ក្រួសក្នុងថង់ប្រមាត់ (Gallstones) វះកាត់ព្យាបាល មុនហានិភ័យឆក់យកជីវិត

អត្ថបទសុខភាព

ក្រួសក្នុងថង់ប្រមាត់ (Gallstones) វះកាត់ព្យាបាល មុនហានិភ័យឆក់យកជីវិត

Share:

ជំងឺធាត់ទូទាំងពិភពលោក មានមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ឆ្លុះបញ្ចាំងពីសកម្មភាពរបស់មនុស្សក្នុងការទទួលទានអាហារដែល

មានខ្លាញ់ខ្ពស់  ហើយជាកត្តាសំខាន់ដែលបង្កជំងឺផ្សេងៗតាមមកក្នុងចំណោមនោះគឺជំងឺក្រួសក្នុងថង់ប្រមាត់  បច្ចុប្បន្នការវះកាត់ព្យាបាល

ក្រួសក្នុងថង់ប្រមាត់ជាជម្រើសនៃការព្យាបាល (Gallstones treatment)ដែលត្រង់ចំណុចនិងកាត់បន្ថយឱកាសកើតផលវិបាកផ្សេងៗចូលជ្រៀតជ្រែកធ្ងន់ធ្ងរដល់ថ្នាក់បាត់បង់អាយុជីវិត

លោកវេជ្ជបណ្ឌិត វីរះយុទ្ធ អឿវិសេសវង្ស  ឯកទេសផ្នែកវះកាត់ទូទៅនៃមន្ទីរពេទ្យវេជ្ជថានី បានមានប្រសាសន៍ថា ពេលទទួលទានអាហារជាពិសេសអាហារដែលមានខ្លាញ់ៗ  រាងកាយនឹងបញ្ចេញទឹកប្រមាត់ចេញដើម្បីជួយរំលាយអាហារខ្លាញ់  ធ្វើឲ្យខ្លាញ់បំបែកចាប់ជាមួយនិងទឹករំលាយអាហារតាមប្រព័ន្ធរំលាយអាហារនៃរាងកាយដោយដើមកំណើតនៃទឹកប្រមាត់នឹងត្រូវផលិតពីថ្លើមនិងរក្សាទុកក្នុងថង់ប្រមាត់  ហើយក្នុងទឹកប្រមាត់មានអង្គប្រកបច្រើនយ៉ាង ​ប្រសិនជាអង្គប្រកបនៃទឹកប្រមាត់គ្មានតុល្យភាព ​ប្រកប

និងការទទួលទានអាហារដែលមានខ្លាញ់ៗបរិមាណច្រើន  នឹងធ្វើឲ្យកើតទៅជាកំបោរជាក្រួសក្នុងថង់ប្រមាត់(Gallstones) ​បញ្ហាដែលតាមមក ក្រោយពីមានក្រួសក្នុងថង់ប្រមាត់(Gallstones) គឺអាចមានរោគសញ្ញាឈឺចុកពោះធ្ងន់ធ្ងរ គ្រាប់ភ្នែកឡើងលឿង  ខ្លួនឡើងលឿង

ឬអាចឆក់ស្លាប់ភ្លាមៗបាន  បណ្តាលមកពីមានផលវិបាកផ្សេងៗមកជ្រៀតជ្រែកប្រសិនជាដុំក្រួសទៅត្បៀតតាមផ្នែកផ្សេងៗដូចជា ៖

  1. ក្រួសត្បៀតបរិវេណមាត់ថង់ប្រមាត់  ប្រឈមហានិភ័យធ្វើឲ្យថង់ប្រមាត់រលាក ទាំងប្រភេទរលាកមិនធ្ងន់ធ្ងរ និងរលាកធ្ងន់ធ្ងរ

ដល់កម្រិតឆ្លងមេរោគក្នុងសរសៃឈាម និងបាត់បង់អាយុជីវិតបាន ជាពិសេសអ្នកជំងឺដោយមានប្រព័ន្ធស៊ាំខ្សោយ មានជំងឺប្រចាំកាយ ឬមានអាយុកាន់តែច្រើន 

  1. ក្រួសត្បៀតបរិវេណក្នុងបំពង់ទឹកប្រមាត់  ធ្វើឲ្យទឹកប្រមាត់គ្មានលំហូរទៅពោះវៀនធំ  តែហូរត្រឡប់ទៅថ្លើម នឹងបង្កឲ្យកើតភ្នែកឡើងលឿង  ខ្លួនឡើងលឿង ឬបំពង់ទឹកប្រមាត់រលាកបាន
  2. ក្រួសត្បៀតបរិវេណចុងបំពង់ទឹកប្រមាត់ ប្រឈមហានិភ័យធ្វើឲ្យលំពែងរលាក ព្រោះនៅជិតនឹងបំពង់លំពែង ដែលមានតួនាទី

បញ្ចេញទឹករំលាយអាហារ  បណ្តាលឲ្យទឹករំលាយអាហារចេញមិនរួចនិងវិលត្រឡប់ទៅសាច់លំពែងវិញ  មានច្រើនកម្រិត

ធ្ងន់ធ្ងរ  ប្រសិនជាធ្ងន់ធ្ងរខ្លាំងនឹងកឲ្យឆក់បាត់បង់អាយុជីវិតបាន

ក្រៅពីនេះ មេរោគរស់នៅក្នុងពោះវៀនយើង ប្រសិនជាទឹកថង់ប្រមាត់មានការត្បៀតមិនអាចលាងសម្អាតបាន អាចបង្កើនហានិភ័យក្នុង

ការឆ្លងមេរោគក្នុងបំពង់ថង់ប្រមាត់ និងកឲ្យកើតថង់ប្រមាត់រលាកមានរោគសញ្ញាគ្រាប់ភ្នែកឡើងលឿង ខ្លួនលឿងរួមផ្សំផងនិងមានគ្រុន

រងារ  ដូច្នោះហើយប្រសិនជាអ្នកមានរោគសញ្ញានិងអាការ:ផ្សេងៗដូចខាងលើ ឬមានអាការ:ខុសប្រក្រតីផ្សេងៗ ដូចជាមានភាពខុសប្រក្រតីនៃថង់ប្រមាត់  មានក្រួសទំហំជាង1-2 សម. ពិនិត្យឃើញដុំសាច់ក្នុងថង់ប្រមាត់រួមផ្សំនិងដុំក្រួស ឬមានជាអ្នកជំងឺដែលមានបញ្ញាទាក់

ទងនិងជំងឺឈាមប្រភេទខ្លះ  គួរទទួលការព្យាបាលដោយការវះកាត់

ការយល់ច្រឡំខុសរបស់មនុស្សភាគច្រើន  តែងគិតថាការព្យាបាលជំងឺក្រួសក្នុងថង់ប្រមាត់អាចធ្វើការព្យាបាលដោយការទទួលទានថ្នាំ ឬ

បាញ់ប្រើឧបករណ៍បាញ់រលកសម្លេងក្នុងការរំលាយក្រួស  តែតាមការពិតការព្យាបាលដែលជាវិធីដ៏ត្រឹមត្រូវត្រង់ចំណុចហើយបានផលល្អ

បំផុតគឺនិងជំងឺនេះគឹ ការវះកាត់យកថង់ប្រមាត់ចេញ ហើយមិនបង្កផលគ្រោះថ្នាក់ឬកឲ្យកើតផលប៉ះពាល់ដល់រាងកាយឡើយ ដោយសារតែថង់ទឹកប្រមាត់គ្រាន់តែជាកន្លែងផ្ទុកទឹកប្រមាត់តែប៉ុណ្ណោះ ​លុះវះកាត់យកថង់ប្រមាត់ចេញ ទឹកប្រមាត់ក៏នៅតែផលិតចេញពីថ្លើមបាន

ដូចដើម

បច្ចុប្បន្នមានបច្ចេកវិទ្យា Single Port ដែលជាបច្ចេកទេសការវះកាត់ដោយកាមេរ៉ារន្ធតែមួយ អ្នកជំងឺនឹងមានមុខរបួសតូចត្រង់រន្ធផ្ចិត តែ

មួយកន្លែងប៉ុណ្ណោះ  ធ្វើឲ្យមានហានិភ័យឆ្លងរោគតិច គ្មានស្លាកស្នាម ឈឺតិចជាងការវះកាត់ដោយបច្ចេកវិទ្យាកាមេរ៉ាបែបដើម ព្រោះចំនួន

មុខរបួសតិចជាងការវះកាត់វិទ្យាកាមេរ៉ាធម្មតា 2-3 របួស ជួយឲ្យជាសះស្បើយឆាប់រហ័សជាមុនច្រើន

ដែនកំណត់ នរណាអាចធ្វើការវះកាត់បាន – ការវះកាត់បច្ចុប្បន្នមិនមែនជាការវះកាត់ធ្ងន់ធ្ងរដូចអតីត ដូច្នោះហើយប្រសិនជាអ្នកជំងឺមិនមា

នជំងឺប្រចាំកាយធ្ងន់ធ្ងរ ឬមានឆ្លងមេរោគធ្ងន់ធ្ងរទេ ក៏អាចធ្វើការវះកាត់បាន  លើកលែងតែអ្នកជំងឺដែលមានថង់ប្រមាត់រលាកនិងឆ្លង

រោគធ្ងន់ធ្ងរ  មានសញ្ញាជីពចរមិនស្ថេរភាព អាចចាំបាច់ត្រូវធ្វើការព្យាបាល កាត់បន្ថយការឆ្លងរោគចេញសិនទើបអាចធ្វើការ

វះកាត់យកចេញបាន

បច្ចុប្បន្នការវះកាត់ព្យាបាលក្រួសក្នុងថង់ប្រមាត់(Gallstones Treatment) មិនប្រើវិធីការវះកាត់ដូចពីដើមកាលអតីត  ដូច្នោះហើយបើសិនជាអ្នកជំងឺដេលគ្មានជំងឺ

ប្រចាំកាយធ្ងន់ធ្ងរ ឬ មានសញ្ញាជីពចរមិនស្ថេរភាព អាចធ្វើការវះកាត់បានទាំងអស់  ហើយក្រោយវះកាត់យកថង់ប្រមាត់ចេញហើយ អាច

ប្រើជីវិតបានតាមប្រក្រតី  លើកលែងតែក្នុងករណីទទួលទានអាហារដែលមានខ្លាញ់ខ្ពស់  អាចកឲ្យកើតរោគសញ្ញាហើមពោះដូចអាហារ

មិនរំលាយ ​ឬអាចមានខ្លាញ់ផ្នែកខ្លះៗហូរលាយមកជាមួយលាមក  ជាខ្លាញ់អណ្តែត តែមិនមែនជារោគសញ្ញាដែលគ្រោះថ្នាក់ឡើយ “

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលវះកាត់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 3.7 stars
    3.7 / 5 (5 )
  • Your Rating