តើអ្នកដឹងទេថា? “ អាហារ ” ដែលទទួលទានជាប្រចាំរាល់ថ្ងៃនេះអាចបង្កើនហានិភ័យក្នុងការកើតជំងឺមហារីក(Cancer)
តើអាហារប្រភេទណាខ្លះដែលគួរជៀសវាង ? មានដូចតទៅ ៖
- សាច់ក្រហមចម្អិនដោយកំដៅខ្ពស់: ការទទួលទានសាច់ក្រហមមិនថាជាសាច់ជ្រូក សាច់គោ សាច់ចៀម ឬសាច់ពពែដែល ចម្អិនដោយកំដៅខ្ពស់រហូតដល់ក្រៀមប្រភេទអាំង ឬ ស្ងោរ នឹងកឲ្យកើតសារធាតុបង្កដល់មហារីក (Carcinogen) ដែលមានឈ្មោះថាHCA ( Heterocyclic Amine )
- អាហារកែច្នៃ: ផលិតផលអាហារដែលកែច្នៃពីសាច់សត្វ ដូចជាប៊េខន(bacon) ណែម ប្រហិត ណែមវៀតណាម សាច់ក្រកតែង មានសារធាតុនីត្រូរ៉ូសាម (Nitrosamines) និង ប៉ូតាស្យូមនីត្រាត(Potassium nitrate)ជាគ្រឿងផ្សំហើយសារធាតុអស់នេះជា សារធាតុបង្កមហារីក
- អាហារស្ងួត: គ្រាប់ធញ្ញជាតិ ម្ទេសស្ងួត ខ្ទឹមស ខ្ទឹមក្រហម ពោតស្ងួត ឬនំប៉័ង ដែលរក្សាទុកបានយូរជ្រុលក្នុងអាហារធាតុក្តៅ សើម អាចកើតផ្សិតដែលផលិតសារធាតុអេផ្លាតុកស៊ីន(Aflatoxin) ប្រសិនជាសន្សំច្រើនៗ អាចកឲ្យកើតជំងឺមហារីកថ្លើម(Liver cancer)
- អាហារឆៅ: ការទទួលទានអាហារប្រភេទ ភ្លា ញាំ ត្រីទឹកសាបឆៅ អាចមានព្រូនថ្លើម (Opisthorchis viverrini) ដែលជាកត្តាចម្បងនៃជំងឺមហារីកបំពង់ទឹកប្រមាត់(Bile duct cancer)
- គ្រឿងស្រវឹង : ការសេពគ្រឿងស្រវឹងជាប្រចាំនឹងបង្កើនហានិភ័យដល់ការកើតជំងឺមហារីកច្រើនប្រភេទ ដូចជាមហារីក ប្រអប់មាត់(Oral cavity cancer) មហារីកថ្លើម(Liver cancer) មហារីកក្រពះអាហារ(Stomach cancer) និងមហារីកផ្សេងៗជាច្រើន
ទោះបីយ៉ាងណាក៏ដោយ នៅមានអាហារជាច្រើនដែលជាកត្តានៃជំងឺមហារីក សូមណែនាំឲ្យទទួលទានអាហារឲ្យបានច្រើនប្រភេទ និងជៀសវាងទទួលទានអាហារដែលដឹងហើយថាជាមូលហេតុនៃជំងឺមហារីកទាំងនេះដូចដែលបានណែនាំខាងលើ និងគួរធ្វើលំហាត់ ប្រាណ សម្រាកឲ្យបានគ្រប់គ្រាន់ ជៀសវាងភាពតានតឹង ទទួលទានអាហារដែលមានប្រយោជន៍ឲ្យគ្រប់៥ក្រុម ដើម្បីឲ្យសុខភាពរាង កាយនិងចិត្តរឹងមាំជានិច្ច។
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating