ការព្យាបាលមហារីកពោះវៀនធំនៅប្រទេសថៃមានបួនដំណាក់កាល - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ការព្យាបាលមហារីកពោះវៀនធំនៅប្រទេសថៃមានបួនដំណាក់កាល

Share:

ជាទូទៅ ការព្យាបាលជំងឺមហារីកពោះវៀនធំមានបួនដំណាក់កាលនៅមន្ទីរពេទ្យវេជ្ជថានីក្នុងប្រទេសថៃ។ ការព្យាបាលដំបូង និងការធ្វើរោគវិនិច្ឆ័យនៃសាច់ដុះ ដែលមិនបានរីកធំលើសពីស្រទាប់ខាងក្នុងនៃពោះវៀនធំ ត្រូវបានគេចាត់ទុកថា ជាដំណាក់កាលទី 0 ។

ការ​ព្យាបាល​មហារីក​ពោះវៀនធំ​ដំណើរការ​ទៅ​តាម​បួន​ដំណាក់កាល អាស្រ័យ​លើ​ការ​វិវត្ត​នៃ​មហារីក។

ដំណាក់កាលទី 1 ការព្យាបាលមហារីកពោះវៀនធំនៅប្រទេសថៃ

ដំណាក់កាលទី 1​ នៃមហារីកពោះវៀនធំជាធម្មតាបានរីកធំបន្ថែមទៀតចូលទៅក្នុងជាលិកានៃជញ្ជាំងពោះវៀនធំ ប៉ុន្តែមិនបានរីករាលដាលលើសពីជញ្ជាំងពោះវៀន ឬលុកលុយកូនកណ្តុរនៅជិតពោះវៀនធំនោះទេ។

ដំណាក់កាលទី 1​ តែងតែមានក្តីសង្ឃឹមសម្រាប់ការព្យាបាលដែលដំណាក់កាលនេះមានរួមបញ្ចូលទាំងមហារីកដែលជាផ្នែកមួយនៃសាច់ដុះ។ ប្រសិនបើសាច់ដុះ អាចវះកាត់​បាន​យក​ចេញ​ទាំង​ស្រុង ហើយ​គ្មាន​កោសិកា​មហារីក​សល់​នៅ​លើ​ជញ្ជាំង​ពោះវៀន​ធំទេ វា​នឹងមាន​លទ្ធផល​ល្អ​បំផុត ហើយ​មិន​ចាំបាច់​មាន​ការ​ព្យាបាល​ផ្សេងៗ​ទៀត​ឡើយ។

ទោះជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតនឹងធ្វើការវិភាគលើសាច់ដុះ បន្ទាប់ពីការកាត់យកចេញ។ ប្រសិនបើគេកំណត់ថាវាជាសាច់ដុះ កម្រិតខ្ពស់ ឬមានកោសិកាមហារីកនៅជុំវិញគែម វាបង្ហាញថាកោសិកាមួយចំនួនអាចនៅតែមាននៅក្នុងជញ្ជាំងពោះវៀនធំ ហើយការវះកាត់បន្ថែមត្រូវបានធ្វើឡើងដើម្បីយកកោសិកាមហារីកដែលនៅសល់ចេញអោយអស់។

អ្នកនឹងត្រូវបានណែនាំឱ្យធ្វើការវះកាត់បន្ថែមទៀត ប្រសិនបើសាច់ដុះ មិនអាចយកចេញបានក្នុងមួយដុំពីជញ្ជាំងពោះវៀនធំ ឬប្រសិនបើគ្រូពេទ្យវះកាត់មានការព្រួយបារម្ភថាកោសិកាមហារីកណាមួយត្រូវបានសល់បន្ទាប់ពីការវះកាត់យកចេញ។

សម្រាប់ជំងឺមហារីកដែលមិនមាននៅក្នុងសាច់ដុះនោះ ការព្យាបាលមហារីកពោះវៀនធំស្តង់ដារនៅក្នុងប្រទេសថៃ គឺជាការវះកាត់ដោយផ្នែកៗ។ នេះធានាថាផ្នែកដែលរងផលប៉ះពាល់នៃពោះវៀនធំត្រូវបានដកចេញទាំងស្រុង ក៏ដូចជាកូនកណ្តុរដែលនៅក្បែរនោះដែលអាចផ្ទុកកោសិកាមហារីក។ ការវះកាត់ផ្តល់នូវសុវត្ថិភាពល្អបំផុតក្នុងការធានាយកចេញនូវកោសិកាមហារីកដែលនៅសេសសល់ទាំងអស់។

ការព្យាបាលជំងឺមហារីកពោះវៀនធំដំណាក់កាលទី 2 នៅប្រទេសថៃ

ជំងឺមហារីកពោះវៀនធំដំណាក់កាលទី 2 ជាទូទៅជាមហារីកអាចជ្រាបចូលទៅក្នុងជញ្ជាំងនៃពោះវៀនធំ ហើយវាអាចរាលដាលចូលទៅក្នុងជាលិកាក្បែរៗ ប៉ុន្តែវាមិនបានចូលទៅក្នុងកូនកណ្តុរទេ។

ការវះកាត់នៅតែជាការព្យាបាលដែលត្រូវបានណែនាំ ហើយការវះកាត់ដោយផ្នែកៗអាចនៅតែជាការព្យាបាលតែមួយគត់ដែលត្រូវការ ប៉ុន្តែគ្រូពេទ្យរបស់អ្នកក៏អាចណែនាំការព្យាបាលដោយប្រើគីមីបន្ថែមបន្ទាប់ពីការវះកាត់។ ការព្យាបាលដោយប្រើគីមីនឹងត្រូវបានណែនាំ ប្រសិនបើគ្រូពេទ្យតាមដានថា មហារីកពោះវៀនធំរបស់អ្នកមានឱកាសខ្ពស់ក្នុងការកើតឡើងវិញ។ វេជ្ជបណ្ឌិតអាចផ្តល់អនុសាសន៍នេះបានដោយផ្អែកលើការសង្កេតជាច្រើន រួមទាំង​ករណីមហារីកមានកម្រិតខ្ពស់នៅពេលមើលក្នុងមន្ទីរពិសោធន៍។ ការសង្កេតផ្សេងទៀតមានដូចជា៖

មហារីក​បាន​រីក​រាល​ដាល​ទៅ​ក្នុង​សរសៃ​ឈាម​ក្បែរ​នោះ ឬ​សរសៃ​ទឹករងៃ។ គ្រូពេទ្យវះកាត់បានបន្សល់ទុកកូនកណ្តុរមួយចំនួននៅក្នុងពោះវៀនធំ។ មហារីក​បាន​ស្ទះ ឬឆ្លង​កាត់ចូល​ពោះវៀនធំ ឬមហារីកត្រូវបានគេរកឃើញនៅជិតគែមនៃជាលិកាដែលបានយកចេញ ដែលបង្ហាញថា វាអាចទៅរួចដែលថាកោសិកាមហារីកមួយចំនួនត្រូវបានសល់។

វេជ្ជបណ្ឌិតក៏អាចធ្វើតេស្តដុំសាច់របស់អ្នកទៅលើការផ្លាស់ប្តូរនៃហ្សែនដើម្បីជួយសម្រេចចិត្តថា តើការព្យាបាលដោយប្រើគីមីនឹងមានប្រយោជន៍ក្នុងស្ថានភាពនេះដែរ ឬទេ។ ការធ្វើតេស្តត្រូវបានគេហៅថា MSI និង MMR ។

ប្រសិនបើការព្យាបាលដោយប្រើគីមីត្រូវបានណែនាំ វាជារឿងសំខាន់ដែលអ្នកយល់ពីហានិភ័យទាំងអស់ដែលទាក់ទងនឹងការព្យាបាល ក៏ដូចជាផលប៉ះពាល់ទាំងអស់។

ការព្យាបាលមហារីកពោះវៀនដំណាក់កាលទី 3 នៅប្រទេសថៃ

ដំណាក់កាលទី 3 មហារីកពោះវៀនធំ នៅពេលដែលមហារីកបានរាលដាលដល់កូនកណ្តុរ ប៉ុន្តែមិនទាន់រាលដាលដល់តំបន់ផ្សេងទៀតនៃរាងកាយនៅឡើយទេ។

ទោះបីជា ការវះកាត់នៅតែជាការព្យាបាលដែលត្រូវបានណែនាំបំផុតសម្រាប់ជំងឺមហារីកពោះវៀនធំដំណាក់កាលទី 3 ក៏ដោយ ក៏តម្រូវលើការព្យាបាលដោយប្រើគីមីបន្ថែមបន្ទាប់ពីការវះកាត់រួច។ ជាធម្មតា វេជ្ជបណ្ឌិតនឹងណែនាំការព្យាបាលដោយប្រើគីមី FOLFOX ឬ CapeOx ប៉ុន្តែអ្នកជំងឺអាចទទួលបាន 5-FU ដោយផ្អែកលើសុខភាព ឬអាយុរបស់ពួកគេ។

ការព្យាបាលដោយកាំរស្មីក៏អាចចាំបាច់សម្រាប់ជំងឺមហារីកដែលមិនអាចវះកាតយកចេញបានទាំងស្រុងអំឡុងពេលវះកាត់ ហើយការព្យាបាលដោយប្រើថ្នាំគីមី ក៏អាចត្រូវបានប្រើដើម្បីបង្រួមដុំសាច់ឱ្យតូច ដូច្នេះវាងាយស្រួលក្នុងការយកចេញក្នុងអំឡុងពេលវះកាត់នាពេលអនាគត។

ការព្យាបាលដោយកាំរស្មី និងការព្យាបាលដោយប្រើគីមីអាចជាជម្រើសសម្រាប់អ្នកជំងឺដែលមិនមានសុខភាពល្អគ្រប់គ្រាន់សម្រាប់ការវះកាត់។

ការព្យាបាលជំងឺមហារីកពោះវៀនធំដំណាក់កាលទី 4 នៅប្រទេសថៃ

ដំណាក់កាលទី 4 គឺមហារីកពោះវៀនធំបានរីករាលដាលពាសពេញរាងកាយ។ មហារីកពោះវៀនធំជារឿយៗរាលដាលដល់ថ្លើម ប៉ុន្តែវាអាចលេចឡើងនៅស្រទាប់ខាងក្នុងនៃប្រហោងពោះ (peritoneum) សួត ខួរក្បាល និងកូនកណ្តុរនៅផ្នែកឆ្ងាយៗនៃរាងកាយ។

ជាទូទៅ ការវះកាត់មិនត្រូវបានណែនាំទេ នៅពេលដែលមហារីកបានរីករាលដាលដល់កម្រិតនេះ ប៉ុន្តែវាអាចជួយពន្យារអាយុជីវិត ប្រសិនបើការរាលដាលនោះ នូវអាចយកចេញ ក្នុងថ្លើម និងសួត ព្រមទាំងពោះវៀនធំ។

ប្រសិនបើមហារីកបានរីករាលដាលខ្លាំងពេក ដើម្បីឱ្យការវះកាត់មានភាពប្រសើរ ការព្យាបាលដោយប្រើគីមី គឺជាជម្រើសជំនួសដ៏ល្អ។ ការព្យាបាលដោយប្រើគីមី និងការព្យាបាលតាមគោលដៅអាចជួយពន្យារអាយុជីវិត។ ជម្រើសល្អបំផុតនៃការព្យាបាលដោយប្រើគីមីនឹងត្រូវបានកំណត់ដោយការព្យាបាលដែលអ្នកធ្លាប់មាន និងសុខភាពទូទៅរបស់អ្នកជំងឺ។ សម្រាប់ការព្យាបាលជំងឺមហារីកពោះវៀនធំនៅប្រទេសថៃ មន្ទីរពេទ្យ វេជ្ជថានី ក្នុងទីក្រុងបាងកក គួរតែជាគោលដៅដំបូងបំផុតរបស់អ្នក។ សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យឯកទេសព្យាបាលជំងឺមហារីកពោះវៀនធំរបស់យើង ដើម្បីពិភាក្សាអំពីជម្រើសដ៏ល្អបំផុតរបស់អ្នក និងទទួលបានជំនួយដែលអ្នកត្រូវការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលមហារីកជីវិត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (3 )
  • Your Rating