កត្តាដែលបង្កឲ្យកើតមហារីកសួត – Risk factor for Lung cancer៖
- ជក់បារី
- សារធាតុគីមីឬសារធាតុដែលកឲ្យកើតមហារីក
- ទិដ្ឋភាពនិងបរិយាកាសកខ្វក់
- បុគ្គលក្នុងគ្រួសារមានប្រវត្តិកើតមហារីកសួត
- វ័យ
រោគសញ្ញា – Signs & Symptoms of Lung cancer៖
- ក្អករ៉ាំរ៉ៃ
- ក្អកចេញឈាម
- មានស្លេះ
- គ្រុនរ៉ាំរ៉ៃ
- សំលេងស្អក
- ពិបាកដកដង្ហើម
- ចុកណែនដើមទ្រូង
- ងាយហត់
- ស្រកទម្ងន់
បុគ្គលដែលមានអាយុចាប់ពី៥៥-៧៥ ឆ្នាំដែលធ្លាប់ជក់បារីជាង៣០ដើមក្នុងមួយឆ្នាំគួរការថតពិនិត្យ
ដោយគ្រឿងកុំព្យូទ័រកាំរស្មីកម្រិតទាប ( CT SCAN ) ដើម្បីពិនិត្យតាមដានមើលភាពខុសប្រក្រតីក្នុងសួត
មហារីកសួត(Lung cancer)កើតឡើងបណ្តាលមកពីកោសិកាសួតមានការផ្លាសប្តូរប្រែក្លាយទៅជាដុំសាច់
និងទៅរារាំងតួនាទីរបស់សួត ដែលមានតួនាទីក្នុងនាំអុកស៊ីសែនទៅចិញ្ចឹមផ្នែកផ្សេងៗនៃរាង្គកាយ ហើយអាចបន្តការរីករាលដាលដល់បរិវេណផ្សេងៗបានដូចជា ថ្លើម ខួរក្បាល ឆ្អឹង ដោយកម្រិតកាចសាហាវនៃមហារីកសួត(Lung cancer)អាស្រ័យលើប្រភេទមហារីក
រោគសញ្ញា៖
- ជាធម្មតាមហារីកសួតរយ:ដំបូងមិនបញ្ចេញរោគសញ្ញា តែបើរីករាលដាលហើយទើបបញ្ចេញរោគសញ្ញាដូចជា៖
- ក្អករ៉ាំរ៉ៃ
- ក្អកចេញឈាម
- មានស្លេះ
- គ្រុនរ៉ាំរ៉ៃ
- សំលេងស្អក
- ពិបាកដកដង្ហើម
- ចុកណែនដើមទ្រូង
- ងាយហត់
- ស្រកទម្ងន់
ការពិនិត្យមហារីកសួត – Lung cancer screening test៖
បច្ចុប្បន្នមានការពិនិត្យមហារីកសួតលើបុគ្គលដែលមានកត្តាហានិភ័យដូចជា បុគ្គលដែលមានអាយុ៥៥-៧៥ ឆ្នាំ និងជក់បារីជាង៣០ដើមក្នុងមួយឆ្នាំ ដោយគ្រឿងកុំព្យូទ័រកាំរស្មីកម្រិតទាប ( Low Dose CT SCAN ) ក្រៅពីការពិនិត្យសុខភាពប្រចាំឆ្នាំ ថែមទាំងអាចពិនិត្យរកភាពខុសប្រក្រតីរយ:ដំបូងបានពីការថតសួត ដូចជា អាចពិនិត្យឃើញស្លាកស្នាម ឬ ដុំសាច់ក្នុងសួតបានផងដែរ
ប្រសិនប្រទះឃើញដុំសាច់ ឬស្លាកស្នាម និងអាចពិនិត្យដុំសាច់បន្ថែម បើសិនជាមហារីករយ:ដំបូងក៏អាចធ្វើការព្យាបាលបានភ្លាមៗ នឹងមានឱកាសព្យាបាលឲ្យជាដាច់បាន តែបើសិនទុកចោល ដុំដាច់ ឬស្លាកស្នាក្នុងសួតនិងរីករាលដាលឡើង មហារីកនឹងរីករាលដាលបណ្តាលឲ្យ
ពិបាកព្យាបាលនិងគ្រោះថ្នាក់ដល់ជីវិត
ដូច្នោះហើយបើរស់នៅក្នុងកត្តាហានិភ័យ និងមានរោគសញ្ញាខុសប្រក្រតី គូររូសរាន់ពិភាក្សាជាវេជ្ជបណ្ឌិត ដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យរក
មូលហេតុពិតបា្រកដ ក្រៅពីនេះការពិនិត្យសុខភាពប្រចាំឆ្នាំ និងព្យាយាមជៀសវាងពីកត្តាដែលបង្កហានិភ័យផ្សេងៗក៏អាចជួយបង្ការនិង
កាត់បន្ថយឱកាសដែលកឲ្យកើតមហារីកសួតបាន ឬប្រសិនជាពិនិត្យឃើញក៏អាចធ្វើការព្យាបាលបានទាន់ភ្លាម
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលមហារីកជីវិត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating