រំញោចអូវុល-Ovarian stimulation (ការភ្ញោចពង)៖ បង្កើនឱកាសឱ្យមានផ្ទៃពោះ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

រំញោចអូវុល-Ovarian stimulation (ការភ្ញោចពង)៖ បង្កើនឱកាសឱ្យមានផ្ទៃពោះ

Share:

តើអ្នកធ្លាប់ឭអំពី“ការរំញោចអូវុល – Ovarian stimulation”ទេ? ប្រសិនបើអ្នកមានការលំបាកក្នុងការមានផ្ទៃពោះអ្នកប្រហែលជាត្រូវដឹងពីមូលហេតុនិងពេលណាដែលអ្នកត្រូវការការរំញោចអូវុល(Ovarian stimulation)។

ជាទូទៅក្នុងមួយខែ ស៊ុតមួយក្នុងចំណោមស៊ុតទាំងអស់នឹងមានលក្ខណៈលូតលាស់ដោយធម្មជាតិនៅក្នុងអូវែរហើយបន្ទាប់មកនឹងត្រូវបានធ្លាក់ចេញហៅថាការបញ្ចេញពងអូវុល។ ប៉ុន្តែចំពោះស្ត្រីដែលមានបញ្ហាភាពគ្មានកូនមានតែពងមួយប៉ុណ្ណោះដែលមិនគ្រប់គ្រាន់ទេព្រោះឱកាសនៃការមានផ្ទៃពោះគឺទាបណាស់។ ដូច្នេះយើងត្រូវការការរំញោចអូវុល(Ovarian stimulation)ដើម្បីជំរុញការផលិតស៊ុតឱ្យបានច្រើនដើម្បីបង្កើនឱកាសក្នុងការមានផ្ទៃពោះ។

មានវិធីសាស្រ្ត ២ យ៉ាងក្នុងការធ្វើរំញោចអូវុល(Ovarian stimulation)ដែលជាការលេបថ្នាំនិងការចាក់ថ្នាំ។

សម្រាប់ស្ត្រីដែលចង់ជំរុញការផលិតស៊ុតឱ្យបានច្រើនដើម្បីធ្វើIntrauterine Insemination (IUI)និងដើម្បីបង្កើនឱកាសមានផ្ទៃពោះមុនពេលរួមភេទ គ្រូពេទ្យនឹងពិចារណាប្រើកម្រិតទាបនៃថ្នាំឬការចាក់បញ្ចូលអូវុលពីព្រោះមានស៊ុតតែ 1 – 3 ប៉ុណ្ណោះគឺគ្រប់គ្រាន់ដើម្បីមានផ្ទៃពោះ។

ចំពោះស្ត្រីដែលចង់ធ្វើការបង្ករកំនើតបែប In Vitro Fertilization (IVF) វេជ្ជបណ្ឌិតនឹងប្រើកម្រិតខ្ពស់នៃការបញ្ចេញពងអូវុលតាមរយៈការចាក់ថ្នាំពីព្រោះវិធី IVF ត្រូវការពងច្រើនដើម្បីបង្កើនអត្រាជោគជ័យនៃការមានផ្ទៃពោះ ។
ពេលវេលាសមស្របដើម្បីចាប់ផ្តើមរំញោចអូវែគឺជារយៈពេល 2-3 ថ្ងៃដំបូងនៃការមករដូវ។

ជាទូទៅរយៈពេលរំញោចអូវុល(Ovarian stimulation)ត្រូវការពេលប្រហែល 5 ទៅ 10 ថ្ងៃដើម្បីបង្កើនទំហំនិងគុណភាពរបស់ពង។ វេជ្ជបណ្ឌិតនឹងបន្តពិនិត្យទំហំពងដោយប្រើម៉ាស៊ីនអេកូ។

ការរំញោចអូវុល(Ovarian stimulation)អាចនឹងបង្កើនកម្រិតអរម៉ូនហើយដែលអាចបណ្តាលឱ្យមានបញ្ហាដំណេក ការហើមពោះ ឈឺក្បាលក្នុងករណីខ្លះ។ ទោះយ៉ាងណាផលប៉ះពាល់ទាំងនេះកើតឡើងតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់ដឹងបន្ថែមអំពីការរំញោចអូវុល(Ovarian stimulation)និង / ឬចង់ពិគ្រោះជាមួយអ្នកជំនាញរបស់យើង។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌល V Facility, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (3 )
  • Your Rating