ការប្តូរត្រគាកនៅមន្ទីរពេទ្យវេជ្ជថានីក្នុងប្រទេសថៃដែលជាចំនុចកណ្តាលនៃទេសចរណ៍វេជ្ជសាស្ត្រនៅអាស៊ី

អត្ថបទសុខភាព

ការប្តូរត្រគាកនៅមន្ទីរពេទ្យវេជ្ជថានីក្នុងប្រទេសថៃដែលជាចំនុចកណ្តាលនៃទេសចរណ៍វេជ្ជសាស្ត្រនៅអាស៊ី

Share:

ជ្រើសរើសមន្ទីរពេទ្យវេជ្ជថានីសម្រាប់ការវះកាត់ប្តូរត្រគាករបស់អ្នក:
មន្ទីរពេទ្យវេជ្ជថានីមានសម្ភារៈបរិក្ខានិងអ្នកជំនាញខាងវេជ្ជសាស្ត្រដើម្បីធ្វើការវះកាត់ប្តូរត្រគាកទាំងជនជាតិថៃនិងជនបរទេសដែលមកលេងទីក្រុងបាងកកដើម្បីធ្វើការវះកាត់ប្តូរត្រគាក។ មជ្ឍមណ្ឌលផ្លាស់ប្តូរសន្លាក់របស់មន្ទីរពេទ្យវេជ្ជថានីគឺជាកន្លែងដែលមានការទទួលស្គាល់និងបញ្ជាក់ជាលក្ខណៈអន្តរជាតិដែលបានទទួលរង្វាន់ពីកម្មវិធីប្តូរជង្គង់ (Knee Replacement CCPC program) ដោយគណៈកម្មការចំរុះអន្តរជាតិជេស៊ីអាយសហរដ្ឋអាមេរិក (Joint Commission International JCI, USA)។

មន្ទីរពេទ្យវេជ្ជថានីមានជំនាញខ្ពស់ក្នុងការវះកាត់ប្តូរត្រគាក:

ការប្តូរត្រគាកច្រើនតែជាជំរើសចុងក្រោយដើម្បីធ្វើឲ្យអ្នកអាចដើរបានធម្មតាវិញសម្រាប់អ្នកដែលមានបញ្ហាត្រគាក។ ប៉ុន្តែការពន្យារពេលនៃការវះកាត់ជាបន្ដបន្ទាប់មិនដែលជាជំរើសល្អទេ។ នៅពេលដែលត្រគាករបស់អ្នកកាន់តែយ៉ាប់យ៉ឺនដល់កម្រិតដែលការវះកាត់ត្រគាកត្រូវបានណែនាំដោយវេជ្ជបណ្ឌិតរបស់អ្នក ការពន្យាពេលវះកាត់ច្រើនតែធ្វើឱ្យស្ថានភាពរបស់អ្នកកាន់តែធ្ងន់ធ្ងរ។

ការវះកាត់ប្តូរត្រគាកពិតជាមិនគួរឲ្យខ្លាចនោះទេ ព្រោះវាត្រូវបានគេអនុវត្តនៅទូទាំងពិភពលោកជាប្រចាំ។ ដរាបណាយើងមានគ្រូពេទ្យដែលមានជំនាញច្បាសលាស់ និងពោរពេញដោយបទពិសោធន៍ នោះការវះកាត់ដ៏ធំបែបនេះនឹងមិនមានអ្វីគួរឲ្យព្រួយបារម្ភទេ។

នៅមន្ទីរពេទ្យវេជ្ជថានី យើងមានគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ និងបុគ្គលិកដែលបានបំពាក់បំប៉ន់ជំនាយយ៉ាងច្បាស់ ចាំជួយលោកអ្នកជាមួយការវះកាត់បែបមុខរបួសតូចសម្រាប់ការប្តូរត្រកាគរបស់អ្នក។ ការណែនាំរបស់គ្រូពេទ្យរបស់អ្នកនៅក្នុងប្រទេសនឹងត្រូវបានគ្រូពេទ្យរបស់យើងពិនិត្យនិងវាយតម្លៃយ៉ាងល្អិតល្អន់ដើម្បីធ្វើរោគវិនិច្ឆ័យនិងផ្តល់ការប្រឹក្សាលើការព្យាបាលដែលត្រឹមត្រូវសម្រាប់អ្នក។

ជីវិតបន្ទាប់ពីការប្តូរត្រគាក:

នៅពេលដែលត្រគាកត្រូវបានប្តូរ បុគ្គលិកមន្ទីរពេទ្យនឹងឱ្យអ្នកចេញពីគ្រែហើយដើរក្នុងរយៈពេល2-3ថ្ងៃនៃការវះកាត់។ ខណៈពេលដែលរឿងនេះហាក់ដូចជាឆាប់ពេកសម្រាប់អ្នកខ្លះហេតុផលគឺត្រូវចៀសវាងការកកឈាមដែលបណ្តាលមកពីការអសកម្មក្រោយពេលវះកាត់។ ក្នុងរយៈពេលពី ៣ ទៅ ៦ សប្តាហ៍អ្នកនឹងអាចធ្វើចលនាធម្មតាបានច្រើនឡើងវិញ។

សម្រាប់ជនបរទេសដែលបានធ្វើដំណើរទៅប្រទេសថៃជាពិសេសសម្រាប់ការវះកាត់ប្តូរត្រគាកពួកគេអាចគិតថាបញ្ហានេះនឹងបង្កឱ្យមានការរអាក់រអួលខ្លះទាក់ទងនឹងស្ថានភាពទិដ្ឋាការរបស់ពួកគេ។ ពួកគេប្រហែលជាមានការព្រួយបារម្ភអំពីការចាកចេញពីប្រទេសថៃភ្លាមៗបន្ទាប់ពីការវះកាត់ពីព្រោះទិដ្ឋាការរបស់ពួកគេផុតកំណត់មុនពេលពួកគេបានជាសះស្បើយទាំងស្រុង។ នៅមន្ទីរពេទ្យវេជ្ជថានីធានាថាអ្នកនឹងមិនមានបញ្ហានេះទេ។ ការវះកាត់នឹងមិនបង្កឱ្យមានការរអាក់រអួលបែបនេះទេ។ អ្នកនឹងមិនចាំបាច់ចាកចេញមុនពេលអ្នកបានជាសះស្បើយពេញលេញហើយអ្នកនឹងមិនបញ្ចប់ការផ្តល់ទិដ្ឋាការរបស់អ្នកហួសកំរិតឡើយ។

សេវាកម្មធ្វើដំណើរនៃមន្ទីរពេទ្យវេជ្ជថានី:

អ្នកជំងឺបរទេសដែលគិតថាពួកគេត្រូវធ្វើដំណើរទៅផ្ទះបន្ទាប់ពីការវះកាត់របស់ពួកគេអាចនឹងមានការភ្ញាក់ផ្អើលនៅពេលដឹងអំពីសេវាកម្មធ្វើដំណើរនិងទិដ្ឋាការរបស់មន្ទីរពេទ្យវីជេថានី។

បុគ្គលិកអាចរៀបចំការពន្យារទិដ្ឋការបានយ៉ាងងាយស្រួលសម្រាប់អ្នកផ្លាស់ប្តូរជើងហោះហើរកក់បន្ទប់សណ្ឋាគារភ្លាមៗនៅពេលដែលអ្នកត្រៀមខ្លួនចាកចេញពីមន្ទីរពេទ្យ។ ពួកគេថែមទាំងអាចរៀបចំការធ្វើដំណើរពីមន្ទីរពេទ្យ ឬ សណ្ឋាគាររបស់មន្ទីរពេទ្យទៅអាកាសយានដ្ឋាន។

មន្ទីរពេទ្យមានអ្នកបកប្រែដែលអាចនិយាយភាសាផ្សេងៗដើម្បីធានាថាអ្នកជំងឺយល់ច្បាស់ពីការណែនាំរបស់គ្រូពេទ្យ។ មន្ទីរពេទ្យវេជ្ជថានីមានសេវាកម្មដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជំងឺបរទេសក្នុងការទាញយកអត្ថប្រយោជន៍ពីសេវាកម្មដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។

មន្ទីរពេទ្យវេជ្ជថានីមានការិយាល័យតំណាងនៅក្នុងប្រទេសចំនួន ២០ ទូទាំងពិភពលោក។ អ្នកអាចទាក់ទងជាមួយការិយាល័យទាំងនេះនៅក្នុងប្រទេសកំណើតរបស់អ្នកដើម្បីរកព័ត៌មានលំអិតនៃការធ្វើដំណើរទៅប្រទេសថៃសម្រាប់ការវះកាត់ប្តូរត្រគាករបស់អ្នក។

មន្ទីរពេទ្យវេជ្ជថានីមានក្រុមសេវាកម្មនិងក្រុមគាំទ្រដើម្បីជួយជនបរទេសដោះស្រាយជាមួយនឹងផលប៉ះពាល់នៃការវះកាត់ប្តូរត្រគាក។ ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានផ្តល់អនុសាសន៍ឱ្យប្តូរត្រគាកជាដំណោះស្រាយចុងក្រោយរបស់អ្នក សូមពិចារណាធ្វើការវះកាត់ដោយក្រុមវះកាត់ជំនាញនិងបទពិសោធន៍ដែលមានជំនាញខ្ពស់នៅមន្ទីរពេទ្យវេជ្ជថានី។ ទំនាក់ទំនង

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលផ្លាស់ប្តូរជង្គង់ដោយមនុស្សយន្ត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating