កាលមួយសប្ដាហ៍កន្លងមកកម្មវិធី( Application ) ដែលកំពុងពេញនិយមបំផុត និងមានអ្នកនិយាយដល់យ៉ាងទូលំទូលាយនោះគឺកម្មវិធី Clubhouse ដែលត្រូវបានគេចាត់ទុកថាជាបណ្តាញព័ត៌មានកំសាន្តសម្រាប់អ្នកប្រើទូរស័ព្ទ Apple អ្នកខ្លះអត់បានសម្រាន ចេញចូលបន្ទប់នេះបន្ទប់នោះ រួមទាំងចូលរួមស្តាប់សារ:តាមដែលខ្លួនចូលចិត្តទាំងយប់ទាំងថ្ងៃ
តែមានរឿងមួយដែលចង់ឲ្យប្រុងប្រយ័ត្នរឿងសុខភាពនិងអវយវ:ផ្សេងៗក្នុងរាងកាយ យោងតាមទិន្នន័យស្រាវជ្រាវគេបានរកឃើញថា អ្នកដែលសម្រានតិចជាង៧ម៉ោងក្នុងមួយថ្ងៃ មករយ:ពេលយូរ នឹងធ្វើឲ្យកើតជំងឺ Sleep debt ឬ ជំងឺជំពាក់បំណុលការសម្រាន
ការសម្រានមិនគ្រប់គ្រាន់មករយ:ពេលយូរៗជាប់គ្នាច្រើនថ្ងៃ អាចបង្កផលប៉ះពាល់បណ្តាលឲ្យកើតភាពតានតឹងឬស្ត្រេសក្នុងរាងកាយ លុះភាពតានតឹងសន្សំមកកាន់តែច្រើនឡើងៗ នឹងទៅរំញោចបណ្តាលឲ្យបញ្ចេញអរម៉ូន Cortisol កើនឡើង ដើម្បីរក្សាតុល្យភាពនសប្រព័ន្ធលំហូរឈាមឬហូស្ត្រូស្យូស ( Homeostasis ) ក្នុងរាងកាយ ទោះបីជាភាពតានតឹងនឹងបាត់វិញ ប៉ុន្តែយន្តការនៃការឆ្លើយតបអ័រម៉ូននៅតែមាន បណ្តាលឲ្យកើតរោគដែលហៅថា Allostatic Load ឡើងបាន
ដោយការសម្រានមិនគ្រប់គ្រាន់នោះបង្កអាក្រក់ដូចខាងក្រោម៖
- អរម៉ុន Cortisol នឹងទៅទប់ស្កាត់ការដំណើរការនៃ Telomerase ជាអង់ស៊ីមដែលមានតួនាទីទៅជួយបង្ការការរួមខ្លីនៃតេឡូមេTelomere
- ការសម្រានមិនគ្រប់គ្រាន់នឹងរំញោចប្រព័ន្ធប្រសាទដោយស្វ័យប្រវត្តិប្រភេទ sympathetic បណ្តាលឲ្យបង្កើតសារធាតុរ៉ាឌីកាល់សេរីកើនឡើងនិងបង្កផលប៉ះពាល់ដល់ភាពវែងនៃតេឡូមេ Telomere
- ការដេកយប់ជ្រៅនឹងបណ្តាលឲ្យរាងកាយមិនផលិតអរម៉ូនមេឡានីន melatonin ដែលនឹងមានសកម្មភាពប្រឆាំងអុកស៊ីតកម្មដែលមានតួនាទីជួយជួសជុលឌីអេនអេក្នុងខ្លួនរបស់យើង
- ការដេកយប់ជ្រៅនឹងបង្កផលអាក្រក់ដល់រាងកាយកើតការបញ្ចេញសារធាតុដែលបណ្តាលឲ្យកើតការរលាកឬ
Inflammation ហើយសារធាតុអស់នោះផលិតចេញមកពីគ្រាប់ឈាមស ប្រសិនបើគ្រាប់ឈាមសធ្វើការធ្ងន់បែងចែកខ្លួនកើនឡើង ច្បាស់លាស់ណាស់ដែលតេឡូមេនៃយើងនឹងកាន់តែរួមខ្លីឡើងៗ
សរុបហើយប្រសិនជាសម្រានមិនគ្រប់គ្រាន់មករយ:ពេលយូរជាប់គ្នាច្រើនថ្ងៃ អាយុកោសិកាយើងនឹងចាស់កាន់តែលឿនព្រោះតេឡូមេវានឹងកាន់តែរួមខ្លីឡើងៗបើសិនជាយើងឃើញដូច្នេះហើយ ក៏គួរតែបែងចែកពេលវេលាក្នុងការទទួលដឹងព័ត៌មានកំសាន្តនៃClubhouse ឬ ការឬការមើលភាពយន្តតាមភាពសមរម្យ ព្រោះទោះបីអ្នកបានទទួលភាពកំសាន្តឬសារប្រយោជន៍ល្អៗនិងខួរក្បាល តែក៏មានហានិភ័យដែលធ្វើឲ្យចាស់លឿន ងាយនឹងមានជំងឺឈឺថ្កាត់កើតឡើងបាន ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលវេជ្ជថានី Q-life, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 4.3 stars
4.3 / 5 (Reviewers) - Outstanding
- Your Rating