គាំងសន្លាក់ម្រាម (Trigger finger) អាចបង្ការបានដោយការជៀសវាងសកម្មភាពដែលបញ្ចេញកម្លាំងធ្វើឲ្យសាច់ដុំម្រាមដៃរួញឬក្ងក់ជាប់យូរៗ ប្រើការម្រាមយូរៗ តើដឹងឬទេថា ការឈឺចាប់ដោយជំងឺផ្សេងៗ ក៏អាចជំរុញឲ្យកើតជំងឺគាំងសន្លាក់ម្រាមច្រើនជាងមនុស្សទូទៅទៅ ?
មកស្វែងយល់ទាំងអស់គ្នាថាជំងឺអ្វីខ្លះសម្រាប់អ្នកជំងឺដែលកើតជំងឺដូចតទៅនេះ អាចនឹងត្រូវប្រុងប្រយ័ត្នក្នុងការប្រើម្រាមជ្រុល ដើម្បីកាត់បន្ថយហានិភ័យក្នុងការកើត “គាំងសន្លាក់ម្រាម (Trigger finger)”
- ជំងឺរលាកសនា្លក់ឆ្អឹងរ៉ាំរ៉ៃ
- ជំងឺរលាកសន្លាក់ហ្គោដ៍
- ជំងឺទឹកនោមផ្អែម
- ជំងឺក្រពេញទីរ៉ូអ៊ីដ
- ជំងឺភ្នាសគាបសរសៃប្រសាទត្រង់បរិវេណសន្លាក់ម្រាម
គាំងសន្លាក់ម្រាម (Trigger finger) អាចព្យាបាលបានងាយៗ មិនចាំបាច់វះកាត់បើកមុខរបួស ព្រោះបច្ចុប្បន្នមានឧបករណ៍ពិសេស ដែលអាចព្យាបាលជំងឺគាំងសន្លាក់ម្រាម ដោយប្រើម៉ាស៊ីនអេកូសាស្រ្តនាំផ្លូវនិងប្រើចុងម្ជុលចូលទៅឆ្កឹះសម្បកព័ទ្ធជុំវិញសរសៃពួរម្រាមដៃ កាត់សម្បកព័ទ្ធចេញពីសរសៃពួរដែលព័ទ្ធឲ្យដាច់ចេញពីគ្នា ដូចធ្វើការវះកាត់ទូទៅតែមុខរបួសតូចប៉ុនរន្ធម្ជុល និងប្រើពេលត្រឹម៥នាទី នឹងអាចត្រូវទឹកបានធម្មតាវិញក្រោយពីវះកាត់ហើយគ្រប់ ២៤ ម៉ោង ដោយម្រាមដៃដែលឆ្លងកាត់ការព្យាបាលដោយវិធីសាស្រ្តខាងលើនឹងមិនវិលត្រឡប់មកកើតវិញម្តងទៀត
ក៏ប៉ុន្តែប្រសិនមិនព្រមបញ្ឈប់សកម្មភាពការប្រើម្រាមដៃដែលបង្កហានិភ័យឲ្យគាំងសនា្លក់ម្រាមទៀតទេនោះក៏មានឱកាសវិលត្រឡប់ទៅកើតទៀតខ្ពស់និងម្រាមផ្សេងៗ ដែលមិនទាន់បានទទួលការព្យាបាល ៕
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលស្តារនីតិសម្បទាកម្រិតខ្ពស់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating