កត្តានៃជំងឺឆ្អឹងកខ្សោយ
- ខ្សោយទៅតាមវ័យ
- ឱន ងើយឬគ្រលាស់កញឹកញាប់
- អង្គុយដោយឥរិយាបថដែលមិនត្រឹមត្រូវយូរ
- រងរបួសពីគ្រោះថ្នាក់ដោយចៃដន្យដែលបង្កផលប៉ះពាល់ឆ្អឹងខ្នងផ្នែកក
វិធីបង្ការឆ្អឹងកខ្សោយ
- ជៀសវាងការងើយ គ្រលាស់ក ញឹកញយ
- សម្រួលឥរិយាបថការអង្គុយឲ្យកនៅលក្ខណ:ត្រង់ មិនឱនក្បាលយូរពេក
- ពេលអង្គុយដេកគួរប្រើខ្នើយដែលអាចទ្រកញ្ចឹងកបានផង ហើយកុំប្រើខ្នើយខ្ពស់ពេក
- ធ្វើចលនាសាច់ដុំសាច់កឲ្យរឹងមាំជានិច្ច
ការព្យាបាល
ជំងឺឆ្អឹងកខ្សោយ អាចធ្វើការព្យាបាលបានប្រើវិធីអាស្រ័យលើស្ថានភាពនៃជំងឺ ប្រសិនជារោគសញ្ញាមិនធ្ងន់ធ្ងរអាចប្រើវិធីការធ្វើចលនា
គួបផ្សំនិងការប្រើថ្នាំបាន តែបើសិនជាមានរោគសញ្ញាស្ពឹក ដៃជើងខ្សោយគ្មានកម្លាំងផង នោះជាសញ្ញាគ្រោះថ្នាក់ដែលចាំបាច់ធ្វើការ
ព្យាបាលដោយការវះកាត់ ហើយបច្ចុប្បន្ននេះវេជ្ជបណ្ឌិតប្រើ បច្ចេកទេសការវះកាត់បែបមុខរបួសតូច ទំហំប្រហែល 3 សម. ជួយឲ្យអ្នក
ជំងឺឈឺតិច ជាសះស្បើយលឿន និងសម្រាកនៅមន្ទីរពេទ្យត្រឹមមួយយប់ ក៏អាចវិលត្រឡប់ទៅប្រើជីវិតធម្មតាមវិញលឿនជាងមុន ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating