ពេលពោលពាក្យថាធាត់(Fat) មនុស្សភាគច្រើននឹកដល់ខ្លាញ់ក្បាលពោះ តែធាត់មិនបានចំកាត់ត្រឹមតែបរិវេណក្បាលពោះតែប៉ុណ្ណោះ ព្រោះ
អ្នកខ្លះធាត់ផ្នែកខាងលើ អ្នកខ្លះធាត់ផ្នែកខាងក្រោម ឬអ្នកខ្លះមានក្បាលពោះធំឬហៅថាធាត់ចុះក្បាលពោះ ដែលអាស្រ័យលើរាងកាយ
និងសកម្មភាពនៃការរស់នៅរបស់បុគ្គល មកស្វែងយល់ទាំងអស់គ្នាថាធាត់ផ្នែកនីមួយៗបណ្តាលមកពីសកម្មភាពអ្វីខ្លះ ?
- ធាត់ផ្នែកខាងលើ (Full upper body fat) បរិភោគអាហារនិងស្ករច្រើនពេក
- ធាត់ផ្នែកក្បាលពោះ (Lower abdomen fat) ស្ត្រេសចុះក្រពះ មានជំងឺធ្លាក់ទឹកចិត្ត
- ធាត់ផ្នែគខាងក្រោម (Lower body fat) ប្រតិកម្មអាហារតែដែលមាន Gluten ប្រភេទនំប៉័ងឬធញ្ញជាតិ
- ហើមក្បាលពោះ (Swollen stomach) កើតបណ្តាលមកពីការសេពគ្រឿងស្រវឹងច្រើនពេក ឬកើតបណ្តាលមកពីប្រព័ន្ធផ្លូវដង្ហើមលំបាក
- ធាត់ផ្នែកខាងក្រោម រហូតទៅដល់ជើង (Lower body fat, including lower legs)ភាគច្រើនតែងបណ្តាលមកពីតំណពូជ ឬកើតអំឡុងពេលមានផ្ទៃពោះ
- ធាត់ត្រង់បរិវេណពោះខាងលើនិងហៀរទៅខាងក្រោយ(Large stomach with upper back fat) កើតមកពីចូលចិត្តនៅស្ងៀមៗ មិនប្រើអវយវ:ក្នុងរាងកាយសោះ
បណ្តាលឲ្យក្លាយទៅជាជំងឺធាត់
ដូច្នោះហើយទើបគួរធ្វើលំហាត់ប្រាណជាប្រចាំ ព្រមទាំងការគ្រប់គ្រង់ប្រភេទអាហារកាបូអ៊ីដ្រាត ខ្លាញ់ៗ និងកាត់បន្ថយការសេពគ្រឿង
ស្រវឹងនិងជកបារី ប្រសិនជាព្យាយាមកាត់បន្ថយហើយនៅតែមិនឃើញប្រសិទ្ធិភាពនោះអាចជាជំងឺធាត់ គួរប្រឹក្សាវេជ្ជបណ្ឌិតដើម្បីរក
ដំណោះស្រាយឲ្យបានត្រឹមត្រូវ ហើយបច្ចុប្បន្នមានបច្ចេកទេសទំនើបថ្មីក្នុងការជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធិភាពនិងមានសុវត្ថិភាព
នោះគឺការសុងកាមេរ៉ាបញ្ជូល #ប៉េងប៉ោងក្នុងក្រពះអាហារ អាចជួយសម្រកទម្ងន់បានដល់ទៅ២៤គីឡូក្រាមក្នុងរយ:ពេលត្រឹមមួយឆ្នាំ
ក្រៅពីនេះនៅមានប៊ិចចាក់សម្រកទម្ងន់ មានឈ្មោះថា LIRAGLUTIDE មានប្រសិទ្ធិភាពធ្វើឲ្យក្រពះបន្ថយល្បឿនក្រពះ កាត់បន្ថយ
ភាពឃ្លានពេលអ្នកជំងឺបានទទួលថ្នាំនឹងមានអារម្មណ៍ថាឆ្អែតលឿន និងមិនសូវចង់អាហារ ធ្វើឲ្យទម្ងន់ស្រកលឿនបានដល់ទៅ ៥–១០% នៃទម្ងន់ខ្លួនក្នុងអំឡុងពេលត្រឹម ៣ ខែ ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 3.2 stars
3.2 / 5 (Reviewers) - Good
- Your Rating