ជារៀងរាល់ឆ្នាំស្រ្តីថៃចំនួនមិនតិច ចាំបាច់តត្រូវទទួលការវះកាត់ផ្នែករោគស្រ្តី ជាពិសេសការវះកាត់ស្បូនតែម្យ៉ាងគត់មានចំនួនច្រើនជាង
៤០,០០០ នាក់/ឆ្នាំ ក៏ប៉ុន្តែការវះកាត់សម័យបច្ចុប្បន្នក៏គ្មានអ្វីគួរឲ្យខ្លាចដូចសម័យមុនហើយ ដោយមានបច្ចេកទេសទំនើបថ្មី ៖
- ការវះកាត់សុងកាមេរ៉ា(MIS) ដោយវេជ្ជបណ្ឌិតនឹងប្រើការមេរ៉ាសុងតាមរយ:រន្ធបើកតូចៗលើក្បាលពោះប្រហែល៣រន្ធ ដើម្បី ទៅពិនិត្យវិនិច្ឆ័យនិងធ្វើការវះកាត់ព្យាបាល ក្រៅពីនេះបច្ចេកទេសកាមេរ៉ា3D 4K ថែមទាំងជួយឲ្យវេជ្ជបណ្ឌិតអាចឃើញស្លាក ស្នាមនៃរោគបានកាន់តែច្បាស់ ជួយឲ្យការវះកាត់ច្បាស់លាស់ឡើង មុខរបួសវះកាត់សុងកាមេរ៉ាមានទំហំតូចនឹងកាត់បន្ថយ ការឈឺមុខរបួសក្រោយវះកាត់ និងកាត់បន្ថយពេលវេលាក្នុងការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
- ការវះកាត់ NOTES ឬការវះកាត់គ្មានមុខរបួស ជាវិធីសាស្រ្តថ្មី ទើបចាំបាច់ត្រូវពឹងពាក់វេជ្ជបណ្ឌិតជំនាញដែលមានបទពិសោធ ន៍ក្នុងការវះកាត់ដោយបច្ចេកទេសនេះ អ្នកជំងឺដែលចាំបាច់ត្រូវទទួលការវះកាត់ផ្នែករោគស្រ្តី គួរពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពី គម្រោងការវះកាត់ NOTES ទាំងគុណសម្បត្តិកនិងគុណវិបត្តិក្នុងការវះកាត់គ្មានស្លាកស្នាម ដើម្បីជួយឲ្យទទួលការវះកាត់ដ៏ ត្រឹមត្រូវសមរម្យនិងមានប្រសិទ្ធិភាពខ្ពស់បំផុតសម្រាប់អ្នកជំងឺម្នាក់ៗ
ដោយវេជ្ជបណ្ឌិត ជុដ្ឋាទិព ផូនសទ្ធា
វេជ្ជបណ្ឌិតផ្នែករោគស្រ្តី ឯកទេសផ្នែកការវះកាត់សុងកាមេរ៉ារោគស្រ្តី
មានបទពិសោធន៍ផ្នែករោគស្រ្តីមកជាង១៣ឆ្នាំ និងព្យាបាលអ្នកជំងឺវះកាត់សុងកាមេរ៉ាផ្នែករោគស្ត្រីមកជាង១,០០០នាក់
អាចមើលតារាងចេញពិនិត្យបានទីនេះ
https://bit.ly/2ZrN3E8
ស្ថិតិការវះកាត់កន្លងមក
- វះកាត់ដោយការសុងកាមេរ៉ា ( Laparoscopic surgery – MIS) ជាង១,០០០នាក់
- វះកាត់តួស្បូនដោយកាមេរ៉ា ( Hysteroscopic surgery – MIS) ជាង៥០០នាក់
- វះកាត់ស្បូនតាមរយ:ការសុងកាមេរ៉ា (Laparoscopic hysterectomy – MIS) ជាង៥០០នាក់
- វះកាត់សុងកាមេរ៉ាគ្មានស្លាកស្នាម Scarless surgery (NOTES) ជាង១០០ នាក់
អ្នកជំងឺមកចែករំលែកបទពិសោធន៍និងភាពរំភើបចិត្ត កាលមកវះកាត់ស្បូនដោយបច្ចេកវិទ្យាការសុងកាមេរ៉ា
និង វះកាត់គ្មានស្លាកស្នាមនៅមន្ទីរពេទ្យវេជ្ជថានីhttps://www.vejthani.com/2019/05/menstruation-to-scarless/
- Readers Rating
- Rated 4 stars
4 / 5 (Reviewers) - Excellent
- Your Rating