ជំងឺបេះដូងលោតមិនប្រក្រតី ( Cardiac Arrhythmia) គឺជាភាវ:ដែលបេះដូងលោតមិនត្រូវចង្វះតាមធម្មជាតិ អាចលោតលឿនឬយឺតជ្រុល រហូតធ្វើឲ្យប្រសិទ្ធិភាពការច្របាច់ឈាមទៅចិញ្ចឹមផ្នែកផ្សេងៗ នៃរាងកាយថយចុះ និងអាចបង្កឲ្យកើតហានិភ័យគាំងបេះដូងតាមមក ឬកើតជំងឺត្បៀតសរសៃឈាមខួរក្បាល ដែលអាចគ្រោះថ្នាក់ដល់អាយុជីវិត
តើភាវ:ចង្វះបេះដូងលោតមិនប្រក្រតីបែងចែកចេញជាប៉ុន្មានប្រភេទ – Howmanytypesofcardiacarrhythmia?
- Supraventricular Tachycardia កើតបណ្តាលមកពីចង្វះបេះដូងថតលើលោតលឿនខុសប្រក្រតី
- Atrial Fibrillation កើតបណ្តាលមកពីចង្វះបេះដូងថតលើលោតមិនត្រូវចង្វះ លោតញាប់និងលឿនខុសប្រក្រតី ដោយភាគច្រើនប្រទះឃើញក្នុងក្រុមអ្នកជំងឺវ័យចំណាស់ អ្នកដែលសេពគ្រឿងស្រវឹងក្នុងបរិមាណច្រើន និងអ្នកដែលកើតជំងឺបេះដូង ដែលជាកត្តាចម្បងធ្វើឲ្យកើតកំណកឈាមរបូតទៅត្បៀតក្នុងសរសៃឈាមខួរក្បាល
- Ventricular Tachycardia កើតបណ្តាលមកពីចង្វះបេះដូងថតក្រោមលោតលឿនខុសប្រក្រតី មិនត្រូវចង្វះធ្វើឲ្យសន្លប់បាត់ស្មារតីនិងបាត់បង់អាយុជីវិតភ្លាមៗ ប្រសិនជាមិនបានទទួលការព្យាបាលទាន់ពេលនិងត្រឹមត្រូវ
- Ventricular Fibrillation កើតបណ្តាលមកពីចង្វះបេះដូងថតក្រោមលោតញាប់មិនកើតជាចង្វះ ធ្វើឲ្យសន្លប់បាត់បង់ស្មារតីនិងបាត់បង់អាយុជីវិតភ្លាមៗ ប្រសិនជាមិនបានទទួលការព្យាបាលទាន់ពេលនិងត្រឹមត្រូវ
- Heart Block កើតបណ្តាលមកពីចង្វះបេះដូងលោតមិនប្រក្រតី ដែលកើតមកពីបេះដូងថតលើនិងថតក្រោមលោតមិនសម័្ពន្ធគ្នា និងជាកត្តាចម្បងដែលអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់អាយុជីវិតបាន
- Bradycardia កើតបណ្តាលមកពីចង្វះបេះដូងលោតយឺតខុសប្រក្រតី
មូលហេតុនៃការកើតជំងឺបេះដូងលោតមិនប្រក្រតី-Thecausesofcardiacarrhythamia
ភាវ:ចង្វះបេះដូងលោតមិនប្រក្រតីអាចកើតឡើងបាននិងមនុស្សគ្រប់វ័យ ដោយមានមូលហេតុខុសគ្នាដូចខាងក្រោមនេះ៖
- កើតជំងឺបេះដូងតាំងពីកំណើត ដូចជា ជំងឺដែលកើតបណ្តាលមកពីសៀគ្វីចរន្តអគ្គិសនីបេះដូងមិនប្រក្រតីតាំងពីកំណើត សាច់ដុំបេះដូងក្រាស់ ប្រើសបេះដូងចំហរ ឬភ្នាសបេះដូងធ្លាយ អ្នកជំងឺក្រុមនេះតែងតែងបញ្ចេញរោគសញ្ញាជំងឺចង្វះបេះដូងមិនប្រក្រតីពេលធំឡើងឬក្នុងវ័យធ្វើការ
- ភាពមិនប្រក្រតីផ្នែករាងកាយដែលបង្កផលប៉ះពាល់ដល់ដំណើរការបេះដូង ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺលើសជាតិខ្លាញ់ ជាដើម
- ភាពមិនប្រក្រតីផ្សេងៗ ដែលបង្កផលប៉ះពាល់ដល់ដំណើរការបេះដូង ដូចជា ជំងឺក្រពេញទីរ៉ូអ៊ីដធ្វើការខុសប្រក្រតី កម្រិតអេឡិចត្រូលីតក្នុងរាងកាយមិនប្រក្រតី
- ការសេពភេសជ្ជ:ប្រភេទខ្លះដែលបង្កផលប៉ះពាល់ដល់ដំណើរបេះដូង ដូចជា កាហ្វេអ៊ីន គ្រឿងស្រវឹង
- ការប្រើថ្នាំព្យាបាលជំងឺប្រភេទខ្លះ ដូចជា ថ្នាំដែលមានសារធាតុផ្សំនៃអំហ្វេតាមីន ថ្នាំព្យាបាលជំងឺហឺត
- ភាពតានតឹងផ្លូវអារម្មណ៍ និងការខ្វាយខ្វល់ព្រួយបារម្ភគិតច្រើន
ហានិភ័យបង្កគ្រោះថ្នាក់ពីជំងឺចង្វះបេះដូងលោតមិនប្រក្រតី- Thedangerousofcardiacarrhythmia
គ្រោះថ្នាក់ពីចង្វះបេះដូងលោតមិនប្រក្រតីអាស្រ័យលើប្រភេទនិងភាពធ្ងន់ធ្ងរ រួមទាំងជំងឺប្រចាំកាយផ្សេងៗគួបផ្សំនិងជាកត្តារំញោចផ្សេងៗ ធ្វើឲ្យកើតហានិភ័យ កឲ្យកើតជំងឺគាំងបេះដូង ងងឹតមុខសន្លប់ ឬកើតកំណកឈាមទៅត្បៀតសរសៃឈាមខួរក្បាលនិងដល់ថ្នាក់បាត់បង់អាយុជីវិតភ្លាមៗ
តើរោគសញ្ញានៃជំងឺចង្វះបេះដូងលោតមិនប្រក្រតីមានអ្វីខ្លះ – Whatarethesymptomsofcardiacarrhymia?
ជាធម្មតាហើយអត្រាចង្វះបេះដូងលោតគឺប្រហែល ៥០ -១០០ ដងក្នុងមួយនាទីប្រសិនជាមានអត្រាការលោតយឺតឬលឿនជាងនេះក៏អាចចូលភាវ:ចង្វះបេះដូងខុសប្រក្រតី ៖
- អត្រាការលោតនៃចង្វះបេះដូងយឺតជាងប្រក្រតី នឹងធ្វើឲ្យកើតរោគសញ្ញានឿយហត់ងាយ ញ័រដើមទ្រូង ងងឹតមុខ កើតខ្យល់ សន្លប់បាត់ស្មារតី ឬអាចធ្ងន់ធ្ងរដល់ថ្នាក់បាត់បង់អាយុជីវិតភ្លាមៗ
- អត្រាការលោតនៃចង្វះបេះដូងលឿនជាងប្រក្រតី នឹងធ្វើឲ្យកើតរោគសញ្ញាញ័រដើមទ្រូង ចង្វះបេះដូងលោតលឿន ឈឺចុកណែនដើមទ្រូង ងងឹតមុខ ប្រឈមហានិភ័យគាំងបេះដូង និងបាត់បង់អាយុជីវិតភ្លាមៗ
ប្រសិនជាមានរោគសញ្ញាដូចខាងលើកើតឡើងភ្លាមៗនិងកើតឡើងញឹកញាប់ គួររូសរាន់ជួបវេជ្ជបណ្ឌិតឯកទេកផ្នែកបេះដូងជាបន្ទាន់ដើម្បីពិនិត្យនិងធ្វើរោគវិនិច្ឆ័យនិងព្យាបាលបានត្រឹមត្រូវ
វិធីការព្យាបាលជំងឺចង្វះបេះដូងលោតមិនប្រក្រតី – Thetreatmemtofcardiacarrhythmia
ការធ្វើរោគវិនិច្ឆ័យដើម្បីព្យាបាលជំងឺចង្វះបេះដូងលោតមិនប្រក្រតីប្រភេទលោតលឿននោះ អាចធ្វើបានច្រើនវិធីអាស្រ័យលើកម្រិតធ្ងន់ស្រាលនៃជំងឺ និងវិធីព្យាបាលដែលមានប្រសិទ្ធិភាពបំផុតនោះគឺបច្ចេកវិទ្យាការព្យាបាលដោយរលកវិទ្យុចរន្តអគ្គិសនីសូកបញ្ចូលត្រង់ចំណុចដែលមានបញ្ហា ដែលអាចឱកាសជាដាច់ដល់ទៅ ៩៥-៩៨ % ដោយមិនចាំបាច់ទទួលទានថ្នាំអស់មួយជីវិត
នៅមន្ទីរពេទ្យវេជ្ជថានីយើងខ្ញុំមានបច្ចេកវិទ្យាការព្យាបាលដោយរលកវិទ្យុចរន្តអគ្គិសនី ២ ប្រភេទគឺ ៖
- ElectrophysiologyStudyជាការពិនិត្យវិនិច្ឆ័យផ្នែកសរីរវិទ្យាអគ្គិសនីបេះដូង បង្ហាញលទ្ធផលជាក្រាហ្វ 2D ដើម្បីពិនិត្យវាយតម្លៃសញ្ញាចរន្តអគ្គិសនីបេះដូងនិងដំណើរចរន្តអគ្គិសនីបេះដូងដើម្បិស្វែងរកមូលហេតុនិងទីតាំងដែលខុសប្រក្រតី មុនធ្វើការព្យាបាលដោយរលកវិទ្យុប្រេកង់ខ្ពស់ អាចផ្តល់ការព្យាបាលបានជាបន្តបន្ទាប់ភ្លាមៗដោយពីធ្វើរោគវិនិច្ឆ័យផ្នែកសរីរវិទ្យាអគ្គិសនីបេះដូង
- 3DSystemជាការស្វែងរកទីតាំងចំណុចកំណើតចរន្តអគ្គិសនីបេះដូងដែលខុសប្រក្រតី បង្ហាញលទ្ធផលជា 3D តាមពេលវេលាពិតប្រាកដ និងប្រើខ្សែសូកបញ្ចូលត្រង់ចំណុចដែលខុសប្រក្រតីដោយរលកវិទ្យុប្រេកង់ខ្ពស់ អាចប្រើព្យាបាលភាពខុសប្រក្រតីនៃប្រព័ន្ធចរន្តអគ្គិសនីបេះដូងដែលមានដើមកំណើតកើតបរិវេណធំនិងស្មុគស្មាញបាន
ការព្យាបាលដោយបច្ចេកវិទ្យាព្យាបាលដោយរលកវិទ្យុអគ្គិសនីបេះដូង ជួយឲ្យអ្នកជំងឺមានឱកាសជាសះស្បើយពីជំងឺចង្វាក់បេះដូងលោតមិនប្រក្រតីដល់ទៅ ៩៥-៩៨ % ដោយមិនចាំបាច់ទទួលទានថ្នាំអស់មួយជីវិត អាចរស់រានមានជីវិតនិងធ្វើសកម្មភាពផ្សេងៗ បានដោយមិនបាច់ព្រួយបារម្ភនិងបញ្ហាចង្វះបេះដូងលោតមិនប្រក្រតីតទៅទៀ ៕
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating