៅរាងកាយរបស់ស្ត្រី។ ប្រាំបួនខែក្រោយមកទារកដែលបង្កកំណើតក្នុងបំពង់សាកល្បងដំបូងបានចាប់កំណើត។

សព្វថ្ងៃបច្ចេកវិទ្យាជំនួយបន្តពូជ (ART) មិនត្រឹមតែសំដៅទៅលើIVFប៉ុណ្ណោះទេប៉ុន្តែក៏មានការប្រែប្រួលជាច្រើនដែលត្រូវនឹងលក្ខខណ្ឌពិសេសរបស់អ្នកជំងឺផងដែរ។ វិធីទាំងនេះត្រូវបានផ្គូរផ្គងជាធម្មតាជាមួយវិធីព្យាបាលសាមញ្ញៗ ដូចជាថ្នាំជំនួយដើម្បីបង្កើនអត្រាជោគជ័យ។ ស្ទើរតែ1ក្នុងចំណោម 3 នៃវដ្ត ART ផ្តល់ការបង្ករកំណើតបានដោយជោគជ័យ។

ប៉ុន្តែវិធីART តាមបែប ICSI IVF គឺជាការព្យាបាលដែលត្រូវមានស្នាមនិងមានតម្លៃថ្លៃ។ ទោះបីជាមិនមានផលប៉ះពាល់សុខភាពដល់កុមារដែលកើតដោយប្រើវិធីនេះ តែគ្រូពេទ្យភាគច្រើនណែនាំវីធីនេះជាមធ្យោបាយចុងក្រោយសម្រាប់ការព្យាបាលបញ្ហាគ្មានកូន។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌល V Facility, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (3 )
  • Your Rating


Tags: