ក្នុងអំឡុងពេលមានភ្លៀងញឹកញាប់ហើយអាកាសធាតុចាប់ផ្តើមត្រជាក់ បណ្តាលឱ្យមនុស្សជាច្រើនអាចមានជំងឺផ្តាសាយ ហើយរោគសញ្ញាដែលមានជារឿយៗអមនឹងជំងឺផ្តាសាយគឺ ទឹកសំបោរ ហើយពណ៌ទឹកសំបោរអាចជាសញ្ញានៃភាពធ្ងន់ធ្ងរនៃជំងឺផ្តាសាយបាន ដូចជា
- ទឹកសំបោរថ្លា(No-color mucus) ទឹកសំបោរថ្លាជាភាពធម្មតាដែលមិនមែនជាសញ្ញានៃជំងឺទេ ព្រោះជាធម្មតារាងកាយផលិតទឹកសំបោរថ្លាសម្រាប់បោសសំអាតធូលីនិងរបស់កខ្វក់ចេញពីច្រមុះ ប៉ុន្តែប្រសិនបើមាន ទឹកសំបោរថ្លាច្រើនជាងធម្មតាវាអាចជារោគសញ្ញានៃជំងឺអាឡែរហ្សីបាន។
- ទឹកសំបោរពណ៌សស្រអាប់(Dull white mucus) នេះអាចបណ្តាលមកពីការហើមនៃប្រហោងច្រមុះដោយសារតែការរលាកនិងទឹកសំបោរដែលនៅសេសសល់ក្នុងប្រហោងច្រមុះមានរយៈពេលយូរ ឬមកពីការខះជាតិទឹកបណ្តាលឱ្យទឹកទឹកសំបោរស្អិតជាងធម្មតា នេះអាចកែដំរូវបានដោយការផឹកទឹកអោយបានច្រើន និងហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីធ្វើឱ្យប្រព័ន្ធដកដង្ហើមប្រសើរឡើងវិញ។
- ទឹកសំបោរពណ៌លឿង(Yellow mucus) បណ្តាលមកពីមានការបង្ករោគនៅក្នុងប្រហោងច្រមុះនិងប្រហោងឆ្អឹង រហូតដល់ប្រព័ន្ធភាពស៊ាំបញ្ជូនកោសិកាឈាមសដើម្បីសម្លាប់មេរោគ ប៉ុន្តែប្រសិនបើទឹកសំបោរមានពណ៌លឿងជាង ៧ ថ្ងៃគួរទៅជួបគ្រូពេទ្យដើម្បីព្យាបាល។
- ទឹកសំបោរពណ៌បៃតង(Green mucus) គឺកំរិតនៃការឆ្លងមេរោគ នៅក្នុងប្រហោងច្រមុះមានសភាពធ្ងន់ធ្ងរជាងពណ៌លឿង ឬមានរោគសញ្ញានៃការឆ្លងមេរោគ នៅក្នុងប្រហោងច្រមុះអស់រយៈពេលជាង ២ សប្តាហ៍ដែលគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីទទួលការព្យាឱ្យបាលសមស្រប។
- ទឹកសំបោរពណ៌ក្រហមឬលាយឈាម(Red or Bloody mucus) ភាគច្រើនដោយសារតែសរសៃឈាមតូចៗនៅក្នុងប្រហោច្រមុះបែកបណ្តាលមកពីការរលាកឬរងរបួសនៅជុំវិញច្រមុះ ស្រទាប់ច្រមុះស្ងួត ដុះសាច់ក្នុងប្រហោងច្រមុះជំងឺសរសៃឈាប្រភេទផ្សេងៗ រួមទាំងការញីសសំបោខ្លាំងៗឬ ឈាមច្រមុ ញឹកញាប់ ច្រើនជាងធម្មតា គួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។
ដូច្នេះ ប្រសិនបើទឹកសំបោរពណ៌របស់អ្នកមានពណ៌បៃតងគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះនេះជាសញ្ញានៃការឆ្លងមេរោគកាន់តែធ្ងន់ធ្ងរ ជំងឺផ្តាសាយមិនត្រឹមតែត្រូវបានបង្ហាញដោយពណ៌សំបោរប៉ុណ្ណោះទេ។ វាអាចមានរោគសញ្ញាផ្សេងៗទៀតដូចជាគ្រុនក្តៅខ្លាំងឈឺក្បាលឈឺខ្លួនអស់កម្លាំងឬរាគ ប៉ុន្តែប្រសិនបើរោគសញ្ញាផ្សេង ៗនៅតែមិនមានភាពប្រសើរឡើងក្នុងរយៈពេល 2-3 ថ្ងៃគួរតែជួបគ្រូពេទ្យជាបន្ទាន់ ដោយសារតែវាអាចមានហានិភ័យនៃជំងឺធ្ងន់ធ្ងរផ្សេងទៀតជាងជំងឺផ្តាសាយធម្មតាបាន។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្ទៃក្នុង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 3.2 stars
3.2 / 5 (Reviewers) - Good
- Your Rating