តើជំងឺមហារីក (Cancer) អាចកើតលើសព៌ាង្គកាយផ្នែកណាខ្លះ? - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

តើជំងឺមហារីក (Cancer) អាចកើតលើសព៌ាង្គកាយផ្នែកណាខ្លះ?

Share:

“ជំងឺមហារីក – Cancer“ ជាមូលហេតុការបាត់បង់អាយុជីវិតខ្ពស់បំផុតលើលោកនេះមកជាយូរយារមកហើយ ជំងឺមហារីកប្រភេទខ្លះអ្នកខ្លះធ្លាប់ឮធ្លាប់ស្គាល់ តែនៅមានជំងឺមហារីកជាច្រើនប្រភេទដែលអាចកើតឡើង តែមិនសូវធ្លាប់ឮជាញឹកញយប៉ុន្មានទេ ថ្ងៃនេះយើងនឹងមកណែនាំឲ្យស្គាល់ជំងឺមហារីកឲ្យកាន់តែច្បាស់ ថាជំងឺមហារីកអាចកើតលើសព៌ាង្គកាយរបស់បុរសនិងនារីត្រង់ផ្នែកណាខ្លះ

ជំងឺមហារីកកើតលើបុរសដែលជួបញឹកញយ ដូចជា

  • ជំងឺមហារីកថ្លើម (Liver cancer) ដែលកើតបណ្តាលមកពីការឆ្លងមេរោគរលាកថ្លើមប្រភេទប៊ី និងស៊ី ជំងឺក្រិនថ្លើមដោយសារសេពគ្រឿងស្រវឹង និងខ្លាញ់រុំថ្លើមរ៉ាំរ៉ៃ
  • ជំងឺមហារីកសួត (Lung cancer) កត្តាចម្បងដែលបង្កឲ្យកើតបណ្តាលមកពី ជក់បារី តំណពូជ ការធ្វើការឬរស់នៅនិងបរិស្ថានដែលមានសារធាតុគីមី
  • ជំងឺមហារីកពោះវៀនធំ (Colorectal cancer) កត្តាដែលកឲ្យកើតហានិភ័យច្រើនប្រការគួបផ្សំគ្នាដូចជា សកម្មភាព បរិស្ថាន អាហារ និងតំណពូជ
  • ជំងឺមហារីកក្រពេញប្រូស្តាត (Prostate cancer) កើតបណ្តាលមកពីកោសិកាឬជាលិកាខាងក្នុងក្រពេញប្រូស្តាតដែលមិនអាចគ្រប់គ្រងបាន
  • ជំងឺមហារីកក្រពេញកូនកណ្តុរ (Lymph node cancer) ជាមហារីកដែលកើតមកពីគ្រាប់ឈាមសប្រភេទលីមហ្វូសៃ(Lymphocyte) លូតលាស់ច្រើនកើនបរិមាណខុសប្រក្រតី ធ្វើឲ្យក្រពេញកូនកណ្តុរលូតលាស់លឿនជ្រុល តែងប្រទះបរិវេណក្រពេញកូនកណ្តុរត្រង់ក ក្លៀក និងក្រលៀន
  • ជំងឺមហារីកគ្រាប់ឈាមស (Leukemia) កើតបណ្តាលមកពីគោលិកាសលូតលាស់ច្រើនខុសប្រក្រតី ហើយមិនអាចលូតលាសក្លាយទៅជាគ្រាប់ឈាមបានយ៉ាងពេញលក្ខណ:បាន រហូតទៅទប់ស្កាត់ការសារគ្រាប់ឈាមប្រភេទផ្សេងទូទៅ បង្កផលប៉ះពាល់ដល់មុខងារនៃប្រព័ន្ធឈាមបាត់បង់
  • ជំងឺមហារីកប្លោកនោម (Bladder cancer) កត្តាដែលបង្កហានិភ័យមកពីការជក់បារីច្រើន ឬធ្វើការក្នុងរោងចក្រឧស្សាហកម្មជ្រលក់ក្រណាត់ បុគ្គលដែលមានការរលាកប្លោកនោមរ៉ាំរ៉ៃ ឬកើតក្រួសក្នុងប្លោកនោមរ៉ាំរ៉ៃ• ជំងឺមហារីកក្នុងប្រអប់មាត់ (Oral cavity cancer) មូលហេតុកើតមកពីការជក់បារី សេពគ្រឿងស្រវឹង ឆ្លងវីរុសHPV និងការរលាកឬកើតដំបៅក្នុងប្រអប់មាត់រ៉ាំរ៉ៃដែលបណ្តាលមកពីបញ្ហាធ្មេញនិងអញ្ចាញ
  • ជំងឺមហារីកក្រពះ (Stomach cancer) មានច្រើនកត្តាដែលបង្កឲ្យកើតដែលប្រទះឃើញថាអាចបង្កើនហានិភ័យនៃរោគបានដូចជា អាយុច្រើនឡើង មានប្រវត្តិគ្រួសារកើតជំងឺមហារីកក្រពះ សកម្មភាពការរស់នៅ និងអាហារជាដើម 
  • ជំងឺមហារីកបំពង់អាហារ (Gastrointestinal cancer) កើតបណ្តាលមកពីការទទួលទានអាហារក្តៅ មានកើតជំងឺរលាកក្រពះរ៉ាំរ៉ៃ ច្រាលទឹកអាស៊ីដក្រពះរ៉ាំរ៉ៃ និងជក់បារី.

ជំងឺមហារីកកើតលើនារីដែលជួបញឹកញយ ដូចជា

  • ជំងឺមហារីកសុដន់ (Breast cancer) កត្តាដែលបង្កហានិភ័យដូចជា មានសមាជិកក្នុងគ្រួសារកើតជំងឺមហារីកសុដន់ មានជំងឺធាត់ សេពគ្រឿងស្រវឹងច្រើន
  • ជំងឺមហារីកមាត់ស្បូន (Cervical cancer) កើតមកពីការឆ្លងវីរុស HPVប្រភេទទី១៦និង១៨ និងកត្តាហានិភ័យផ្សេងៗដូចជា មានការរួមភេទពីវ័យក្មេង មានដៃគូរួមភេទច្រើន ជក់បារី ឬមានប្រព័ន្ធស៊ាំខ្សោយ
  • ជំងឺមហារីកថ្លើម (Liver cancer) ដែលកើតបណ្តាលមកពីការឆ្លងមេរោគរលាកថ្លើមប្រភេទប៊ី និងស៊ី ជំងឺក្រិនថ្លើមដោយសារសេពគ្រឿងស្រវឹង និងខ្លាញ់រុំថ្លើមរ៉ាំរ៉ៃ
  • ជំងឺមហារីកសួត (Lung cancer) កត្តាចម្បងដែលបង្កឲ្យកើតបណ្តាលមកពី ជក់បារី តំណពូជ ការធ្វើការឬរស់នៅនិងបរិស្ថានដែលមានសារធាតុគីមី
  • ជំងឺមហារីកពោះវៀនធំ (Colorectal cancer) កត្តាដែលកឲ្យកើតហានិភ័យច្រើនប្រការគួបផ្សំគ្នាដូចជា សកម្មភាព បរិស្ថាន អាហារ និងតំណពូជ
  • ជំងឺមហារីកកន្សោមពង (Ovarian cancer) ឬក្រពេញអូវ៉ែ មូលហេតុមកពីតំណពូជ និងកត្តាហានិភ័យដែលជំរុញមាន បរិស្ថានជុំវិញដូចជាសារធាតុគីមី អាហារ ជាដើម
  • ជំងឺមហារីកស្បូន (Uterine cancer) អាចបណ្តាលមកអរម៉ូនក្នុងរាង្គកាយគ្មានតុល្យភាព ចំណែកកត្តាដែលជំរុញឲ្យកើតជំងឺមហារីកមាត់ស្បូន ដូចជា នារីដែលមិនមានកូន ឬមានកូនពេលមានអាយុច្រើនហើយ តំណពូជ រួមទាំងតែងប្រទះឃើញគួបផ្សំជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម
  • ជំងឺមហារីកគ្រាប់ឈាមស (Leukemia) កើតបណ្តាលមកពីគោលិកាសលូតលាស់ច្រើនខុសប្រក្រតី ហើយមិនអាចលូតលាសក្លាយទៅជាគ្រាប់ឈាមបានយ៉ាងពេញលក្ខណ:បាន រហូតទៅទប់ស្កាត់ការសារគ្រាប់ឈាមប្រភេទផ្សេងទូទៅ បង្កផលប៉ះពាល់ដល់មុខងារនៃប្រព័ន្ធឈាមបាត់បង់
  • ជំងឺមហារីកក្នុងប្រអប់មាត់ (Oral cavity cancer) មូលហេតុកើតមកពីការជក់បារី សេពគ្រឿងស្រវឹង ឆ្លងវីរុសHPV និងការរលាកឬកើតដំបៅក្នុងប្រអប់មាត់រ៉ាំរ៉ៃដែលបណ្តាលមកពីបញ្ហាធ្មេញនិងអញ្ចាញ
  • ជំងឺមហារីកក្រពេញកូនកណ្តុរ (Lymph node cancer) ជាមហារីកដែលកើតមកពីគ្រាប់ឈាមសប្រភេទលីមហ្វូសៃ(Lymphocyte) លូតលាស់ច្រើនកើនបរិមាណខុសប្រក្រតី ធ្វើឲ្យក្រពេញកូនកណ្តុរលូតលាស់លឿនជ្រុល តែងប្រទះបរិវេណក្រពេញកូនកណ្តុរត្រង់ក ក្លៀក និងក្រលៀន
  • មហារីកក្រពេញទីរ៉ូអ៊ីត (Thyroid cancer) កត្តាហានិភ័យរួមមាន ទទួលកាំរស្មីនៅជុំវិញក ឬមានសមាជិកគ្រួសារមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីត អាយុកាន់តែចាស់ ប៉ះពាល់សារធាតុគីមីនៅក្នុងឧស្សាហកម្មដែកធ្ងន់

ក្រៅពីមហារីកដែលបានរៀបរាប់ខាងលើមានមហារីកជាច្រើនប្រភេទដែលកម្រនឹងកើតមានដែលមានដូចខាងក្រោម៖

  • មហារីកច្រមុះ (Nasopharyngeal cancer) គឺទាក់ទងនឹងការឆ្លងវីរុស Epstein-Barr ។
  • កត្តាហានិភ័យនៃជំងឺមហារីកបំពង់សំលេង (Laryngeal cancer) គឺការជក់បារីនិងការផឹកស្រា។
  • មហារីកបណពង់ទឹកប្រមាត់ (Cholangiocarcinoma) គឺជាជំងឺមហារីកដែលទាក់ទងទៅនឹងដុំថ្មនៅក្នុងថង់ទឹកប្រមាត់ការហើមថ្លើមនិងនីដ្រូហ្សែនមហារីកដែលអាចត្រូវបានរកឃើញនៅក្នុងអាហារផ្អាប់។
  • ជំងឺមហារីកលំពែង (Pancreatic cancer) ត្រូវបានរកឃើញថាមានតែ ១ ភាគរយនៅក្នុងប្រទេសថៃ។ មូលហេតុនៃជំងឺមហារីកលំពែងមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែការជក់បារី ទឹកនោមផ្អែម និងតំនរពូជអាចជាកត្តាហានិភ័យនៃជំងឺមហារីកលំពែង។
  • មហារីកឆ្អឹង (Bone cancer) គឺជាមហារីកដែលកម្រកើតឡើង។ ទោះយ៉ាងណាមូលហេតុនៃជំងឺមហារីកឆ្អឹងនៅមិនទាន់ច្បាស់នៅឡើយទេ។
  • ជំងឺមហារីកស្បែកនិងមេឡាណូម៉ា (Skin cancer & Melanoma) គឺបណ្តាលមកពីការរលាកស្បែករ៉ាំរ៉ៃពីពន្លឺកាំរស្មីយូវីឬក្រែមផ្សំឬសារធាតុអាសេនិច។
  • ជំងឺមហារីកខួរក្បាលនិងដុំសាច់ខួរក្បាល (Brain cancer & Brain tumor) មានមូលហេតុមិនច្បាស់ទេ ប៉ុន្តែវាអាចទាក់ទងទៅនឹងការលូតលាស់ខុសធម្មតានៃកោសិកាក្នុងខួរក្បាលដូចជាកោសិកាប្រសាទ ជាលិកាខួរក្បាល និងកោសិកាខួរឆ្អឹង ក្រពេញនៅក្នុងខួរក្បាល និងកោសិកាស្ទប។
  • ជំងឺមហារីកតម្រងនោម (Kidney cancer) មានកត្តាហានិភ័យគឺតំនរពូជនិងភាពចាស់។
  • ការក្រិនជាលិកាទន់ (Soft tissue sarcoma) បណ្តាលមកពីហ្សែន ការប៉ះពាល់សារធាតុគីមី ការប៉ះពាល់នឹងវិទ្យុសកម្ម ការហើមរ៉ាំរ៉ៃនៅលើជើងនិងដៃ ឬការឆ្លងមេរោគមួយចំនួនដូចជាការឆ្លង HHV-8 ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលមហារីកជីវិត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 3.5 stars
    3.5 / 5 (8 )
  • Your Rating