ទម្រាំដឹងខ្លួនហួសពេលទៅហើយ ! ទោះបីជាមានកាយសម្បទារឹងមាំតែក៏អាចបាត់បង់ជីវិតដោយជំងឺគាំងបេះដូងភ្លាមៗបានខណ:
ហាត់ប្រាណ ពីជំងឺត្បៀតសរសៃឈាមបេះដូងស្រួចស្រាវបង្កប់ដោយមិនដឹងខ្លួន
ជាញឹកញាប់យើងតែងឃើញព័ត៌មានអំពីការបាត់បង់ជីវិតរបស់អ្នករត់ប្រណាំងឬអត្តពលិកផ្សេងៗ ដែលកើតបណ្តាលមកពីជំងឺគាំងបេះដូង ហើយជំងឺគាំងបេះដូង ៥០% នៃក្រុមនេះមិនដឹងខ្លួនពីមុនថាខ្លួនមានបង្កប់រោគសរសៃឈាមត្បៀត (Coronary Artery Disease : CAD)
វេជ្ជបណ្ឌិត សាយដា បូរណសិន ឯកទេសជំនាញផ្នែកជំងឺបេះដូងនិងសរសៃឈាមប្រចាំមន្ទីរពេទ្យ
វេជ្ជថានី បានមានប្រសាសន៍ថាអត្តពលិកអាយុច្រើនជាង ៣៥ ឆ្នាំដែលបាត់បង់ជីវិតពីរោគគាំងបេះដូង ៨០% កើតបណ្តាលមកពីរោគ
សរសៃឈាមបេះដូងត្បៀតស្រួចស្រាវ (Coronary Artery Disease : CAD) ហើយជំងឺនេះកើតបណ្តាលមកពីរាងកាយមានផ្ទុកជាតិកាល់ស្យូមឬខ្លាញ់ច្រើនរហូតទៅចាប់ជាដុំៗ ឬ ដុំក្រម៉កំបោរតាមភ្នាស់សរសៃឈាមបេះដូង បង្កឲ្យសរសៃឈាមត្បៀត ឬ មកពីដុំក្រម៉
កំបោរបំបែកខ្លួនចូលទៅត្បៀតសរសៃឈាមបេះដូង ធ្វើឲ្យអ្នកជំងឺមានរោគសញ្ញាចុកដើមទ្រូង ពិបាកដកដង្ហើម ឬធ្ងន់ធ្ងរដល់ថ្នាក់គាំង
បេះដូងប្រសិនជាបេះដូងមិនអាចច្របាច់ឈាមបាន
“ រោគសញ្ញានៃរោគសរសៃឈាមត្បៀតស្រួចស្រាវ(CAD)អាចបញ្ចេញកាន់តែច្បាស់ឡើងអំឡុងពេលដែលបេះដូងធ្វើការធ្ងន់ ដូចជា ខណ:ធ្វើលំហាត់ប្រាណ រួមទាំងការធ្វើសកម្មភាពក្នុងជីវិតប្រចាំថ្ងៃដែលបង្កផលឲ្យបេះដូងធ្វើការធ្ងន់ជាងធម្មតា ដូចជាការរត់ឡើងកាំ
ជណ្តើរ ការរួមភេទ ការហាត់ប្រាណលើករបស់ធ្ងន់ៗ ភ្ញាក់ ឬសូម្បីតែការក្រោយពីធ្វើលំហាត់ប្រាណក៏អាចកើតសរសៃឈាមបេះដូង
ត្បៀតស្រួចស្រាវបាន ដូច្នោះហើយការពិនិត្យសុខភាពនិងសរសៃឈាមបេះដូងទើបជាវិធីបង្ការដ៏ល្អបំផុត “ ប្រសាសន៍ វេជ្ជបណ្ឌិត សាយដា បូរណសិន
សម្រាប់ការពិនិត្យរកភាពខុសប្រក្រតីនៃសរសៃឈាមឈាមបេះដូងមុនធ្វើលំហាត់ប្រាណ មានវិធីពិនិត្យដូចតទៅគឺ ៖
១) ការពិនិត្យសមត្ថភាពបេះដូងខណ:ហាត់ប្រាណ (Exercise stress test : EST) ឬហៅងាយៗថាការរត់លើម៉ាស៊ីនខ្សែក្រវ៉ាត់ តែមិនអាចបង្ហាញផលបានប្រសិនជាមានរោគសញ្ញាត្បៀតត្រឹមតិចតួចនិងបេះដូងច្របាច់ឈាមបានល្អ
២) ការពិនិត្យដោយការថតកុំព្យូទ័រសរសៃឈាមបេះដូង (coronary CCTA) អាចពិចារណាធ្វើនិងបុគ្គលដែលមានហានិភ័យរោគ
សរសៃឈាមខ្ពស់ ដូចជា គណនាហានិភ័យនៃជំងឺសរសៃឈាមបេះដូងនិងសរសៃឈាម(CAD)ក្នុងរយ:ពេល១០ឆ្នាំ របស់អ្នកមកហើយ
ជាង១០% ឬមានប្រវត្តិក្នុងគ្រួសារ ឬមានជំងឺលើសជាតិខ្លាញ់ខ្ពស់ពីតំណពូជ និងត្រូវការហាត់ប្រាណបែបខ្លាំងៗ តែក្នុងករណីដែល
ប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺសរសៃឈាមបេះដូងត្បៀតវេជ្ជបណ្ឌិតអាចពិចារណាឲ្យពិនិត្យបន្ថែមដូចតទៅ ៖
១) ការពិនិត្យរកស្នាមកំបោរក្នុងសរសៃឈាមបេះដូង (Coronary artery calcium scoring) គឺការប្រើម៉ាស៊ីនថតកុំព្យូទ័រពិនិត្យរក
ស្នាមកំបោរត្រង់បរិវេណសរសៃឈាមក្រហម ប្រសិនជាឃើញខ្ពស់ជាង៤០០ មានឱកាសដែលអ្នកជំងឺប្រឈមហានិភ័យនឹងកើត
រោគសរសៃឈាមបេះដូងត្បៀត(CAD)ក្នុងរយ:ពេល ២ – ៥ ឆ្នាំខាងមុខ
២) ការដាក់រឺស័រក្នុងសរសៃឈាមបេះដូង (Cardiac Catheterization Angiography : CAG) គឺការសូកខ្សែខ្នាតតូចបញ្ចូល
តាមរយ:សរសៃឈាមក្រហមត្រង់ចំណុចក្រលៀនបញ្ជូនទៅសរសៃឈាមបេះដូង ហើយត្រូវចាក់ភ្នាក់ងារកាំរស្មីវិទ្យុកម្មក្នុង
សរសៃឈាមបេះដូងនិងថតមើលទីតាំងដែលត្បៀត ដោយវេជ្ជបណ្ឌិតអាចព្យាបាលដោយការដាក់រឺស័រពង្រីកសរសៃឈាមបេះដូង
(stent) បានភ្លាមៗពេលប្រទះឃើញទីតាំងដែលត្បៀត
ការពិនិត្យរកភាពខុសប្រក្រតីនៃសរសៃឈាមបេះដូងក្នុងក្រុមអត្តពលិកនោះមានភាពចាំបាច់ណាស់ ព្រោះអាចធ្វើឲ្យរោគសរសៃឈាមបេះដូងត្បៀត(CAD)ដែលបង្កប់ខ្លួននោះបង្ហាញរោគសញ្ញានិងអាចធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិតបាន ជាពិសេសអ្នកដែលចូលចិត្តលេងកីឡាធ្ងន់ៗ
ដូចជាការរត់ម៉ារ៉ាតុង ទ្រីយ៉ាត្លុង គួរប្រឹក្សាវេជ្ជបណ្ឌិតឯកទេសដើម្បីធ្វើការពិនិត្យរកភាពខុសប្រក្រតីនៃបេះដូងនិងរាងកាយ ប្រសិនជា
ប្រទះឃើញរោគសរសៃឈាមបេះដូងត្បៀត(CAD) វេជ្ជបណ្ឌិតនឹងធ្វើការព្យាបាលតាមភាពធ្ងន់ធ្ងរនៃជំងឺ ចាប់ផ្តើមពីការទទួលទានថ្នាំរំលាយ
កំណកឈាម ថ្នាំប្រឆាំងផ្លាកែត រួមទាំងការពង្រីកសរសៃឈាមបេះដូងដោយការដាក់រឺស័រ(stent) រួមទាំងណែនាំឲ្យអ្នកជំងឺផ្លាស់ប្តូរសកម្ម
ភាពការរស់នៅ និងការធ្វើលំហាត់ប្រាណដែលសមរម្យ ប៉ុណ្ណេះក៏អាចកាត់បន្ថយហានិភ័យក្នុងការកើតជំងឺសរសៃឈាមបេះដូងត្បៀត(CAD)ស្រួចស្រាវបាន
ព្រមទាំង ប្រសិនអ្នកជំងឺដែលបេះដូងឈប់ដើរភ្លាមៗឬគាំងបេះដូង គួរប្រញាប់សង្គ្រោះជាបន្ទាន់ដោយការធ្វើ CPR (Cardiopulmonary resuscitation) ឬ ការធ្វើចលនាសង្គ្រោះបេះដូងឲ្យដំណើរការវិញដ៏ត្រឹមត្រូវក្នុងអំឡុងពេល៤នាទី ដើម្បីបង្កើនឱកាសរស់រាននៃអ្នកជំងឺ ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 3.3 stars
3.3 / 5 (Reviewers) - Very Good
- Your Rating