ជំងឺឌីសឆ្អឹងខ្នងកៀបសរសៃប្រសាទ (Herniated disc) មិនថានរណា មានសុខភាពល្អប៉ុណ្ណាក៏ប្រឈមហានិភ័យ ព្រោះមូលហេតុចម្បងនៃឌីសរោគឌីសឆ្អឹងខ្នងលានកៀបសរសៃប្រសាទកើមបណ្តាលមកពីការប្រើការឆ្អឹងខ្នងរហូតដល់ចុះខ្សោយ ងើយៗ ឱនៗ លើករបស់ធ្ងន់ៗ បើកបរជាប់ៗរយ:ពេលយូរច្រើនម៉ោងឬការអង្គុយធ្វើការយូរៗ ឬបណ្តោយឲ្យមានទម្ងន់ខ្លួនធ្ងន់លើសស្តង់ដារ កាន់តែធ្វើឲ្យឌីសឆ្អឹងខ្នងចុះខ្សោយ និងបង្កហានិភ័យនិងឌីសឆ្អឹងខ្នងកៀបសរសៃប្រសាទបាន។
ហើយការព្យាបាលប្រសិនជាជួបវេជ្ជបណ្ឌិតហើយពិនិត្យឃើញភាពខ្សោយនៃឌីសតាំងតែរយ:ដំបូងៗ ក៏អាចធ្វើការព្យាបាលពីដំបូងបានដូចជា៖ (Non-Surgical Treatment Options for Herniated disc)
- ការទទួលទានថ្នាំបាត់រលាកររំលាយសាច់ដុំ
- ការធ្វើចលនាលំហាត់ប្រាណ (Physical therapy)
- ការព្យាបាលដោយការចាក់ថ្នាំចំណុចសរសៃប្រសាទ (Epidural injection)
ដូច្នោះហើយប្រសិនជាមានរោគសញ្ញាឈឺឆ្អឹងខ្នងញឹកញាប់ហើយមកជួបពេទ្យតាំងពីដំបូងៗ ការព្យាបាលក៏អាចធ្វើបានងាយនិងមិនចាំបាច់កែបញ្ហាដោយការវះកាត់ឡើយ ក៏បន្តែប្រសិនជាមានរោគសញ្ញានៅក្នុងក្រុមដែលគ្រោះថ្នាក់ដូចជា រោគសញ្ញាឈឺចាក់ពីកឬខ្នងទៅដៃ ឬជើង មានរោគសញ្ញាស្ពឹកដៃ/ជើង មានរោគសញ្ញាខ្សោយកម្លាំងសាច់ដុំដៃ/ជើង ក៏អាចចាំបាច់ត្រូវធ្វើការវះកាត់ ដែលបច្ចុប្បន្នក៏មានបច្ចេកទេសដែលមានភាពត្រឹមត្រូវនិងមានសុវត្ថិភាពខ្ពស់ មិនថាជាការវះកាត់ដោយកាមេរ៉ា MICROSCOPE ឬ ENDOSCOPE ដែលជួយឲ្យមុខរបួសតូចជាងដើម អ្នកជំងឺបាត់បង់ឈាមតិច និងកាត់បន្ថយការរង់របួសសាច់ដុំ អ្នកជំងឺទើបជាសះស្បើយលឿនជាងការវះកាត់ប្រភេទចាស់ ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 2.7 stars
2.7 / 5 (Reviewers) - OK
- Your Rating