កត្តាដែលកឲ្យកើតរោគមានដូចខាងក្រោម(The Causes of Hallux valgus)៖
1) គ្រោងសាងជើងខុសប្រក្រតី
- មានប្រអប់ជើងសំប៉ែត
- សន្លាក់ម្រាមមេជើងរលុង
- ការខូចទ្រង់ទ្រាយនៅម្រាមជើងធំ
2) ភាពខុសប្រក្រតីនៃសាច់ដុំនិងសរសៃពួរ៖
- ដូចជាមានជាលិកាស្រោបកន្លែងសន្លាក់រលុង
- ការរលាកនៃសន្លាក់ករណីអ្នកជំងឺដែលកើត
- ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ
3) តំណពូជ
- ជាធម្មតាវាត្រូវបានគេរកឃើញចំពោះមនុស្សដែលមានអាយុចន្លោះពី 10 ទៅ 19 ឆ្នាំ
4) ពាក់ស្បែកជើងមិនត្រូវនិងសរីរាង្គបាតជើង
- ដូចជាពាក់ស្បែកជើងសូកឃ្នាបម្រាមចុងជើង
- ស្បែកជើងចុងស្រូច
ភាវ:ដែលមានសន្លាក់ម្រាមមេជើងវៀច លក្ខណ:ម្រាមមេជើងវៀចទៅខាងម្រាមជើងចង្អុលខុសប្រក្រតី និងមានឆ្អឹងម្រាមមេជើងប៉ោងចេញមកក្រៅ ក្នុងរយ:ដំបូងៗអាចមិនមានរោគសញ្ញាអ្វីខុសប្រក្រតី ដោយសង្កេតឃើញម្រាមមេជើងផ្អៀងមិនសូវស្អាត តែរយ:បន្ទាប់មកនឹងមានអាការ:ឈឺចាប់ពីខាងក្នុងម្រាមមេជើង បើសង្កេតមើលជើងនឹងមានលក្ខណ:ដូចប្រដាប់ចុចរង្វង់មូលៗ ប៉ោងចេញមកខាងក្រៅនៃបរិវេណសន្លាក់ម្រាមមេជើង ហើយពេលសូកស្បែកជើងពិបាក កត្តាដែលបង្កឲ្យកើតដូចជា
- រចនាសម្ព័ន្ធជើងខុសប្រក្រតី មានប្រអប់ជើងសំប៉ែត សន្លាក់ម្រាមមេជើងរលុង ការមានសរីរាង្គនៃឆ្អឹងម្រាមមេជើងខុសប្រក្រតី ការមានឆ្អឹងម្រាមជើងណាមួយវែងខុសប្រក្រតី មានឆ្អឹងម្រាមមេជើងវៀចផ្អៀង ជាដើម
- ភាពខុសប្រក្រតីនៃសាច់ដុំនិងសរសៃពួរ ដូចជាមានជាលិកាស្រោបកន្លែងសន្លាក់រលុងការរលាកនៃសន្លាក់ករណីអ្នកជំងឺដែលកើតជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid Arthritis) មានការរលាករហូតដល់ធ្វើឲ្យសាច់ដុំនិងសរសៃពួរខុសប្រក្រតី
- តំណពូជ៖ជាធម្មតាវាត្រូវបានគេរកឃើញចំពោះមនុស្សដែលមានអាយុចន្លោះពី 10 ទៅ 19 ឆ្នាំ។
- ពាក់ស្បែកជើងមិនត្រឹមត្រូវ ដូចជាពាក់ស្បែកជើងសូកឃ្នាបម្រាមចុងជើង ស្បែកជើងចុងស្រូច ដែលប្រទះឃើញញកញយចំពោះនារីវ័យមជ្ឈិមវ័យ ដែលនិយមពាក់ស្បែកជើងកែងចោតខ្ពស់
ដូច្នោះហើយបើសិនជាមានរោគសញ្ញាឈឹចុកចាប់ខ្លាំងឡើងអំឡុងពេលពាក់ស្បែកជើង ដើរ រត់ និងពេលទម្លាក់ទម្ងន់ គួរពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេស សម្រាប់បុគ្គលណាដែលមានអាការ:មិនធ្ងន់ធ្ងរ អាចជ្រើសព្យាបាលដោយការមិនបាច់វះកាត់ ដូចជាផ្លាសប្តូរស្បែកជើងដែលសមរម្យនិងសរីរាង្គបាតជើង ស្រទាប់បាតស្បែកជើងទន់ ជៀងវាងការពាក់ស្បែកជើងកែងចោត ឬកាត់ស្រទាប់សូកបាតស្បែកជើង តែបើសិនជាអាការ:មិនប្រសើរឡើង អាចចាំបាច់ត្រូវធ្វើការវះកាត់ ករណីដេលមានរោគសញ្ញាមិនធ្ងន់ធ្ងរ អាចវះកាត់មុខរបួសតូចបាន ផលល្អនៃការវះកាត់ដោយវិធីនេះគឺ ជាសះស្បើយលឿន និងកាត់បន្ថយពេលវេលាការស្នាក់នៅព្យាបាល ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating