តើមាននរណាប្រឈមនិងជំងឺ “Office Syndrome” ខ្លះ ?
- អ្នកដែលធ្វើការងាយមានលក្ខណ:ដដែលឬធ្វើឥរិយាបថដដែលរយ:ពេលយូរច្រើនម៉ោងក្នុងមួយថ្ងៃ ដូចជា អង្គុយធ្វើការមុខកុំព្យូទ័រ បើកបរយានយន្តយូរៗ បុគ្គលិកបញ្ជី ជាដើម
- អ្នកដែលមានរោគសញ្ញាឈឺសាច់ដុំរ៉ាំរ៉ៃ ជាៗ បាត់ៗ នៅត្រង់បរិវេណសាច់ដុំដែលប្រើការជាបន្តបន្ទាប់យូរអង្វែង ដូចជា កញ្ចឹងក ស្មា ស្លាបប្រចៀវ ឆ្អឹងខ្នង ពេលខ្លះមានរោគសញ្ញាឈឺចាក់ដល់ក្បាល សៀតផ្កា គ្រាប់ភ្នែក និងចាក់ចុះទៅដៃឬត្រគាក ឬមានរោគសញ្ញាស្ពឹក ព្រឺសម្បុរ រសាប់ស្បែក ចង់ចង្អោរ វិលមុខជាមួយផង
- រោគសញ្ញាឈឺចាប់ទាក់ទងនិងភាពតានតឹង ( ស្ត្រេស ) ឬអំឡុងពេលដែលធ្វើការធ្ងន់ជ្រុល តែប្រសើរឡើងក្រោយពីបានឈប់សម្រាកឬដើរលេង
- អ្នកដែលខ្វះការធ្វើលំហាត់ប្រាណជាប្រចាំ ព្រោះការធ្វើលំហាត់ប្រាណដោយការយឺតសាច់ដុំជាមួយការធ្វើចលនាអែរ៉ូបីក ជួយឲ្យសាច់ដុំយឺតបត់បែននិងលំហូរឈាមក្នុងសាច់ដុំប្រសើរឡើង
អ្នកដេលមានសកម្មភាពនិងមានរោគសញ្ញាដូច ៤ ខខាងលើនេះ គួរពិភាក្សាជាមួយវេជ្ជបណ្ឌិតដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ
ប្រសិនជាពិនិត្យឃើញថាមានសាច់ដុំរឹងប្រឹងពីOffice Syndrome ក៏អាចធ្វើការព្យាបាលបានដោយការធ្វើចលនា ហើយបច្ចុប្បន្ននេះក៏
មានបច្ចេកវិទ្យាទាន់សម័យ ដោយបំណងសំខាន់នៃការព្យាបាលគឺធ្វើឲ្យសាច់ដុំដែលរឹងប្រឹងលាតចេញ ដោយមិនឈឺចាប់អំឡុងពេល
ព្យាបាល រួមទាំងបំប៉នឲ្យសាច់ដុំរឹងមាំយ៉ាងត្រឹមត្រូវដើម្បីបង្ការមិនឲ្យរោគសញ្ញាវិលត្រឡប់មកកើតវិញទៀត
ដោយបច្ចេកទេសដែលប្រើក្នុងការព្យាបាល ដូចជា៖
- Ultrasound diathermy កាត់បន្ថយការឈឺចាប់ រលាកសាច់ដុំ ជួយឲ្យសាច់ដុំលាត និងជំនួយនៃលំហូរឈាម
- Shock wave therapy កាត់បន្ថយការឈឺចាប់ សាច់ដុំលាត ជំរុញឲ្យកើតការជួសជុលផ្នែកដែលរងរបួសក្នុងសាច់ដុំ សរសៃពួរ និងសន្លាក់
- High intensity laser therapy ជួយកាត់បន្ថយការឈឺចាប់ ហើម និង រលាកនៃសរសៃពួរ – សាច់ដុំ
- Magnetic stimulation ឬគ្រឿងជំរុញអគ្គិសនី ដែលមានរលកអគ្គិសនីទៅរំញោចជាលិកាត្រង់បរិវេណដែលឈឺនិងសរសៃប្រសាទផ្ទាល់រួមទាំង
ជួយឲ្យលំហូរឈាមបរិវេណសាច់ដុំប្រសើរឡើង
លោកវេជ្ជបណ្ឌិតនិងឲ្យការណែនាំក្នុងការប្រើបច្ចេកទេសអស់នោះរួមផងនិងការធ្វើចលនាដោយវិធីសាស្រ្តផ្សេងៗ ដើម្បីប្រសិទ្ធិភាពក្នុងការព្យាបាលឲ្យល្អបំផុត ហើយអាចឃើញផលនិងកាត់បន្ថយការឈឺចាប់ពីពេលព្យាបាលលើកដំបូង ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating