ការព្យាបាលឯកទេសជំងឺមហារីកពោះវៀនធំនៅប្រទេសថៃ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ការព្យាបាលឯកទេសជំងឺមហារីកពោះវៀនធំនៅប្រទេសថៃ

Share:

អ្នក​នឹង​ទទួល​បាន​ការ​វះកាត់ និង​ព្យាបាល​មហារីក​ពោះវៀន​ធំ​ដ៏ល្អបំផុត​នៅ​ប្រទេស​ថៃ នៅ​មន្ទីរពេទ្យវេជ្ជថានី ក្នុង​ទីក្រុង​បាងកក។ អ្នកអាចអានបន្ថែមដើម្បីស្វែងយល់ពីភាពខុសគ្នារវាងមហារីកពោះវៀនធំ និងមហារីករន្ធគូថ។

ជារឿយៗមានដុំពកដែលមានប្រភពដូចគ្នានៃមហារីកពោះវៀនធំ យើងគួរអោយកត់សម្គាល់ថាមហារីកពោះវៀនធំ និងមហារីករន្ធគូថមិនដូចគ្នាទេ។ យើងចាំបាច់ក្នុងការដឹងពីភាពខុសគ្នាព្រោះវានឹងប៉ះពាល់ដល់ជម្រើសនៃការព្យាបាល និងការព្យាករណ៍ជំងឺរបស់អ្នក។ ទាំងមហារីករន្ធគូថ និងពោះវៀនធំប៉ះពាល់ដល់ពោះវៀនធំរបស់យើង ប៉ុន្តែសំខាន់គឺវាចាប់ផ្តើមនៅកន្លែងផ្សេងៗគ្នា។ មហារីកពោះវៀនធំចាប់ផ្តើមនៅគ្រប់ទីកន្លែងតាមពោះវៀនធំ ចំណែកមហារីករន្ធគូថចាប់ផ្តើមនៅត្រង់រន្ធគូថ (ឧទាហរណ៍ 12 សង់ទីម៉ែត្រចុងក្រោយនៃពោះវៀនធំ)។

ហានិភ័យ រោគសញ្ញា និងរោគវិនិច្ឆ័យ

ជាធម្មតា អ្នកដែលមានប្រវត្តិគ្រួសារមានជំងឺមហារីក អ្នកជក់បារី និងអ្នកដែលមានជំងឺធាត់ មានទំនោរខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យ និងត្រូវការស្វែងរកការព្យាបាលជំងឺមហារីកពោះវៀនធំនៅក្នុងប្រទេសថៃ។

មហារីកពោះវៀនធំ និងរន្ធគូថភាគច្រើនចាប់ផ្តើមជាការលូតលាស់តូចមួយនៅក្នុងជញ្ជាំងពោះវៀនហៅថា colorectal adenoma។ ប្រសិនបើមិនបានត្រួតពិនិត្យទេ មហារីកពោះវៀនធំអាចលូតលាស់ទៅក្នុងស្រទាប់សាច់ដុំខាងក្រោម ហើយបន្ទាប់មកតាមជញ្ជាំងពោះវៀន។

រោគសញ្ញាដូចគ្នាជាច្រើនអាចត្រូវបានសន្មតថាជាមហារីកពោះវៀនធំ និងរន្ធគូថ។ ទោះជាយ៉ាងណាក៏ដោយ អាស្រ័យលើទីតាំងនៃដុំសាច់ និងការរាលដាល ដែលជាកត្តាឱ្យមានភាពខុសគ្នាខ្លាំង។

រោគសញ្ញាទូទៅនៃជំងឺមហារីកពោះវៀនធំ៖

  • ឈឺពោះ ឬហើមពោះ
  • ទល់លាមក ឬរាគ
  • លាមកតូច (មានន័យថាលាមកមិនទៀងទាត់?)
  • ឈាមក្នុងលាមក
  • ការផ្លាស់ប្តូរទម្លាប់ពោះវៀន
  • លាមក​ពណ៌​ខ្មៅ ងងឹត ឬ​ពណ៌​ក្រហម
  • ភាពមិនស្រួលក្រពះទូទៅ
  • ភាពទន់ខ្សោយទូទៅនិងអស់កម្លាំង
  • ភាពស្លេកស្លាំងដែលមិនអាចពន្យល់បាន

ជាធម្មតា គ្រូពេទ្យប្រើវិធីដូចគ្នា ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺមហារីកពោះវៀនធំទាំងពីរប្រភេទដោយប្រើប្រាស់ ការធ្វើតេស្តឈាម occult និងការពិនិត្យ endoscopic ឬ colonoscopy។ វិធីសាស្ត្រមុនគេដែលត្រូវធ្វើ គឺការឆ្លុះពោះវៀនធំ។ ក្នុងវិធីសាស្ត្រនេះ វេជ្ជបណ្ឌិត​ប្រើ​បំពង់​ដើម្បី​មើល​ផ្នែក​ខាងក្នុង​នៃ​ពោះវៀនធំ និង​រន្ធ​គូថ​។ ប្រសិនបើ​ពួកគេ​រកឃើញ​កន្លែង​ដែល​អាចជា​មហារីក គ្រូពេទ្យ​នឹង​ដក​សំណាក​តូចមួយ​ចេញ​ដើម្បី​ធ្វើ​តេស្ត​កោសល្យវិច័យ។

ចំណាំ៖ ទាក់ទងនឹងការការពារដំបូង ការលូតលាស់តូចៗនៅក្នុងពោះវៀនធំ ហៅថា polyps ប្រហែលជាត្រូវដកចេញ បើទោះបីជាវាមិនទាន់ជាមហារីកក៏ដោយ។

ការព្យាបាល

ដំណាក់កាលទី 1 នៃការព្យាបាលជំងឺមហារីកពោះវៀនធំនៅក្នុងប្រទេសថៃ ជាទូទៅគឺជាការវះកាត់មួយផ្នែក ដែលគ្រូពេទ្យវះកាត់យកផ្នែកមួយនៃពោះវៀនធំចេញ។ ប្រសិនបើការវះកាត់ដំណើរការល្អ អ្នកនឹងបន្តចលនាពោះវៀនឡើងវិញ។ ប៉ុន្តែនេះមិនមែនតែងតែជាករណីនោះទេ។ ក្នុងករណីបែបនេះ អ្នកនឹងត្រូវការការវះកាត់ colostomy ដែលគ្រូពេទ្យវះកាត់នឹងភ្ជាប់ពោះវៀនធំទៅនឹងរន្ធមួយនៅក្នុងពោះរបស់អ្នក (ostomy)។ បន្ទាប់មក អ្នកនឹងមានថង់ colostomy ភ្ជាប់ទៅនឹង ostomy ដើម្បីប្រមូលចលនាពោះវៀន។ លើសពីនេះ ការព្យាបាលដោយប្រើគីមីនឹងត្រូវបានណែនាំ ប្រសិនបើមហារីកប៉ះពាល់ដល់ផ្នែកក្រាស់នៃពោះវៀនធំ ដែលមានសរសៃឈាមធំៗ និងសរីរាង្គនៅជិតៗគ្នា ឬបានរាលដាលដល់កូនកណ្តុរ។

ចំពោះជំងឺមហារីករន្ធគូថ គ្រូពេទ្យនឹងជ្រើសរើសដំបូងសម្រាប់ការវះកាត់ ប្រសិនបើគ្រូពេទ្យវាយតម្លៃថា អាចដកដុំសាច់ទាំងមូលចេញបានដោយជោគជ័យ។ ជារឿយៗវានឹងត្រូវបានអនុវត្តដោយភ្ជាប់ជាមួយនឹងការព្យាបាលដោយប្រើគីមី និងការព្យាបាលដោយកាំរស្មី ដើម្បីបង្រួមដុំសាច់មុនពេលវះកាត់ និងក្រោយពេលវះកាត់ដើម្បីសម្លាប់កោសិកាមិនប្រក្រតីដែលនៅសេសសល់។ នៅពេលដែលគ្រូពេទ្យវះកាត់ធ្វើការវះកាត់មហារីករន្ធគូថ គ្រូពេទ្យនឹងព្យាយាមកាត់ចេញនូវជាលិកាមហារីកទាំងអស់ ដោយមិនចាំបាច់ដកចេញនូវសាច់ដុំរន្ធគូថដែលគ្រប់គ្រងចលនាលាមក។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ មិនអាចទៅរួចនោះទេ ដោយសារដុំសាច់នៅជិតសាច់ដុំពេក។ ក្នុងករណីបែបនេះ ការវះកាត់ពោះវៀននឹងត្រូវបានទាមទារ។

ការវះកាត់ និងព្យាបាលជំងឺមហារីកពោះវៀនធំ និងរន្ធគូថនៅទីក្រុងបាងកក ជារឿយៗអាចត្រូវការពារដោយការត្រួតពិនិត្យជាប្រចាំ របៀបរស់នៅ និងការកែប្រែរបបអាហារ។ ដូចពាក្យមួយឃ្លាថា “ការពារប្រសើរជាងព្យាបាល”។ ប៉ុន្តែប្រសិនបើអ្នករកឃើញថាខ្លួនអ្នកត្រូវការការវះកាត់មហារីកពោះវៀនធំ ឬរន្ធគូថនៅទីក្រុងបាងកក អ្នកត្រូវប្រាកដថាអ្នកណាត់ជួបដើមីព្យាបាលជាមួយគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យវេជ្ជថានី។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលមហារីកជីវិត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating