ឆ្អឹងខ្នងត្រូវបានគេចាត់ទុកថាជាចំនុចកណ្តាលនៃរាងកាយទាំងមូល។ មុខងារសំខាន់បំផុតរបស់វាគឺការការពារខួរឆ្អឹងខ្នង និងសរសៃប្រសាទដែលមាននៅផ្នែកផ្សេងទៀតនៃរាងកាយ។ ប្រសិនបើអ្នកកំពុងឈឺឆ្អឹងខ្នង(Backache)រ៉ាំរ៉ៃហើយឈានដល់ដំណាក់កាលទាមទារការព្យាបាលប្រកបដោយវិជ្ជាជីវៈមជ្ឈមណ្ឌលឆ្អឹងខ្នងរបស់មន្ទីរពេទ្យវេជ្ជថានីក្នុងទីក្រុងបាងកកប្រទេសថៃគឺជាកន្លែងសម្រាប់អ្នក។
មជ្ឈមណ្ឌលឆ្អឹងខ្នងរបស់យើងប្រើបច្ចេកវិទ្យានិងបច្ចេកទេសវេជ្ជសាស្រ្តទំនើបដើម្បីផ្តល់ការព្យាបាលឆ្អឹងខ្នងដែលល្អបំផុតនៅទីក្រុងបាងកកប្រទេសថៃ។ ក្រុមគ្រូពេទ្យនិងគ្រូពេទ្យវះកាត់ឆ្អឹងខ្នងដែលមានការបណ្តុះបណ្តាលខ្ពស់របស់យើងមានគោលបំណងដើម្បីអប់រំនិងជួយដល់អ្នកជំងឺក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តដោយផ្តល់ឱ្យពួកគេនូវជំរើសនិងព័ត៌មានពេញលេញ រួមទាំងពន្យល់អំពីជំរើសនៃការព្យាបាលដូចជាការវះកាត់និងវិធីផ្សេងទៀតដែលមិនមែនជាការវះកាត់ជាមួយនិងហានិភ័យនិងផលវិបាកដែលអាចកើតមាននិង អត្ថប្រយោជន៍នៃការព្យាបាលតាមវិធីនីមួយៗ។
អ្វីដែលសំខាន់ជាងនេះទៅទៀតករណីនីមួយៗត្រូវបានពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ដើម្បីកំណត់វិធីព្យាបាលដែលល្អបំផុតដើម្បីព្យាបាលបញ្ហារបស់អ្នកជំងឺ។ ការព្យាបាលគឺអាស្រ័យលើភាពធ្ងន់ធ្ងរនិងមូលហេតុនៃការឈឺខ្នង។ ជាញឹកញាប់វាគឺជាការព្យាបាលដែលមិនវះកាត់ដូចជាការព្យាបាលដោយថ្នាំនិងការព្យាបាលដោយហាត់ប្រាណ។ ទោះយ៉ាងណាក៏ដោយការព្យាបាលដោយការវះកាត់អាចត្រូវការជាចាំបាច់ ចំពោះករណីធ្ងន់ធ្ងរ។
ក្នុងការធ្វើរោគវិនិច្ឆ័យវេជ្ជបណ្ឌិតនឹងពិនិត្យខ្នងរបស់អ្នក និងពិនិត្យពីសមត្ថភាពអង្គុយ ឈរ ដើរ និងលើកជើងរបស់អ្នក។ វេជ្ជបណ្ឌិតអាចពិចារណាធ្វើការពិនិត្យបន្ថែមដូចជាការថតកាំរស្មីអិច X-Ray, MRI ឬ ស្កេន CT, ការធ្វើតេស្តឈាម និងការសិក្សាលើប្រព័ន្ធប្រសាទ។
ប៉ុន្តែប្រសិនបើអ្នកមានរោគសញ្ញាឈឺខ្នងផ្នែកខាងក្រោមអ្នកត្រូវស្វែងរកការព្យាបាលប្រកបដោយវិជ្ជាជីវៈឱ្យបានឆាប់បំផុត៖
- ឈឺចាប់បន្ទាប់ពីរងរបួស ការដួល ឬគ្រោះថ្នាក់ផ្សេងៗ
- ការឈឺចាប់ធ្ងន់ធ្ងរដែលនៅតែបន្តកើតមានទោះបីជាលាតសន្ធឹងពេលសម្រាកក៏ដោយ
- ឈឺខ្នងរ៉ាំរ៉ៃ ៣ ខែជាប់ៗគ្នា
- ការឈឺសរសៃប្រសាទ (ដេញចុះតាមត្រគាក ជើង និងប្រអប់ជើង)
ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម សូមប្រុងប្រយ័ត្ន៖
- មានភាពទន់ជើង
- ឈឺឬស្ពឹកនៅតំបន់គូថ ជើង ឬប្រអប់ជើង
- ក្តៅខ្លួន ក្អួត ចង្អោរ
- ស្រកទម្ងន់ភ្លាមៗ
- បញ្ហាទឹកនោម
ស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើអ្នកមានរោគសញ្ញាដូចបានរៀបរាប់ទាំងនេះ។ នៅមជ្ឈមណ្ឌលឆ្អឹងខ្នងរបស់មន្ទីរពេទ្យវេជ្ជថានីយើងនឹងធ្វើរោគវិនិច្ឆ័យមូលហេតុនិងរៀបចំផែនការព្យាបាលដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកជំងឺ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 4.8 stars
4.8 / 5 (Reviewers) - Spectacular
- Your Rating