នៅពេលពិនិត្យឃើញថាមានដុំសាច់ក្នុងស្បូន(Uterine fibroid) កុំភ័យស្លន់ស្លោរហូតដល់អ្នកអស់សង្ឃឹម។ ដោយសារតែនៅក្នុងវេជ្ជសាស្រ្តពេទ្យមានជំរើសព្យាបាលជាច្រើន
- តាមដានរោគសញ្ញានិងទំហំនៃដុំសាច់ (Uterine fibroid) ដុំសាច់ដែលមិនមានការជ្រៀលជ្រេក ហើយដុំមិនស្ថិតក្នុងទីតាំងគ្រោះថ្នាក់ទេ អ្នកអាចតាមដានដោយអេកូរាល់ ៣-៦ ខែម្តងបាន។
- ការប្រើថ្នាំដើម្បីគ្រប់គ្រងអាការះ ដូចជាថ្នាំពន្យារកំណើត ដើម្បីកាត់បន្ថយបរិមាណនៃការមករដូវ កាត់បន្ថយការឈឺចាប់ពេលមានរដូវ ប៉ុន្តែនឹងមិនកាត់បន្ថយទំហំដុំសាច់(Uterine fibroid)ទេ ទម្រង់នៃថ្នាំពន្យារកំណើត វាអាចជាថ្នាំគ្រាប់អ័រម៉ូនទាប ថ្នាំចាក់ពន្យារកំណើត ថ្នាំផ្សាំ ឬដាក់កងពន្យារកំណើតដែលមានអ័រម៉ូន
- ថ្នាំបន្ថយទំហំនៃដុំសាច់ហៅថា (Ulipristal) វាគឺជាថ្នាំដែលមានសកម្មភាពលើអរម៉ូនប្រូសេស្តេរ៉ូន អាចកាត់បន្ថយនៃការមករដូវរហូតដល់ ៩០% បង្កើនកំហាប់ឈាម ហើយអាចកាត់បន្ថយទំហំដុំសាច់(Uterine fibroid)បានប្រមាណ ២០% ។
- ថ្នាំចាក់ជាប្រភេទ (GnRH agonist ) ជាថ្នាំដើម្បីកាត់បន្ថយទំហំនិងឈាមដែលទៅចិញ្ចឹមដុំសាច់(Uterine fibroid) ហើយមានផលលើអរម៉ូនពីក្រពេញ (Pituitary gland) ដែលទៅគ្រប់គ្រងអរម៉ូនពីអូវែរមួយទៀត ប៉ុន្តែមិនគួរប្រើជាប់លើស ៦ ខែទេព្រោះវាអាចធ្វើឱ្យឆ្អឹងស្តើងបាន ដូច្នេះថ្នាំនេះច្រើនតែប្រើដើម្បីបថ្នាំបន្ថយទំហំដុំសាច់មុនពេលវះកាត់ ដើម្បីកាត់បន្ថយការបាត់បង់ឈាមក្នុងពេលវះកាតផងដែរ។
- ការវះកាត់ អាចជាការកាត់ដុំសាច់ ឬ កាត់ស្បូន នៅក្នុងអ្នកដែលនៅតែចង់មានកូន វេជ្ជបណ្ឌិតនឹងព្យាយាមរក្សាស្បូន ដោយកាត់តែដុំសាច់ប៉ុណ្ណោះ ប៉ុន្តែពេលខ្លះដុំសាច់មានទំហំធំ ស្ថិតក្នុងទីតាំងមួយដែលឈាមហូរបានងាយ ការវះកាត់ដុំសាច់អាចមានហានិភ័យ គ្រូពេទ្យអាចណែនាំអ្នកអំពីការវះកាត់ស្បូនចេញ។
បច្ចេកទេសក្នុងការវះកាត់ អាចធ្វើការវះកាត់បើកក្បាលពោះនិងការវះកាត់ដោយការចោះ (Endoscopic surgery) - ការវះកាត់ដោយដោយការចោះ(Endoscopic surgery) មានគុណសម្បត្តិ គឺជាមានស្នាមរបួសតូចហើយមិនសូវឈឺចាប់ ប្រើពេលវេលាតិចដើម្បីជាសះស្បើយឡើងវិញ ការវះកាត់ដោយចោះ ក៏មានការចោះតាមក្បាលពោះនិង ការចោះបែបគ្មានស្នាមមុខរបួសផងដែរ (NOTES) វិធីសាស្រ្តនីមួយៗគឺសមស្របសម្រាប់អ្នកជំងឺផ្សេងៗគ្នា។ ដូច្នេះគួរតែពិគ្រោះជាមួយគ្រូពេទ្យវះកាត់ ដើម្បីរកមធ្យោបាយត្រឹមត្រូវសម្រាប់ខ្លួនអ្នក។
ការព្យាបាលផ្សេងៗទៀត ដូចជា ការបិទនៃសរសៃឈាមដែលចិញ្ចឹមដុំសាច់(Uterine fibroid)បិទ ជាវិធីសាស្ត្រជាក់លាក់ ត្រូវធ្វើរួមគ្នាជាមួយអ្នកជំនាញកាំរស្មី ហើយមិនអាចធ្វើបានគ្រប់ករណីទាំងអស់បានទេ។
សាកសួរព័ត៌មានបន្ថែមទាក់ទង
ទូរស័ព្ទលេខ +(66)89-201-9000
អ៊ីម៉ែល :[email protected]
- Readers Rating
- Rated 2.8 stars
2.8 / 5 (Reviewers) - Good
- Your Rating