រឹងមាំប៉ុណ្ណាក៏ប្រឈមហានិភ័យ “ជំងឺគាំងបេះដូង - Heart Attack” - Vejthani Hospital

អត្ថបទសុខភាព

រឹងមាំប៉ុណ្ណាក៏ប្រឈមហានិភ័យ “ជំងឺគាំងបេះដូង – Heart Attack”

Share:

តើបេះដូងអ្នករឹងមាំប៉ុណ្ណា ? ធ្លាប់សួរខ្លួនឯងដែរឬទេថាបេះដូងជាអវ័យវ:សំខាន់នៃរាងកាយដែលធ្វើការរហូត ២៤ ម៉ោង

ហាមឈប់សម្រាកសូម្បីតែមួយនាទី ​ដែលធ្លាប់ឮព័ត៌មានអ្នកលេងបាល់ទាត់វ័យ៣០តិចតួច កំពុងទាត់បាល់ទាត់សុខៗដួលគាំងបេះដូង (Heart Attack)ស្លាប់នៅក្នុងកីឡដ្ឋានក៏មានឲ្យឃើញតាមព័ត៌មានមកហើយច្រើននាក់នៅក្រៅប្រទេស

ភាគច្រើនតែងមិនដឹងខ្លួន មិនដែលធ្លាប់ពិនិត្យសុខភាព ទំរាំនឹងមកព្យាបាលសរសៃឈាមក៏ត្បៀតជ្រុលហើយ ក្នុងករណីអ្នកខ្លះអាចតក់ស្លុតរហូតដល់បាត់អាយុជីវិតព្រោះបេះដូងខ្វះឈាមដោយពុំបានត្រៀមខ្លួន ​ទោះបីគ្មានកត្តាហានិភ័យសោះក៏អាចកើតជំងឺនេះបានដូចគ្នា  អត្តពលិកខ្លះមើលពីក្រៅរឹងមាំ ​ប៉ុន្តែអាចបង្កប់ជំងឺសរសៃឈាមត្បៀតដោយមិនដឹងខ្លួន  លុះពេលបញ្ចេញកម្លាំងហាត់ប្រាណធ្ងន់ៗ បេះដូងត្រូវធ្វើការធ្ងន់ៗក៏អាចកើតកង្វះឈាមក្នុងបេះដូងបាន

ដូច្នោះហើយទោះមានអាយុត្រឹម ៣០ តិចតួចក៏កុំធ្វេសប្រហែស  ចូរសង្កេតខ្លួនឯងថាងាយនឿយហត់ជាងធម្មតាដែរឬទេ  ចុកណែនដើមទ្រូង ​ទម្ងន់កើនឡើងច្រើនឬទេ  មួយរយ:នេះជប់លាងញឹកញាប់ សេពគ្រឿងស្រវឹងច្រើន ​សម្រានយប់ជ្រៅ  ស្ត្រេសជាងមុនឬទេ ​ងងឹតមុខកើតខ្យល់ញឹកញាប់ដែរឬទេ ប្រសិនជាមានរោគសញ្ញាអស់នេះគួរពិគ្រោះជំងឺនិងវេជ្ជបណ្ឌិតជំនាញដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា ៕

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating